នាង​ ​Horikita​ ​Maki​ ​ដើរតួ​ជា​វេជ្ជ​បណ្ឌិត​ក្នុង​ខ្សែ​ភាព​យ​ន្ដ​ថ្មី​

ដោយ​ ៖ ភារៈ ថ្ងៃទី 02 កក្កដា 2011ម៉ោង 07:13:49

តារា​សម្ដែង​ស្រស់​ស្អាត​វ័​យ​ក្មេង​ល្បី​ល្បាញ​របស់​ជ​ប៉ុន​នាង​ ​Horikita​ ​Maki​ ​ដែល​ទើប​តែ​មាន​វ័​យ​២២ឆ្នាំ​នឹង​ចាប់​ ​ផ្ដើម​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាព​យ​ន្ដ​ថ្មី​មួ​យ​។​ ​ខ្សែ​ភាព​យ​ន្ដ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា​ ​“Umechan​-Sensei​” ដែល​ជា​ការ​ដក​ស្រង់​ចេញ​ពី​រឿង​ដើម​និ​ពន្ធ​​ដោយ​លោក​ ​Ozaki​ ​Masaya​ ​

យោង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា​ ​ខ្សែ​ភាព​យ​ន្ដ​ថ្មី​នេះ​នឹង​ចាប់​​ថត​នៅ​តំបន់​ ​Kamata​ ​ទី​ក្រុង​តូ​ក្យូ​ ដែល​កាល​ពី​ឆ្នាំ​១៩៤៥តំបន់​នេះ​ធ្លាប់​រង​ការ​​បំផ្លិច​បំផ្លាញ​ក្រោយ​ស​ង្គ្រា​ម​លោក​ទើប​បញ្ចប់​ ​។

នៅ​ក្នុង​ខ្សែ​ភាព​យ​ន្ដ​នេះ​ ​នាង​ ​Horikita​ ​សម្ដែង​ជា​តួ​នាង​ ​Shimomura​ ​Umeko​ ​ជា​ប្អូន​ស្រី​ពៅ​នៅ​ក្នុង​ចំណោម​បង​ប្អូន​៣នាក់​ដែល​មាន​ឪពុក​ជា​វេជ្ជ​បណ្ឌិត​បម្រើ​ ​ការ​នៅ​មន្ទីរ​ពេទ្យ​សាកល​។ បើ​ប្រៀប​ធៀប​នឹង​បង​ស្រី​របស់​នាង​ឈ្មោះ​ ​Matsuko​ ​ដែល​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​និង​បង​​ប្រុស​របស់​នាង​ម្នាក់​ទៀត​ឈ្មោះ​Takeo​ ​នោះ​ ​នាង​ ​(Shimomura​ ​Umeko​) ជា​ប្អូន​ពៅ​ម្នាក់​ដែល​ខ្វះ​ទំនុក​ចិ​ត្ដ​លើ​ខ្លួន​ឯង​ ​ប៉ុន្ដែ​ក្រោយ​ពេល​ជួប​ឧបទ្ទវ​ហេតុ​រួច​មក​ ​នាង​បាន​ក្លាយ​ជា​មនុស្ស​ក្លាហាន​ប្រកប​ ​ដោយ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ​ហើយ​បាន​ ​តាំង​ចិ​ត្ដ​ខំ​សិក្សា​ដើម្បី​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ដ៏​ចំណាន​ម្នាក់​នៅ​ក្នុង​ប្រទេស​​របស់​ខ្លួន​។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​​ផ្លូវ​ដែល​នាង​កំពុង​ដើរ​ប្រកប​ទៅ​ដោយ​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​។

នៅ​ក្នុង​ខ្សែ​ភាព​យ​ន្ដ​ថ្មី​នេះ​នាង​ ​Horikita​ ​ដើរតួ​ជា​មនុស្ស​មាន​វ័​យ​តាំង​ ​ពី​១៦ឆ្នាំ​ដល់​ជាង​៣០ឆ្នាំ​។ នេះ​ជា​លើក​​ទី​មួយ​ហើយ​ដែល​នាង​បាន​ចូល​រួម​ ​សម្ដែង​ជា​វេជ្ជ​បណ្ឌិត​។ ខ្សែ​ភាព​យ​ន្ដ​នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ក្នុង​ខែ​វិ​ច្ឆិ​កា​ឆ្នាំ​​នេះ​ ​ដែល​មាន​១៥៦ឈុត​ ​ហើយ​នឹង​ដាក់​​បញ្ចាំង​នៅ​ថ្ងៃ​ទី​២ ខែ​មេ​សា​ ​២០១២៕