
រញ្ជួយដីកក្រើកកោះភាគខាងជើងញូវហ្សេឡេន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 05 កក្កដា 2011ម៉ោង 09:30:39
សារព័ត៌មានស៊ីនហួបានឱ្យដឹងថា នៅរសៀលថ្ងៃទី៥ កក្កដា មានការរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ ធ្វើឱ្យកក្រើកកោះ ស្ថិតនៅភាគខាងជើងប្រទេសញូវហ្សេឡេន ។
តាមមជ្ឈមណ្ឌលវិទ្យាសាស្ដ្រផែនដីវិទ្យា និងបរមាណូរបស់ញូវហ្សេឡេនបានបញ្ជាក់ថា ការរញ្ជួយដីកើតឡើង នៅវេលាម៉ោង៣:៣៦នាទីរសៀលថ្ងៃទី ៥ កក្កដា(ម៉ោងក្នុងតំបន់)ក្នុងជម្រៅ ១៥០គីឡូម៉ែត្រ ។
បច្ចុប្បន្ន មិនទាន់មានរបាយការណ៍ ស្ដីពីការខូចខាតទ្រព្យសម្បត្ដិនិងអាយុ ជីវិតនៅក្នុងការរញ្ជួយដីនោះនៅឡើយ។ ញូវហ្សេឡេនក៏ជាប្រទេសតែងរងការ រញ្ជួយដីជាញឹកញាប់ បណ្ដាលឱ្យខូចខាត ទ្រព្យសម្បត្ដិនិងអាយុជីវិតមនុស្សអស់ ជាច្រើននាពេលកន្លងមក ៕
