នាង​ ​Larissa​ ​Riquelme​ ​អាក្រាត​កាយ​ប្រសិនបើ​ក្រុម​ជម្រើស​ជាតិ​ប៉ា​រា​ហ្កា​យ​ទទួល​ជ័យ​ជម្នះ​

ដោយ​ ៖ ម៉ែ​វ​ ​ធី​រី​ណា​ ថ្ងៃទី 05 កក្កដា 2011ម៉ោង 06:46:44

ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​ល្បី​ៗដែល​មាន​​រាង​កាយ​សិ​ច​ស៊ី​ចង់​ធ្វើ​ឱ្យ​មាន​កម្លាំង​ជំរុញ​ពិសេស​ដល់​កីឡា​ករ​ក្រុម​ជម្រើស​​ជាតិ​ប៉ា​រ៉ា​ហ្កា​យ​នៅ​ក្នុង​ការ​ប្រកួត​ជម្រើស​ជាតិ​ក្របខ័ណ្ឌ​ ​Copa​ ​America​ ​លើក​​នេះ​។

នៅ​ពេល​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​​បើក​ឆាក​​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី​ល្បាញ​​នាង​ Larissa​ ​Riquelme ​បាន​ធ្វើ​ឱ្យ​ប​រិ​យា​កាស​នៅ​ក្រៅ​ឆាក​ប្រកួត​កាន់តែ​គគ្រឹក​គគ្រេង​នៅ​ពេល​ដែល​នាង​ប្រកាស​ថា​ ​នឹង​ដោះ​ស​ម្លៀ​ក​បំ​ពាក់​ទាំង​អស់​នៅ​ទី​សា​ធារ​ណៈ​ ​ដើម្បី​អប​អរ​សាទរ​ប្រ​សិន​ ​បើ​ក្រុម​ប៉ា​រ៉ា​ហ្កា​យ​ទទួល​ជើងឯក​Copa​ ​America​ នោះ​ ​។

កាល​ពី​ការ​ប្រកួត​វើ​ល​ខាប់​ន ​អា​ហ្វ្រិ​ក​ខាង​ត្បូង​ឆ្នាំ​២០១០ តារា​បង្ហាញ​​ម៉ូត​រូប​នេះ​ក៏​បាន​ប្រកាស​បែប​នេះ​ផង​​ដែរ ​ដោយ​សន្យា​ដោះ​ស​ម្លៀ​ក​បំ​ពាក់​ជា​​ការ​អប​អរ​សាទរ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន