
នាង Larissa Riquelme អាក្រាតកាយប្រសិនបើក្រុមជម្រើសជាតិប៉ារាហ្កាយទទួលជ័យជម្នះ
ដោយ ៖ ម៉ែវ ធីរីណា ថ្ងៃទី 05 កក្កដា 2011ម៉ោង 06:46:44
ក្រុមតារាបង្ហាញម៉ូដល្បីៗដែលមានរាងកាយសិចស៊ីចង់ធ្វើឱ្យមានកម្លាំងជំរុញពិសេសដល់កីឡាករក្រុមជម្រើសជាតិប៉ារ៉ាហ្កាយនៅក្នុងការប្រកួតជម្រើសជាតិក្របខ័ណ្ឌ Copa America លើកនេះ។
នៅពេលដែលការប្រកួតចាប់ផ្ដើមបើកឆាកតារាបង្ហាញម៉ូដដ៏ល្បីល្បាញនាង Larissa Riquelme បានធ្វើឱ្យបរិយាកាសនៅក្រៅឆាកប្រកួតកាន់តែគគ្រឹកគគ្រេងនៅពេលដែលនាងប្រកាសថា នឹងដោះសម្លៀកបំពាក់ទាំងអស់នៅទីសាធារណៈ ដើម្បីអបអរសាទរប្រសិន បើក្រុមប៉ារ៉ាហ្កាយទទួលជើងឯកCopa America នោះ ។
កាលពីការប្រកួតវើលខាប់ន អាហ្វ្រិកខាងត្បូងឆ្នាំ២០១០ តារាបង្ហាញម៉ូតរូបនេះក៏បានប្រកាសបែបនេះផងដែរ ដោយសន្យាដោះសម្លៀកបំពាក់ជាការអបអរសាទរដល់ក្រុមជម្រើសជាតិរបស់ខ្លួន៕
