
នាង Shirley Yeung រក្សាភាពស្ងប់ស្ងៀមចំពោះពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះ
ដោយ ៖ ភារៈ ថ្ងៃទី 05 កក្កដា 2011ម៉ោង 07:08:19
ចាប់តាំងពីមានការប្រកាសជាសាធារណៈដោយឯកតោភាគីថានាង និងមិត្ដប្រុសដែលសេពគប់គ្នាជិត១០ ឆ្នាំបានចែកផ្លូវគ្នារួចមក នាង Shirley Yeung ត្រូវរងការចោទប្រកាន់ពីទស្សនិកជនថាការចែកផ្លូវគ្នាជាមួយមិត្ដប្រុសនោះគឺដោយសារតែមាននាងមានទំនាក់ទំនងស្នេហាជាមួយប្រុសអ្នកមានទ្រព្យស្ដុកម្នាក់ផ្សេងទៀត។
មានពាក្យចចាមអារ៉ាមខ្លះនិយាយថា បុរសដែលនាង Shirley Yeung កំពុងទាក់ទងនោះជាទាយាទស្នងមរតកមហាសាលពីក្រុមគ្រួសារ។ ចំណែកពាក្យចចាមអារ៉ាមខ្លះទៀតឱ្យដឹងថា មិត្ដប្រុសថ្មីរបស់នាងគឺជាអតីតមិត្ដរួមថ្នាក់របស់នាង។ ពេលមានពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងការចែកផ្លូវគ្នានេះ ក៏នៅមានព័ត៌មានលេចឮថានាងកំពុងពពោះកូន២ខែទៀតផង។
ងាកមកអតីតមិត្ដប្រុសរបស់នាង Shirleyដែលនាងប្រកាសចែកផ្លូវគ្នាឯណេះវិញ គឺលោកGregoryបាននៅបន្ដទៅធ្វើការនៅTVBដដែល ទោះបីមាន បញ្ហាជាច្រើនកើតឡើងចំពោះលោក ក៏ ដូចជាការប្រកាសចែកផ្លូវរបស់អតីត មិត្ដស្រីក៏ដោយ។ ចំណែកនាងShirley Yeungវិញបានបដិសេធមិនឆ្លើយតបអ្វី ទាំងអស់ចំពោះសំណួរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះនោះ ប៉ុន្ដែទោះយ៉ាងណា នាងនៅរក្សាស្នាមញញឹមចំពោះក្រុមអ្នកយកព័ត៌មានជានិច្ច។
ចំណែកលោកGregory គេកត់ សម្គាល់ឃើញថាហាក់មិនសូវមាន អារម្មណ៍ក្នុងខ្លួនខណៈកំពុងថតខ្សែភាពយន្ដថ្មីមានចំណងជើងថា “The King Boxer” ។ គាត់នៅតែបញ្ជាក់ថា តាំងពីមិត្ដស្រីប្រកាសចែកផ្លូវគ្នាជាសាធារណៈមករហូតមកដល់ពេលនេះ គាត់នៅតែមិនទាន់អាចទាក់ទងនាងបាននៅឡើយទេ, គាត់មើលទៅហាក់កើតទុក្ខខ្លាំងណាស់៕
