Ariel​ ​Lin​ ​នឹង​លា​ឈប់​ពី​ការ​សម្ដែង​ដោយសារ​ជំងឺ​

ដោយ​ ៖ ភារៈ ថ្ងៃទី 05 កក្កដា 2011ម៉ោង 12:27:54

តារា​ភាព​យ​ន្ដ​ល្បី​ល្បាញ​របស់​តៃ​វ៉ា​ន់​ ​នាង​Ariel​ ​Lin​ ​ថ្មី​ៗនេះ​បាន​ប្រកាស​ថា​ ​នាង​មាន​បំណង​កាត់​បន្ថយ​ការ​សម្ដែង​។

មាន​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​ ​សុខ​ភាព​របស់​តារា​ភាព​យ​ន្ដ​ល្បី​ល្បាញ​វ័​យ​ក្មេង​របស់​តៃ​វ៉ា​ន់​នាង​Ariel​ ​Lin​ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទ្រុឌ​ទ្រោម​ទៅៗ​ ​ខ​ណៈ​នាង​ចេញ​មុខ​ប្រកាស​ថា​នាង​លា​ឈប់​ពី​ការ​សម្ដែង​ខ្សែ​ភាព​យ​ន្ដ​នោះ​​។

កាល​ពី​ថ្ងៃ​ទី​៤ ក​ក្ក​ដា​ ​នាង​Ariel​ដែល​ ​មាន​ជំងឺ​រ៉ាំរ៉ៃ​អស់​រ​យៈ​ពេល​២ឆ្នាំ​មក​ ​ហើយ​នោះ​បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ថា​ ​នាង​ចង់​កាត់​បន្ថយ​ការ​សម្ដែង​ភាព​យ​ន្ដ​ ​ហើយ​ក៏​គ្មាន​ផែនការ​ចេញ​ ​អា​ល់​ប៊ុ​ម​ចម្រៀង​ថ្មី​ៗដែរ ។

ខ​ណៈ​មាន​ទ​ស្ស​និ​ក​ជន​ជា​ច្រើន​យល់​​ឃើញ​ថា​នាង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ម្ដង​ទៀត​នោះ​ ​នៅ​មាន​មនុស្ស​ជា​ច្រើន​ចោទ​ ​ជា​សំណួរ​ថា​ប្រហែល​ជា​ដល់​ពេល​ដែល​​នាង​សម្រេច​ចិ​ត្ដ​រៀប​ការ​ហើយ​មើល​ទៅ​។ ឆ្លើយ​តប​នឹង​ច​ម្ង​ល់​នេះ​ ​នាង​ ​Ariel​បាន​បញ្ជាក់​ថា​ ​ដោយសារ​តែ​នាង​ធ្វេស​ប្រហែស​មិន​បាន​តាម​ដាន​ពី​ស្ថាន​ ​ភាព​ជំងឺ​ ​ទើប​ពេល​នេះ​វា​ប្រហែល​ជា​អាច​កើត​ឡើង​ម្ដង​ទៀត​បន្ទាប់​ពី​ការ​វះ​កាត់​រួច​នោះ​។ ដោយ​ចង់​ស្ដាប់​បង្គាប់​​ម្ដាយ​នាង​Ariel​សម្រេច​ចិ​ត្ដ​ធ្វើ​តាម​ក្រុម​គ្រួសារ​ព្រោះ​គ្រួសារ​ជា​រឿង​សំខាន់​ជាង​ការងារ​។

នាង​Ariel​បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​​ផ្សព្វផ្សាយ​ថា​ ​“នាង​ខ្ញុំ​នៅ​តែ​ស្រឡាញ់​​វិ​ស័​យ​សិល្បៈ​ ប៉ុន្ដែ​ពេល​នេះ​សុខ​ភាព​របស់​នាង​ខ្ញុំ​មិន​អំណោយ​ផល​ទេ​ ​ដូច​​ដែល​វា​ធ្លាប់​កើត​ឡើង​រួច​ហើយ​។ នាង​​ខ្ញុំ​គិត​ថា​នាង​ខ្ញុំ​គួរ​តែ​ធ្វើ​ការ​ខ​ណៈ​មាន​ ​សុខ​ភាព​ល្អ​ ​ហើយ​ពេល​នេះ​នាង​ខ្ញុំ​ ​ចង់​ទុក​ពេល​វេលា​សម្រាប់​មនុស្ស​ដែល​សំខាន់​ចំពោះ​ខ្ញុំ​” ។

គួរ​បញ្ជាក់​ថា​ ​កាល​នាង​សម្ដែង​ក្នុង​​ខ្សែ​ភាព​យ​ន្ដ​មួយ​មាន​ចំណង​ជើង​ថា​ ​“I​ ​May​ ​Not​ ​Love​ ​You​” កាល​ពី​ខែ​មេ​សា​ ​ ​តារា​សម្ដែង​វ័​យ​ក្មេង​សម្រស់​សោភា​រូប​ ​នេះ​តែង​ធ្លាក់​ខ្លួន​ឈឺ​ជា​ញឹ​ក​ញាប់​ ​ដោយ​ ​សារ​តែ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ពេក​ ​និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​។ ពេល​នោះ​​មិ​ត្ដ​ប្រុស​របស់​នាង​ ​គឺ​លោក​Cheng​ ​Jia​ ​Yao​តែង​ទៅ​ដល់​កន្លែង​ថត​ ​យក​ចិ​ត្ដ​ទុក​ ​ដាក់​ថែទាំ​នាង​ជា​ប្រចាំ​​។

នៅ​ពេល​ត្រូវ​គេ​សួរ​ថា​ ​តើ​នាង​ចាក​​ចេញ​ពី​ការ​សម្ដែង​ដើម្បី​ស្នេហា​មែន​ទេ​ ​នាង​Ariel​សើច​មុន​ពេល​ឆ្លើយ​ថា​ ​“ខ្ញុំ​ ​តែង​ចង់​ឱ្យ​គាត់​យល់​ពី​ការងារ​របស់​ខ្ញុំ​ ​ក្រោយ​ពេល​គាត់​យល់​ច្បាស់​អស់​ហើយ​ ​គាត់​នឹង​អាច​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ ​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ហើយ​” ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​នាង​បញ្ជាក់​ថា​ ​ពេល​ ​នាង​រៀប​ការ​ ​នាង​មិន​ចង់​ឱ្យ​មាន​ការ​ ​ផ្សព្វផ្សាយ​ច្រើន​ពេក​ទេ​ ​នាង​ចង់​ទុក​វា​ជា​រឿង​ផ្ទាល់​ខ្លួន​៕