នាង​ ​Rainie​ ​Yang​ ​“សុភាព​រាបសា​” នៅ​ក្នុង​អា​ល់​ប៊ុ​ម​ចម្រៀង​ថ្មី​

ដោយ​ ៖ ភារៈ ថ្ងៃទី 05 កក្កដា 2011ម៉ោង 12:36:09

នាង​ ​Rainie​ ​Yang​ ​ជា​មនុស្ស​ដែល​​មាន​ចរិត​ដូច​ប្រុស​ ​ពេល​នេះ​នាង​ក្លាយ​​ទៅ​ជា​ស្ដ្រី​ម្នាក់​ដ៏​ស្រស់​ស្អាត​ឥត​ខ្ចោះ​។ សម្រាប់​អា​ល់​ប៊ុ​ម​បទ​ចម្រៀង​ថ្មី​របស់​​នា​ង​។​ ​តារា​ចម្រៀង​រូប​ស្រស់​វ័​យ​ក្មេង​រូប​​នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​បទ​ចម្រៀង​កាន់តែ​ច្រើន​ដោយ​ស្ថិត​ក្នុង​កាយ​វិការ​​និង​ការ​តុ​ប​តែង​ខ្លួន​យ៉ាង​សាមញ្ញ​ ​និង​សម​រម្យ​បំផុត​។

កាល​ពី​មុន​ ​តារា​ចម្រៀង​និង​ជាតា​រា​ភាព​យ​ន្ដ​មាន​ទឹក​មុខ​ក្រ​មិច​ក្រ​មើល​រូប​​នេះ​តែង​តែ​ស្លៀក​ស​ម្លៀ​ក​បំ​ពាក់​សិ​ច​ស៊ី​​បែប​យុ​វ​វ័​យ​ ​ដោយ​គេ​កម្រ​ឃើញ​នាង​​តុ​ប​តែង​ខ្លួន​បែប​សុភាព​រាបសា​ខ្លាំង​ណាស់​​។ ប៉ុន្ដែ​នៅ​ក្នុង​អា​ល់​ប៊ុ​ម​ថ្មី​នេះ​ ​នាង​បាន​បញ្ជាក់​ថា​ ​ទ​ស្ស​និ​ក​ជន​នឹង​​ឃើញ​នាង​បង្ហាញ​ខ្លួន​ជាមួយ​នឹង​សម្រស់​ ​ស​ម្លៀ​ក​បំ​ពាក់​ជិត​លើ​ ​ជិត​ក្រោម​បែប​ ​សុភាព​រាបសា​បំផុត​។

គេ​គិត​ថា​នាង​ហាក់​ដូច​ជា​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ជាង​មុន​ ​ប៉ុន្ដែ​នាង​ Raine​ ​Yang ​ប្រាប់​ថា​ទោះបី​ការ​សម្ដែង​តម្រូវ​បែប​នេះ​ក៏​ដោយ​​ក៏​ចិ​ត្ដ​គំនិត​របស់​នាង​ ​នៅ​ដូច​ជា​ក្មេង​ស្រី​ម្នាក់​ដដែល​​។

ថ្មី​ៗនេះ តារា​ភាព​យ​ន្ដ​និង​ជាតា​រា​​ចម្រៀង​ក្នុង​ដួង​ចិ​ត្ដ​យុ​វ​វ័​យ​រូប​នេះ​បាន​បញ្ចេញ​ទ​ស្ស​នៈ​របស់​នាង​ពាក់​ព័ន្ធ​នឹង​​ស្នេហា​ដោយសារ​ពេល​ថ្មី​ៗនេះ​នាង​បាន​មាន​បញ្ហា​ជាមួយ​បុរស​ម្នាក់​ដែល​កំពុង​​ស្រឡាញ់​គ្នា​​។ នាង​Rainie​បញ្ជាក់​ថា​ ​នាង​កត់​សម្គាល់​ឃើញ​ថា​ ​គាត់​បាន​ប្ដូរ​លេខ​ទូរស័ព្ទ​។ ក្រោយ​ពេល​ស្វែង​រក​​ការ​ពិត​ឃើញ​ហើយ​ទើប​នាង​ដឹង​ថា​ ​តាំង​ពី​ដំបូង​រហូត​មក​ទល់​ពេល​នេះ​ ​គាត់​ ​បាន​បោក​ប្រាស់​នាង​រហូត​មក​ដោយសារ​ ​តែ​គាត់​មាន​ស្រី​ម្នាក់​ផ្សេង​ទៀត​កំពុង​​ទាក់ទង​គាត់​ជាប់​មិន​ដាច់​​។   ក្រោយ​ ​ពេល​ជួប​រឿងរ៉ាវ​ខក​ចិ​ត្ដ​រួច​មក​ ​ទើប​នាង​ដឹង​ខ្លួន​ថា​ខ្លួន​ធ្លាប់​ជា​មនុស្ស​ភ្លីភ្លើ​ ​បំផុត​ដោយ​តាំង​ពី​ដើម​រៀង​មក​តែង​ជឿ​ ​លើ​ទំនាក់​ទំនង​ស្នេហា​នោះ​ថា​មិន​មែន​​ជា​ការ​បោក​ប្រាស់​ ​។

ទាក់ទង​នឹង​អា​ល់​ប៊ុ​ម​ថ្មី​របស់​នាង​វិញ​ ​ ​នៅ​មិន​ទាន់​ដាក់​ចំណង​ជើង​នៅ​ឡើយ​ទេ​។​ ​ចំណែក​ដំណើរ​ការ​នៃ​ការ​ផ​លិ​ត​ ​អា​ល់​ប៊ុ​ម​ថ្មី​នេះ​វិញ​ ​នាង​ Rainie​ ​Yang​ ​អាច​នឹង​បង្ហាញ​រូប​ថត​ថ្មី​(រូប​ខាង​លើ​) របស់​នាង​ធ្វើ​ជា​ក្រប​មុខ​ ​ដែល​រូប​នេះ​ ​នាង​រចនា​ឡើង​ដោយ​ខ្លួន​ឯង​ផ្ទាល់​៕