គ្រោះ​រាំង​ស្ងួត​គំរាម​កំហែង​អឺរ៉ុប​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 06 កក្កដា 2011ម៉ោង 08:11:06

គ្រោះ​រាំង​ស្ងួត​កាន់តែ​ធ្ងន់​នៅ​អឺរ៉ុប​ ​ធ្វើ​ឱ្យ​ខាត​បង់​យ៉ាង​ធ្ងន់​នូវ​សេដ្ឋ​កិច្ច​ដល់​​តំបន់​ទាំងមូល​ ​។ ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ ​Swissre​ ​និង​មជ្ឈមណ្ឌល​ប​ច្ចេ​ក​វិទ្យា​ស្វី​ស​បាន​លើក​​ឡើង​នូវ​របាយ​ការណ៍​ស្ដី​ពី​តួ​លេខ​ពី​ការ​គិត​គូរ​លើ​ប្រាក់​ធានា​រ៉ាប់រង​ពី​ផ្ទះ​សម្បែង​ ​និង​ដី​ធ្លី​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​នៅ​អឺរ៉ុប​ ​។ តាម​ការ​ព្យាករណ៍​ ​រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ ​កម្ដៅ​ ​ផែន​ដី​នឹង​កើន​ ​កម្រិត​ទឹក​ភ្លៀង​ថយ​ចុះ​ ​បង្ក​ការ​ខូច​ខាត​យ៉ាង​ដំណំ​នៅ​តំបន់​អឺរ៉ុប​ ​ក្នុង​អំឡុង​ឆ្នាំ​២០២១-២០៤០មាន​រហូត​ ​ដល់​៥០ភាគ​រយ​ ​។

សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ផ្សព្វ​ ​ផ្សាយ​ថា​ ​រ​ដូ​វ​ក្ដៅ​អូស​បន្លាយ​បង្ក​ឱ្យ​ដី​ ​ប្រេះ​ក្រហែង​ ​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ​ដល់​ផ្ទះ​សម្បែង​ ​ការដ្ឋាន​ធំៗ​ ​អាច​ធ្វើ​ឱ្យ​ ផ្ទះ​ជា​ច្រើន​បាក់​ស្រុត​បាន​ ​។

តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា​ ​គ្រាន់​តែ​នៅ​ប្រទេស​បារាំង​ ​ការ​ខាត​បង់​ ​សេដ្ឋ​កិច្ច​ដោយសារ​ផ្ទៃ​ដី​កសិកម្ម​ជួប​ ​គ្រោះ​រាំង​ស្ងួត​មិន​អាច​ដាំ​ដំណាំ​បាន​មាន​ ​រហូត​៥០ភាគ​រយ​ចាប់​តាំង​ពី​ទស​វត្ស​ ​១៩៩០ ខាត​បង់​ទឹក​ប្រាក់​៤៩៤លាន​អឺ​រ៉ូ​ ​ជា​រៀង​រាល់​ឆ្នាំ​ ​។

នៅ​ដើម​ខែ​មិ​ថុ​នា​កន្លង​មក​ ​ក្រសួង​ ​ព្យាករណ៍​ឧតុ​និយម​ប្រទេស​ជា​ច្រើន​ក្នុង​ ​សហ​គម​ន៍​អឺរ៉ុប​បាន​ប្រកាស​អាសន្ន​ពី​ ​គ្រោះ​រាំង​ស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​៥០ឆ្នាំ​ ​។ ស្ថាន​ភាព​រាំង​ ​ស្ងួត​ ​ធ្វើ​ឱ្យ​វា​រី​អគ្គិ​ស​នី​ជា​ច្រើន​ត្រូវ​ផ្អាក​ ​ដំណើរ​ការ​ ​ចរាចរណ៍​ផ្លូវ​ទឹក​កាត់​ផ្ដាច់​ ​ទិ​ន្ន​ផល​កសិកម្ម​ធ្លាក់​យ៉ាង​ខ្លាំង​ ​។

ឆេះ​ព្រៃ​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​រុ​ស្ស៊ី​ ពាក់​ព័ន្ធ​នឹង​គ្រោះ​រាំង​ស្ងួត​នោះ​ផង​ដែរ​ ​តំបន់​ជាយ​ក្រុង​មូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី​ មាន​ភ្លើ​ង​ឆេះ​ព្រៃ​រាល​ដាល​ទ្រង់ទ្រាយ​ធំ​ ​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​៤ ក​ក្ក​ដា​ ​។

តាម​ការ​វាយ​តម្លៃ​ ​ផ្សែង​ ​ល្អង​ធូលី​ ​បណ្ដាល​មក​ពី​ភ្លើ​ង​ឆេះ​ព្រៃ​នោះ​បាន​​គំរាម​កំហែង​ទី​ក្រុង​មូ​ស្គូ​រ​យៈ​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ​ ​។ ចំណែក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុ​ស្ស៊ី​វិញ​ ​មាន​៧៨កន្លែង​ឆេះ​ព្រៃ​ ​ ​បំផ្លាញ​ផ្ទៃ​ដី​១.៤៤៥៩ហិ​កតា​ ​។

រុ​ស្ស៊ី​បាន​បញ្ជូន​ក្រុម​ពន្លត់​អ​គ្គី​ភ័យ​ ​រាប់​ពាន់​នាក់​និង​ឧបករណ៍​ទំ​នើ​បៗ​ដើម្បី​ ​ទប់​ស្កាត់​កុំ​ឱ្យ​រាល​ដាល​កាន់តែ​ខ្លាំង​ ​ឡើ​ងៗ​ ​។ ចាប់​តាំង​ពីរ​ដូ​វ​ក្ដៅ​ឈាន​ចូល​ ​មក​ដល់​ ​រុ​ស្ស៊ី​មាន​ភ្លើ​ង​ឆេះ​ព្រៃ​ទាំង​អស់​ ​រហូត​ដល់​២៧៨កន្លែង​តូច​ធំ​ ​៕