បាក់​ដី​នៅ​ចិន​ស្លាប់​១៨នាក់​

ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 06 កក្កដា 2011 ម៉ោង 08:53:37

ភ្លៀង​ធ្លាក់​ខ្លាំង​ ​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​សម្លាប់​មនុស្ស​១៨នាក់​ នៅ​ខេ​ត្ដ​ភាគ​​ខាង​ជើង​ប្រទេស​ចិន​កាល​ពី​រសៀល​ថ្ងៃ​ទី​ ​៥ ក​ក្ក​ដា​ ​។ តាម​ព័ត៌មាន​ឆាយ​ណា​ដេ​លី​ដែល​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ម​ន្ដ្រី​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៦ ក​ក្ក​ដា​ថា​ ​ការ​បាក់​ដី​នោះ​បំផ្លាញ​ផ្ទះ​១២ខ្នង​ ​និង​ធ្វើ​ឱ្យមនុស្ស​២នាក់​ផ្សេង​ទៀត​រង​របួស​ ​។

កម្លាំង​ជួយ​ស​ង្គ្រោះ​បាន​អូស​ជន​រង​ ​គ្រោះ​ប្រមាណ​២០នាក់​ចេញ​ពី​ក្រោម​ដី​ ​ប៉ុន្ដែ​ភាគ​ច្រើន​ជន​រង​គ្រោះ​បាន​ស្លាប់​ ​ភ្លា​មៗ​នៅ​នឹង​កន្លែង​និង​នៅ​សល់​តែ​ជន​ ​រង​គ្រោះ​ម្នាក់​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ ​។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ ​មជ្ឈមណ្ឌល​ព្យា​ករ​ណ៍​ឧតុ​និយម​ចិន​បាន​ប្រកាស​អាសន្ន​ ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តែ​ប​ន្ដ​អូស​បន្លាយ​ ​នៅ​តំបន់​ជា​ច្រើន​ ​ហើយ​ស្នើ​ម​ន្ដ្រី​ក្នុង​ ​តំបន់​ឱ្យ​មាន​វិធាន​ការ​ទប់​ស្កាត់​គ្រោះ​ ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ៕