
រញ្ជួយដី៧,៦រ៉ិចទ័រវាយប្រហារញូវហ្សេឡេន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 07 កក្កដា 2011ម៉ោង 07:12:59
សារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយថា មានការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារតំបន់កោះកឺម៉ាដិក ប្រទេសញូវហ្សេឡេននៅម៉ោង៧ព្រឹកថ្ងៃទី៧ កក្កដា ។
ក្រុមផែនដីវិទ្យាអាមេរិកបានប្រកាសនៅព្រឹកថ្ងៃទី៧ កក្កដាថា ការរញ្ជួយដីមានចម្ងាយពីកោះរ៉ាអ៊ូលស្ថិតក្នុងប្រជុំកោះកឺម៉ាដិក មានចម្ងាយ១៦១គីឡូ ម៉ែត្រនៅភាគខាងកើតនិងចម្ងាយពី កោះតុងហ្កានៅសមុទ្រប៉ាស៊ីហ្វិក ប្រមាណ៩២០គីឡូម៉ែត្រក្នុងជម្រៅ២០ គីឡូម៉ែត្រ ។ មកទល់ពេលនេះមិនទាន់ មានព័ត៌មានស្ដីពីការស្លាប់និងខូចខាត នៅឡើយ ។
មជ្ឈមណ្ឌលប្រកាសអាសន្នរលក យក្សស៊ូណាមិនៅសមុទ្រប៉ាស៊ីហ្វិករបស់ អាមេរិកបានប្រកាសអាសន្នពីរលកយក្ស ស៊ូណាមិនៅតំបន់ប្រជុំកោះកឺម៉ាដិក ប្រទេសញូវហ្សេឡេននិងប្រជុំកោះតុង ហ្កាផងដែរ ។ មជ្ឈមណ្ឌលប្រកាស អាសន្នខាងលើបានប្រកាសថា “ការ រញ្ជួយដីអាចបង្កជារលកយក្សស៊ូណមិ បំផ្លាញតំបន់ជិតខាងទាំងមូល ជាកន្លែង រញ្ជួយដីកើតឡើង ។ មន្ដ្រីក្នុងតំបន់ក៏ បានប្រកាសដល់ប្រជាពលរដ្ឋត្រូវតែ មានវិធានការទប់ស្កាត់ឱ្យបានទាន់ពេល វេលា ។
ក្នុងពេលនោះ ក្រសួងព្យាករណ៍ឧតុ និយមញូវហ្សេឡេនក៏បានប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិដល់តំបន់ឆ្នេរ សមុទ្រមួយចំនួនដូចជាណតឡេន ឈូង សមុទ្រផ្លេនទី ឆ្នេរសមុទ្រភាគខាងត្បូង និងឈូងសមុទ្រហកកេស ។
បច្ចុប្បន្ន មជ្ឈមណ្ឌលទប់ស្កាត់គ្រោះ មហន្ដរាយញូវហ្សេឡេនកំពុងត្រៀម លក្ខណៈសម្រាប់ទប់ទល់នឹងគ្រោះធម្ម- ជាតិនោះ ។
ទីប្រជុំកោះកឺម៉ាដិកជាតំបន់តែងមានការរញ្ជួយដីជាញឹកញាប់មានកម្រិតខ្លាំង ប៉ុន្ដែនៅតំបន់នោះគ្មានពល រដ្ឋរស់នៅទីនោះឡើយ គឺជាតំបន់ទេស- ចរណ៍ចេញចូលជាប្រចាំ គ្មានការស្នាក់ នៅជាអចិន្ដ្រៃយ៍នោះឡើយ ៕
