រញ្ជួយ​ដី​នៅ​តំបន់​ទី​តាំង​រោង​ចក្រ​ហ្វូ​គូ​ស៊ី​ម៉ា​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 08 កក្កដា 2011ម៉ោង 08:12:30

មាន​ការ​រញ្ជួយ​ដី​កម្រិត​៥,៦រ៉ិ​ច​ទ័​រ​ ​នៅ​ស​មុ​ទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ព្រឹក​ថ្ងៃ​ទី​៨ ក​ក្ក​ដា​ ​ក្បែរ​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​រញ្ជួយ​ដី​និង​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​កាល​ពី​ខែ​មី​នា​កន្លង​មក​ ​។

តាម​អង្គ​ការ​អាកាស​ធាតុ​អា​មេ​រិ​ក​បាន​ឱ្យ​ដឹង​ថា​ ​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​វេលា​ម៉ោង​៣:៣៥នាទី​ព្រឹក​ ​ប៉ុន្ដែ​គ្មាន​សញ្ញា​កើត​ឡើង​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​ឡើយ​ ​។ ការ​រញ្ជួយ​ដី​នោះ​មាន​ចម្ងាយ​ពី​ ​ទី​តាំង​រោង​ចក្រ​ហ្វូ​គូ​ស៊ី​ម៉ា​ប្រមាណ​៨០ គីឡូម៉ែត្រ​ក្នុង​ជម្រៅ​៤៥គីឡូម៉ែត្រ​តែ​ ​ប៉ុណ្ណោះ​ ​។

រោង​ចក្រ​អគ្គិ​ស​នី​បរមាណូ​ហ្វូ​គូ​ស៊ី​ម៉ា​ ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដោយ​រលក​ ​យ​ក្ស​ស៊ូ​ណា​មិ​កាល​ពី​ថ្ងៃ​ទី​១១ មី​នា​ ​បង្ក​ ​ឱ្យ​មាន​ការ​បែក​ធ្លាយ​សារ​ធាតុ​វិទ្យុ​សកម្ម​ ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់​នៅ​ ​របស់​ពលរដ្ឋ​នៅ​ជុំ​វិញ​ ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ ​ជ​ប៉ុន​ស្លាប់​និង​បាត់​ខ្លួន​រហូត​ដល់​ ​២២.៦០០នាក់ ៕