
កូដកម្មទ្រង់ទ្រាយធំនៅតំបន់រ៉ែមាសធំបំផុតលើពិភពលោក
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 11 កក្កដា 2011ម៉ោង 08:51:41
តំបន់រ៉ែមាស និងប្រាក់ដ៏ធំបំផុតនៅលើពិភពលោកនៅឥណ្ឌូនេស៊ី បានធ្លាក់ក្នុងសភាពជាប់គាំងដោយសារកម្មករជាង១៣ពាន់នាក់ធ្វើកូដកម្មទាមទារឱ្យដំឡើងប្រាក់ខែ ធ្វើឱ្យតម្លៃប្រាក់នៅលើពិភពលោកកើនខ្ពស់បំផុតក្នុងរយៈពេលបីខែកន្លងមក ។
នៅថ្ងៃទី១១ កក្កដា ការធ្វើបាតុកម្មឈានដល់ថ្ងៃទី២ហើយនៅតំបន់រ៉ែមាសប្រាក់របស់ក្រុមហ៊ុន Freeport McMoran ។ កម្មករនៅតំបន់រ៉ែប៉ាពួ មិនខុសអ្វីពីទីលានប្រយុទ្ធត្រូវគេបោះ បង់ចោលឡើយ ។
តំណាងរបស់ក្រុមហ៊ុន Freeport McMoran បានផ្ញើសេចក្ដីប្រកាសដោយ សន្យាថានឹងពិភាក្សានៅដើមសប្ដាហ៍ នេះជាមួយកម្មករ ហើយសន្យាបញ្ចប់ កិច្ចព្រមព្រៀងដល់វត្ថុធាតុដើមដែល រក្សាទុកក្នុងឃ្លាំងជាមួយអតិថិជនកុំឱ្យ មានការយឺតយ៉ាវ ។ ការដែលក្រុមហ៊ុន មិនបានបំពេញតាមកិច្ចព្រមព្រៀង ដោយពន្យារពេលការផ្ដល់មាសប្រាក់ ដល់ទីផ្សារ ដោយសារតែកម្មករធ្វើកូដ កម្មនោះ ធ្វើឱ្យប្រាក់ឡើងថ្លៃខ្ពស់ ។
ការធ្វើកូដកម្មនៅតំបន់រ៉ែមាស ក្រាស់ប៊ឺតដែលជាកន្លែងមានរ៉ែមាស និងប្រាក់ធំជាងគេបំផុតលើពិភពលោក គួបផ្សំជាមួយការយឺតយ៉ាវក្នុងការផលិត ដោយសារអាកាសធាតុនៅឈីលី ធ្វើឱ្យ តម្លៃកើនក្នុងរយៈពេល៣ខែចុងក្រោយ នេះ ។ Freeport McMoran ជាក្រុមហ៊ុន បរទេសធំជាងគេបំផុតដែលវិនិយោគ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក៏ជា ក្រុមហ៊ុនបង់ពន្ធច្រើនបំផុតដល់ឥណ្ឌូ- នេស៊ីផងដែរ ។
កម្មករជាង១៣ពាន់នាក់ចូលរួមធ្វើ បាតុកម្មស្នើបង្កើនប្រាក់បៀវត្សឱ្យខ្ពស់ ជាងបៀវត្សបច្ចុប្បន្នដែលមានតែ១,៥ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ោង ។ ក្នុងពេល នោះបណ្ដាកម្មកររ៉ែមាសប្រាក់នៅ បរទេសដែលទទួលប្រាក់ខែរហូតដល់ ១៥ដុល្លារក្នុងមួយម៉ោងនៅក្រុមហ៊ុន ជាមួយគ្នានោះផងដែរ ៕
