កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​រ៉ែ​មាស​ធំ​បំផុត​លើ​ពិភព​លោក​

ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 11 កក្កដា 2011 ម៉ោង 08:51:41

តំបន់​រ៉ែ​មាស​ និង​ប្រាក់​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក​នៅ​ឥណ្ឌូ​នេ​ស៊ី​ បាន​ធ្លាក់​​ក្នុង​សភាព​ជាប់​គាំង​ដោយសារ​កម្ម​ករ​ជាង​១៣ពាន់​នាក់​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ខែ​ ​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​នៅ​លើ​ពិភព​លោក​កើន​ខ្ពស់​បំផុត​ក្នុង​រ​យៈ​ពេល​បី​ខែ​កន្លង​មក​ ​។

នៅ​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​ការ​ធ្វើ​បាតុកម្ម​​ឈាន​ដល់​ថ្ងៃ​ទី​២ហើយ​នៅ​តំបន់​រ៉ែ​មាស​ប្រាក់​របស់​ក្រុម​ហ៊ុន ​Freeport​ ​McMoran​ ​។ កម្ម​ករ​នៅ​តំបន់​រ៉ែ​ប៉ា​ពួ​ ​មិន​ខុស​អ្វី​ពី​ទី​លាន​ប្រយុទ្ធ​ត្រូវ​គេ​បោះ​ ​បង់​ចោល​ឡើយ​ ​។

តំណាង​របស់​ក្រុម​ហ៊ុន ​Freeport​ ​McMoran​ បាន​ផ្ញើ​សេចក្ដី​ប្រកាស​ដោយ​ ​សន្យា​ថា​នឹង​ពិភាក្សា​នៅ​ដើម​ស​ប្ដា​ហ៍​ ​នេះ​ជាមួយ​កម្ម​ករ​ ​ហើយ​សន្យា​បញ្ចប់​ ​កិច្ច​ព្រម​ព្រៀ​ង​ដល់​វត្ថុ​ធាតុ​ដើម​ដែល​ ​រក្សា​ទុក​ក្នុង​ឃ្លាំង​ជាមួយ​អតិថិ​ជន​កុំ​ឱ្យ​ មាន​ការ​យឺត​យ៉ាវ​ ​។ ការ​ដែល​ក្រុម​ហ៊ុន​ ​មិន​បាន​បំពេញ​តាម​កិច្ច​ព្រម​ព្រៀង​ ​ដោយ​ពន្យារ​ពេល​ការ​ផ្ដល់​មាស​ប្រាក់​ ​ដល់​ទី​ផ្សារ​ ​ដោយសារ​តែ​កម្ម​ករ​ធ្វើ​កូដ​ ​កម្ម​នោះ​ ​ធ្វើ​ឱ្យ​ប្រាក់​ឡើង​ថ្លៃ​ខ្ពស់​ ​។

ការ​ធ្វើ​កូដកម្ម​នៅ​តំបន់​រ៉ែ​មាស​ ​ក្រាស់​ប៊ឺ​ត​ដែល​ជា​កន្លែង​មាន​រ៉ែ​មាស​ ​និង​ប្រាក់​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក​ ​គួប​ផ្សំ​ជាមួយ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ផ​លិ​ត​ ​ដោយសារ​អាកាស​ធាតុ​នៅ​ឈី​លី​ ​ធ្វើ​ឱ្យ​ តម្លៃ​កើន​ក្នុង​រ​យៈ​ពេល​៣ខែ​ចុង​ក្រោយ​ ​នេះ​ ​។ Freeport​ ​McMoran ​ជា​ក្រុម​ហ៊ុន​ ​បរទេស​ធំ​ជាង​គេ​បំផុត​ដែល​វិ​និ​យោគ​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ហើយ​ក៏​ជា​ ​ក្រុម​ហ៊ុន​បង់​ពន្ធ​ច្រើន​បំផុត​ដល់​ឥណ្ឌូ​- នេ​ស៊ី​ផង​ដែរ​ ​។

កម្ម​ករ​ជាង​១៣ពាន់​នាក់​ចូល​រួម​ធ្វើ​ ​បាតុកម្ម​ស្នើ​បង្កើន​ប្រាក់​បៀវត្ស​ឱ្យ​ខ្ពស់​ ​ជាង​បៀវត្ស​បច្ចុប្បន្ន​ដែល​មាន​តែ​១,៥ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​ ​។ ក្នុង​ពេល​ ​នោះ​បណ្ដា​កម្ម​ករ​រ៉ែ​មាស​ប្រាក់​នៅ​ ​បរទេស​ដែល​ទទួល​ប្រាក់​ខែ​រហូត​ដល់​ ​១៥ដុល្លារ​ក្នុង​មួយ​ម៉ោង​នៅ​ក្រុម​ហ៊ុន​ ​ជាមួយ​គ្នា​នោះ​ផង​ដែរ ​៕