ទឹក​ជំនន់​នៅ​កូ​រ៉េ​ខាង​ត្បូង​​ស្លាប់ ​និង​បាត់​ខ្លួន​១៣នាក់​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 11 កក្កដា 2011ម៉ោង 08:54:49

សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ក្រសួង​គ្រប់គ្រង​គ្រោះ​​ម​ហ​ន្ដ​រាយ​កូ​រ៉េ​ខាង​ត្បូង​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ថា​ ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​ ​បង្ក​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដល់​កូ​រ៉េ​ខាង​ត្បូង​ទាំង​អាយុ​ជីវិត​ ​ទាំង​​ទ្រព្យ​ស​ម្ប​ត្ដិ​ ។ ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹក​ជំនន់​ ​និង​បាក់​ដី​ជា​ប​ន្ដ​បន្ទាប់​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​និង​បាត់​ខ្លួន​១៣នាក់​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​កូ​រ៉េ​ខាង​ត្បូង​ ​។

តាម​ក្រសួង​ខាង​លើ​ ​យ៉ាង​ហោច​ ​ណាស់​ក៏​មាន​ផ្ទះ​ចំនួន​៩០ខ្នង​រង​ការ​ ​បំផ្លិច​បំផ្លាញ​និង​ផ្ទៃ​ដី​កសិកម្ម​ ​ផល​ដំណាំ​ ​រាប់​សិ​ប​ពាន់​ហិ​ក​តា​រង​ការ​ខូច​ខាត​ ​។ តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ខាង​លើ​បាន​ឱ្យ​ ដឹង​ថា​ ​មាន​មនុស្ស​៧នាក់​ស្លាប់​និង​៦ នាក់​បាត់​ខ្លួន​ ​។

បណ្ដា​ខេ​ត្ដ​នៅ​ភាគ​ខាង​ត្បូង​ហ្សុ​ង​ ​សាង​និង​ជី​អូ​ឡា​ ​រួម​ជាមួយ​ខេ​ត្ដ​ចុង​នៅ​ ​ភាគ​កណ្ដាល​ ​ជា​កន្លែង​រង​គ្រោះ​ធ្ងន់​ជាង​ ​គេ​បំផុត​ដោយ​ទឹក​ជំនន់​បាក់​ដី​បណ្ដាល​ ​មក​ពី​ភ្លៀង​ធ្លាក់​ជា​ប់ៗ​គ្នា​នោះ ៕