គ្រោះ​ម​ហ​ន្ដ​រាយ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​កើត​ព្រម​គ្នា​នៅ​ថ្ងៃ​ទី​១១ ក​ក្ក​ដា​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 12 កក្កដា 2011ម៉ោង 07:44:24

ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​ពលរដ្ឋ​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ថ្ងៃ​ខ្មៅ​ងងឹត​បំផុត​នៅ​លើ​ពិភព​​លោក​ដោយសារ​មាន​គ្រោះ​ម​ហ​ន្ដ​រាយ​​បង្ក​ឡើង​ដោយ​មនុស្ស​ ​ធម្ម​ជាតិ​ជា​ច្រើន​ ​បាន​កើត​ឡើង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ ​។ គ្រោះ​ម​ហ​ន្ដ​រាយ​មាន​ដូច​ជា​លិច​​នាវា​ទេសចរណ៍​ ​គ្រោះ​ថ្នាក់​យ​ន្ដ​ហោះ​ ​គ្រោះ​ថ្នាក់​រថ​យ​ន្ដ​ ​ផ្ទុះ​ឧ​ស្ម័​ន​ហ្គា​ស​ ​ផ្ទុះ​គ្រាប់បែក​ ​ក្រឡាប់​រថ​ភ្លើ​ង​ ​ឆេះ​ស្ថានីយ​ ​ចម្រាញ់​ប្រេង​... ។

លិច​នាវា​និង​គ្រោះ​ថ្នាក់​យ​ន្ដ​ហោះ​នៅ​ ​រុ​ស្ស៊ី​

កាល​ពី​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​រុ​ស្ស៊ី​រង​គ្រោះ​ ​២ករណី​ផ្សេង​គ្នា​ ​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ ​រយ​នាក់​ស្លាប់​និង​រង​របួស​ ​។ តាម​ក្រុម​ ​ហ៊ុន​អាកាស​ចរ​ណ៍​របស់​រុ​ស្ស៊ី​បាន​ឱ្យ​ដឹង​ ​នៅ​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ថា​ ​យ៉ាង​ហោច​ណាស់​ ​ក៏​មាន​មនុស្ស​៥នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ ​យ​ន្ដ​ហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ​ ​Antonov​-24 ក្រោយ​ពេល​យ​ន្ដ​ហោះ​នោះ​ ​ខូច​ម៉ាស៊ីន​ ​ហើយ​ចុះ​ចត​មិន​បាន​សំ​រេ​ច​។​ ​គ​ណៈ​ក​ម្មា​ធិ​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា​ ​ ​តាម​ការ​ស្រាវជ្រាវ​ពេល​ដំបូង​មាន​ ​មនុស្ស​៥នាក់​ស្លាប់​និង​៤នាក់​រង​របួស​ជា​ ​ទ​ម្ង​ន់​។​ ​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​រុ​ស្ស៊ី​បាន​ ​បញ្ជាក់​ថា​ ​នៅ​ពេល​ដែល​យ​ន្ដ​ហោះ​ ​ហោះ​ហើរ​ចេញ​ពី​តំបន់​ថ​ម​ទៅ​កាន់​ ​សាយ​បូ​រី​ ​ដោយ​ដឹក​អ្នក​ដំណើរ​៣២នា​ក់​។​ ​នៅ​ពេល​អាកាស​យា​និ​ក​ប្រកាស​ថា​ ​ម៉ាស៊ីន​យ​ន្ដ​ហោះ​បាន​ឆាប​ឆេះ​ ​ក្រោយ​ ​មក​យ​ន្ដ​ហោះ​ក៏​បាន​ដាំ​ក្បាល​បុក​ចូល​ ​តំបន់​ព្រៃ​សាយ​បូ​រី​ ​។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​ ​នាវា​ទេស​ ​ចរ​ណ៍​ប៊ុ​ល​ហ្កា​រី​ដែល​មាន​២ជាន់​របស់​ ​រុ​ស្ស៊ី​បាន​លិច​នៅ​ដង​ទន្លេ​វ៉ុល​ហ្កា​ ។ តាម​ ​ព័ត៌មាន​ចុង​ក្រោយ​ ​គេ​ស្រង់​បាន​សាក​ ​សព​អ្នក​ដំណើរ​១៣០នាក់​ចេញ​ពី​នាវា​ ​ដែល​លិច​នោះ​ ​ហើយ​ក្នុង​នោះ​មាន​ក្មេ​ងៗ​ ​៤០នាក់​ផង​ដែរ​ ​។ ក្រុម​មុជ​ទឹក​បាន​ ​បញ្ជាក់​ថា​ ​ពួក​គេ​បាន​មើល​ឃើញ​សាក​ ​សព​ជា​ច្រើន​ជាប់​នៅ​ក្នុង​នាវា​ក្រោម​ ​បាត​ទន្លេ​ ​។ ក្នុង​ចំណោម​អ្នក​ដំណើរ​១៨៥ នាក់​ ​មាន​៨០នាក់​ត្រូវ​គេ​ជួយ​ស​ង្គ្រោះ​ ទាន់​ពេល​វេលា​ ​។

សារ​ព័ត៌មាន​អេ​ភី​បាន​ដក​ស្រង់​សម្ដី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ប្រកាស​អាសន្ន​រុ​ស្ស៊ី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ក​ក្ក​ដា​ថា​ ​ក្នុង​ចំណោម​ ​៨០នាក់​ដែល​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ ​ក្នុង​នោះ​មាន​៧៩នាក់​បញ្ជូន​ទៅ​កាន់​ទី​ ​ក្រុង​កា​សា​ន់​ ​។

គ្រោះ​ថ្នាក់​ដ៏​រន្ធត់​នោះ​ ​ធ្វើ​ឱ្យ​ប្រ​ធានា​ ​ធិ​ប​តេ​យ្យ​រុ​ស្ស៊ី​បាន​ចេញ​មុខ​ប្រកាស​ឱ្យ​ ស៊ើប​អង្កេត​ស្រាវជ្រាវ​ពី​មូល​ហេតុ​ឱ្យ​ បាន​ច្បាស់លាស់​ ​។ ប្រធានាធិបតី​ម៉េ​ត​ ​វើ​ឌី​វ​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ ​ជន​រង​គ្រោះ​ផង​ដែរ​ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នាវា​ទេសចរណ៍​ ​ខាង​លើ​អនុញ្ញាត​ឱ្យ​ដឹក​អ្នក​ដំណើរ​តែ​ ​១៤០នាក់​ប៉ុណ្ណោះ​ ​ប៉ុន្ដែ​នាវា​បាន​ដឹក​ ​រហូត​ដល់​១៨៥នាក់​ ​ហើយ​ព័ត៌មាន​ខ្លះ​ ​ថា​២០៨នាក់​ ​គឺ​លើស​ពី​ចំណុះ​សុវត្ថិ​ភាព​ ​ដែល​បាន​កំណត់​ទុក​ ​។

រថ​យ​ន្ដ​ដឹក​សិស្ស​ធ្លាក់​ប្រឡាយ​ ​ស្លាប់​ ​៤០នាក់​នៅ​បង់​ក្លា​ដេ​ស​

ប៉ូលិស​បង់​ក្លា​ដេ​ស​បាន​ឱ្យ​ដឹង​កាល​ពី​ ​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ថា​ ​រថ​យ​ន្ដ​ដឹក​សិស្ស​ ​ដែល​មាន​អាយុ​ចាប់​ពី​៨-១២ឆ្នាំ​ ​ធ្វើ​ ​ដំណើរ​ត្រ​ឡប់​ទៅ​កាន់​សាលា​រៀន​វិញ​ ​ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​បាល់​ទាត់​ ​ហើយ​ក៏​បាន​ដាំ​ក្បាល​ធ្លាក់​ចូល​ក្នុង​ ​ប្រឡាយ​នៅ​ទី​ក្រុង​ជីតា​ហ្កុ​ង​ ​ចម្ងាយ​ពី​ ​រដ្ឋ​ធានី​ដា​ហា​កា​២១៦គីឡូម៉ែត្រ​នៅ​ ​ភាគ​ខាង​ត្បូង​ ​។ គ្រោះ​ថ្នាក់​នោះ​បណ្ដាល​ ​ឱ្យ​សិស្ស​៤០នាក់​នៅ​លើ​រថ​យ​ន្ដ​ស្លាប់​ ​ទាំង​អ​ស់​។​ ​សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ ​ដក​ស្រង់​សម្ដី​ម​ន្ដ្រី​ប៉ូលិស​បង់​ក្លា​ដេ​ស​ឱ្យដឹង​ថា​ ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ជា​ ​ប​ន្ដ​ទៀត​ ​ដោយសារ​តែ​នៅ​មាន​សាក​ ​សព​សិស្ស​ជា​ច្រើន​ជាប់​គាំង​ក្នុង​រថ​យ​ន្ដ​ ​ដែល​បាន​លិច​ពេល​ដាំ​ក្បាល​ចុះ​ប្រឡាយ​ ​នោះ​ ​។

ផ្ទុះ​ឃ្លាំង​អាវុធ​នៅ​សាយ​ប្រ៊ឺ​ស៖​ ​នៅ​ ​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​មាន​ហេតុ​ការណ៍​ផ្ទុះ​ ឃ្លាំង​អាវុធ​នៅ​ទី​តាំង​ទាហាន​ជើង​ទឹក​ ​ប្រទេស​សាយ​ប្រ៊ឺ​ស​ស្ថិត​នៅ​ភាគ​ខាង​ ​ត្បូង​ ​បណ្ដាល​ឱ្យ​មនុស្ស​១២នាក់​ស្លាប់​ ​និង​៣០នាក់​ផ្សេង​ទៀត​រង​របួស​ជា​ទ​ម្ង​ន់​។​ ​ហេតុ​ការណ៍​ផ្ទុះ​ឃ្លាំង​អាវុធ​កើត​ឡើង​នៅ​ ​វេលា​ម៉ោង​៦:០០នាទី​(ម៉ោង​ក្នុង​តំបន់​) បណ្ដាល​ឱ្យ​រោង​ចក្រ​អគ្គិ​ស​នី​នៅ​ក្បែរ​ ​ទី​តាំង​យោធា​នោះ​ខូច​ខាត​ជា​ដំណំ​ ​និង​ ​បណ្ដាល​ឱ្យ​ដាច់​ភ្លើ​ង​ទូ​ទាំង​តំបន់​ភាគ​ ​ខាង​ត្បូង​ប្រទេស​សាយ​ប្រ៊ឺ​ស​ ​។ តាម​ ​សាក្សី​បាន​ឱ្យ​ដឹង​ថា​ ​រថ​យ​ន្ដ​ជា​ច្រើន​ ​រួម​ ​ទាំង​ផ្ទះ​សម្ដែង​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ​ដោយសារ​តែ​ហេតុ​ការណ៍​ផ្ទុះ​ឃ្លាំង​ ​អាវុធ​នៅ​លើ​នាវា​មួយ​ដែល​បំ​ពាក់​ទង់​ ​ជាតិ​សាយ​ប្រ៊ឺ​ស​ ​។

បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សាយ​ ​ប្រ៊ឺ​ស​បាន​ឱ្យ​ដឹង​ថា​ ​នោះ​ជា​ហេតុ​ការណ៍​ ​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​មិន​ធ្លាប់​កើត​មាន​នៅ​ ​ប្រទេស​សាយ​ប្រ៊ឺ​ស​ចាប់​តាំង​ពី​ទទួល​ ​បាន​ស​ន្ដិ​ភាព​ ​។

ផ្ទុះ​គ្រាប់បែក​នៅ​ប៉ា​គី​ស្ថា​ន៖ ​សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ដក​ស្រង់​សម្ដី​ ​ម​ន្ដ្រី​ជាន់​ខ្ពស់​ប៉ា​គី​ស្ថាន​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ ​ទី​១១ ក​ក្ក​ដា​ថា​ ​មាន​ហេតុ​ការណ៍​វាយ​ ​ប្រហារ​គ្រាប់បែក​ចូល​ក្នុង​ពិធី​មិ​ទ្ទី​ង​នៅ​ ​ស្រុក​បា​ក្រាន​ ​សម្លាប់​មនុស្ស​៥នាក់​និង​ ​២០នាក់​ផ្សេង​ទៀត​រង​របួស​ជា​ទម្ងន់​ ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​មុន​ពេល​រដ្ឋ​ ​ម​ន្ដ្រី​អា​មឺ​ ​មូ​កា​ន​ ​មក​ពី​គណ​បក្ស​ ​ស​ម្ពន​មិ​ត្ដ​អ៊‌ិ​ស្លា​ម​ប៉ា​គី​ស្ថាន​(MLQ​) ចូល​រួម​ក្នុង​ពិធី​មិ​ទ្ទី​ង​នោះ​ ​។

រថ​ភ្លើ​ង​ធ្លាក់​កង់​ចេញ​ពី​ផ្លូវ​នៅ​ឥណ្ឌា​ ​

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​រថ​ភ្លើ​ង​ពីរ​ផ្សេង​គ្នា​ក្នុង​ ​ថ្ងៃ​តែ​មួយ​ ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​ ​របួស​ជាង​៣០០នាក់​ ​។ គ្រោះ​ថ្នាក់​រថ​- ភ្លើ​ង​ទី​១បាន​កើត​ឡើង​ស្ថិត​នៅ​ភាគ​ខាង​ ​ជើង​រដ្ឋ​អូ​ត្រា​ប៉ា​ដេ​ស​ ​ក្នុង​ពេល​ដែល​រថ​ ​ភ្លើ​ង​ដឹក​អ្នក​ដំណើរ​ធ្លាក់​កង់​ចេញ​ពី​ផ្លូវ​ ​ក្នុង​ពេល​ដែល​កំពុង​បើក​បរ​ក្នុង​ល្បឿន​ ​១០៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​។ នៅ​ ​កន្លែង​កើត​ហេតុ​ ​គេ​ឃើញ​ទូរ​រថ​ភ្លើ​ង​ ​គរ​លើ​គ្នា​ជា​ច្រើន​កំណាត់​ ​។

លោក​ចូ​ស៊ី​ ​ម​ន្ដ្រី​មន្ទីរ​សុ​ខា​ភិ​បា​ល​ ​ស្រុក​ផា​តេ​ពួ​ ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ ​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ​មាន​ជន​រង​គ្រោះជា​ ​ច្រើន​កំពុង​ជាប់​គាំង​នៅ​ក្នុង​ទូរ​រថ​ភ្លើ​ង​ ​ដែល​ដេក​រដូក​រណែល​នៅ​ទី​នោះ​ ​។ ក្នុង​ ​ពេល​នោះ​ ​បណ្ដាញ​ផ្សព្វផ្សាយ​Press​ ​Trust​របស់​ឥណ្ឌា​ក៏​បាន​បញ្ជាក់​ថា​ ​អ្នក​ ​បើក​បរ​រថ​ភ្លើ​ង​ក៏​កំពុង​ស្ថិត​ក្នុង​សភាព​ ​ធ្ងន់​ក្នុង​ចំណោម​អ្នក​រង​របួស​ ​ហើយ​នៅ​ ​លើ​រថ​ភ្លើ​ង​នោះ​មាន​អ្នក​ដំណើរ​រហូត​ ​ដល់​១.០០០នាក់​ដែល​បើក​បរ​ក្នុង​ ​ល្បឿន​១០៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ពេល​ដែល​ជួប​គ្រោះ​ថ្នាក់​ ​។ រថ​ភ្លើ​ង​ ​ដែល​ជួប​គ្រោះ​ថ្នាក់​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ ​ទៅ​កាន់​ស្ថានីយ​ហូ​រ៉ា​នៅ​ភាគ​ខាង​ត្បូង​ ​កូ​លតា​រ៉ា​ ​ទី​ក្រុង​ញូ​ដេ​លី​ ​។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​គ្រោះ​ថ្នាក់​ ​រថ​ភ្លើ​ង​នេះ​ ​ក៏​មាន​គ្រោះ​ថ្នាក់​រថ​ភ្លើ​ង​ ​មួយ​ផ្សេង​ទៀត​កើត​ឡើង​នៅ​រដ្ឋ​អាសា​ម​ ​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ​១០០នាក់​រង​ ​របួស​ ​ក្នុង​នោះ​មាន​២០នាក់​ស្ថិត​ក្នុង​ ​សភាព​ធ្ងន់​ ​។ ក្រុម​ជួយ​ស​ង្គ្រោះ​ក៏​បាន​ ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ជួយ​រំដោះ​អ្នក​ ​ដំណើរ​ដែល​ជាប់​គាំង​នៅ​ក្នុង​រថ​ភ្លើ​ង​ ​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​រថ​ភ្លើ​ង​ពីរ​ ​ខាង​លើ​កើត​ឡើង​ក្រោយ​រ​យៈ​ពេល​តែ​បី​ ​ថ្ងៃ​ប៉ុណ្ណោះ​ ​ពេល​ដែល​រថ​ភ្លើ​ង​ល្បឿន​ ​លឿន​បុក​រថ​យ​ន្ដ​ក្រុង​ ​សម្លាប់​មនុស្ស​ ​៣៨នាក់​នៅ​រដ្ឋ​អូ​តា​ប្រា​ដេ​ស​ ​។

ប្រព័ន្ធ​ចរាចរណ៍​ផ្លូវ​ដែក​របស់​ឥណ្ឌា​ ​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​ ​ដំណើរ​ផ្លូវ​ឆ្ងាយ​របស់​ប្រទេស​ដែល​មាន​ ​ពលរដ្ឋ​ច្រើន​ជាង​គេ​ទី​២នៅ​លើ​ពិភព​ ​លោក​នេះ​ ​ដោយសារ​មាន​តម្លៃ​ទាប​ ​។ បណ្ដា​រថ​ភ្លើ​ង​នៅ​ឥណ្ឌា​ដឹក​អ្នក​ដំណើរ​ ​ប្រមាណ​១៨,៥លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ។ វិ​ស័​យ​អាយ​ស្ម័​យាន​នៅ​ឥណ្ឌា​ក៏​មាន​ ​ពល​ករ​ច្រើន​ជាង​គេ​បំផុត​ដោយ​មាន​ ​រហូត​ដល់​១,៤លាន​នាក់​ ​ហើយ​រថ​ភ្លើ​ង​ ​ចេញ​ចូល​ប្រមាណ​១១ពាន់​ជើង​ក្នុង​មួយ​ ​ថ្ងៃ​ ​។

ឆេះ​រោង​ចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​នៅ​ ​ចិន​

គ្រោះ​អ​គ្គី​ភ័យ​កើត​ឡើង​នៅ​រោង​ ​ចក្រ​ចម្រាញ់​ប្រេង​របស់​ក្រុម​ហ៊ុន​ប្រេង​ ​កាត​ជាតិ​ចិន​(CNOOC​)នៅ​តំបន់​ ​ស​មុ​ទ្រ​ខេ​ត្ដ​ក្វា​ង​ទុង​កាល​ពី​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​។

អ្នក​នាំ​ពាក្យ​ស៊ី​CNOOC​បាន​ឱ្យ​ដឹង​ ​ថា​ ​គ្រោះ​អ​គ្គី​ភ័យ​កើត​ឡើង​នៅ​វេលា​ ​ម៉ោង​៤:១០នាទី​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​ដោយ​ ​សារ​តែ​ប្រេង​បាន​លេច​ហៀរ​ចេញ​ពី​ ​កន្លែង​ស្ដុក​មួយ​ក្នុង​រោង​ចក្រ​ ​។ គ្រោះ​ ​អ​គ្គី​ភ័យ​បាន​ធ្វើ​ឱ្យ​រោង​ចក្រ​ទាំងមូល​ ​ផ្អាក​ដំណើរ​ការ​ ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ក្បែរ​ ​នោះ​ជា​ច្រើន​ត្រូវ​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ ​។ រថ​យ​ន្ដ​ពន្លត់​អ​គ្គី​ភ័យ​ជាង​៤០គ្រឿង​ក៏​ ​បាន​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​រ​យៈ​ ​ពេល​៣ម៉ោង​ទើប​អាច​គ្រប់គ្រង​ស្ថាន​- ភាព​បាន​ ​។ មក​ទល់​ពេល​នេះ​មិន​ទាន់​ ​មាន​របាយ​ការណ៍​ច្បាស់លាស់​ណា​មួយ​ ​ស្ដី​ពី​អ្នក​ស្លាប់​និង​រង​របួស​ស្ដី​ពី​ការ​ខូច​ ​ខាត​នៅ​ឡើយ​ ​៕