
ជម្ងឺមហារីកបានសំលាប់មនុស្សប្រមាណកន្លះលាននាក់ក្នុងបណ្ដាប្រទេសសមាគមអាស៊ាន
ភ្នំពេញ ៖ ប្រជាជាតិអាស៊ាននៅតែ បង្ហាញក្ដីកង្វល់ចំពោះជំងឺមហារីកដែលរីករាលដាលក្នុងបណ្ដាប្រទេសសមាគមអាស៊ានដោយសារជំងឺនេះបានធ្វើមនុស្សប្រមាណកន្លះលាននាក់ស្លាប់និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ផងដែរ ។ លទ្ធផលនៃក្ដីកង្វល់នេះបន្ទាប់ ពីមូលនិធិអាស៊ានបានរៀបចំវេទិកាស្ដីពី ជំងឺមហារីកនៅអាស៊ានលើកទី១កាល ពីប៉ុន្មានថ្ងៃមុននេះនាប្រទេសសិង្ហបុរី ដើម្បីបង្ហាញការយកចិត្ដទុកដាក់លើ អត្រាកំណើនជំងឺមហារីកនិងប្រមូល ទិន្នន័យទាក់ទងនឹងបន្ទុកជំងឺមហារីកលើផ្នែកសេដ្ឋកិច្ចនិងសង្គមក្នុងចំណោម សមាជិកអាស៊ានទាំង១០ប្រទេស ។
លោកបណ្ឌិត Surin Pitsuwan អគ្គ លេខាធិការអាស៊ានបានចាត់ទុកវេទិកាស្ដីពីជំងឺមហារីកនៅអាស៊ានលើកទី១ នេះជា“ឱកាសដ៏ល្អសម្រាប់មន្ដ្រីដឹកនាំសំខាន់ៗក្នុងរដ្ឋាភិបាលអ្នកជំនាញថ្នាក់ តំបន់និងអន្ដរជាតិ ព្រមទាំងមន្ដ្រីសុខា ភិបាលដើម្បីជួបជុំគ្នាក្នុងគោលដៅរួមមួយផ្ដោតលើការចំណាយនិងយកចិត្ដ ទុកដាក់លើជំងឺមហារីក” ។
លោកបានបញ្ជាក់ថា“ពិតជារឿងភ្ញាក់ផ្អើលដែលជំងឺមហារីកបានកើនឡើងនិងប៉ះពាល់ដល់សេដ្ឋកិច្ចបុគ្គលគ្រួសារនៅក្នុងតំបន់អាស៊ាននោះ ។ ដោយសារ អត្រាប្រេវ៉ាឡង់នៃជំងឺមហារីកបន្ដកើន ឡើងយើងត្រូវជួបប្រជុំបណ្ដាប្រទេស សមាជិកអាស៊ានទាំងអស់និងលើកទឹក ចិត្ដក្នុងការរៀបចំគោលនយោបាយថែ រក្សាសុខភាពដែលផ្ដោតលើវិធានជំងឺ មហារីក ។ គោលនយោបាយនេះត្រូវតែ មានការគាំទ្រពីកម្មវិធីបង្ការជំងឺមហរីកដោយដោយផ្អែកលើតថភាពជាក់ស្ដែង”។
លោកបណ្ឌិត Surin បានគូសបញ្ជាក់ ថា ប្រសិនបើការកើនឡើងជំងឺមហារីក នៅអាស៊ានមិនត្រូវបានគេដោះស្រាយ ទេនោះបញ្ហានេះនឹងប៉ះពាល់ដល់ប្រព័ន្ធសុខភាពនិងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់ទៀតផង ។
លោកវេជ្ជបណ្ឌិត Makarim Wibisono ប្រធានប្រតិបត្ដិរបស់មូលនិធិអាស៊ាន បានមានប្រសាសន៍ថា “ដើម្បីប្រយុទ្ធ តទល់នឹងជំងឺមហារីកយើងមិនត្រឹមតែចូលរួមសហការថ្នាក់តំបន់ពីសំណាក់រដ្ឋាភិបាលប្រទេសសមាជិកអាស៊ានប៉ុណ្ណោះ ទេ ប៉ុន្ដែត្រូវសហការជាដៃគូប្រកប ដោយប្រសិទ្ធភាពរវាងផ្នែកសាធារណៈ នឹងវិស័យឯកជនដើម្បីរៀបចំនិងប្រតិបត្ដិកម្មវិធីគ្រប់គ្រងជំងឺមហារីកឱ្យមាន ប្រសិទ្ធភាព ” ។
សាស្ដ្រាចារ្យ Mark Woodward មក ពីវិទ្យាស្ថាន អេៀរងេ ផ្នែកសុខភាព សាកលវិទ្យាល័យនៅស៊ីដនីប្រទេស អូស្រាលីដែលចូលរួមជាអធិបតីក្នុងពិធីបិទវេទិកាបានសង្កត់ធ្ងន់ថា“់មានករណីជំងឺមហារីកថ្មីប្រហែល៧០០ពាន់ករណី នៅក្នុងប្រទេសជាសមាជិកអាស៊ាន នាឆ្នាំ២០០៨ហើយមានអ្នកស្លាប់ដោយសារជំងឺមហារីកក្នុងឆ្នាំដូចគ្នានេះចំនួនកន្លះលាននាក់ ។ “ចំពោះបុរសជំងឺមហា រីកសួតបណ្ដាលឱ្យស្លាប់ច្រើនជាងគេ បន្ទាប់មកមានជំងឺមហារីក ថ្លើម ពោះ វៀនធំ ។ រីឯស្ដ្រីវិញជំងឺមហារីកចំនួន ៣ដែលបណ្ដាលឱ្យស្លាប់ច្រើនជាងគេរួមមានមហារីកសុដន់ សួត និង មហារីក ស្បូន ។
ទោះយ៉ាងណាក៏ដោយអត្រានេះមានលក្ខណៈផ្សេងគ្នាទៅតាមតំបន់ក្នុងសមាគមអាស៊ានឧទាហរណ៍អត្រាស្លាប់ដោយសារជំងឺមហារីកសុដន់នៅឥណ្ឌូនេស៊ី មានកម្រិតខ្ពស់ជាង៣ដងធៀបនៅឡាវ និងវៀតណាម ស្របពេលអត្រាមហារីក ក្រពះនៅវៀតណាមមានកម្រិតខ្ពស់ជាង៤-៥ដងនៅឡាវ ហ្វីលីពីន និងថៃ ៕
