នាង​ ​Kate​ ​Hudson​ប្រសូត​បាន​កូន​ប្រុស​ម្នាក់​ជាមួយ​គូ​ដណ្ដឹង​

ដោយ​ ៖ ភារៈ|ថ្ងៃទី 13 កក្កដា 2011 ម៉ោង 06:34:57

ថ្មី​ៗនេះ តារា​ភាព​យ​ន្ដ​ល្បី​ល្បាញ​របស់​អា​មេ​រិ​ក​នាង​ ​Kate​ ​Hudson​ ​និង​គូ​ដណ្ដឹង​លោក​ ​Matt​ ​Bellamy​ ​សប្បាយ​ចិ​ត្ដ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ចំណង​ស្នេហ៍​ ​គឺ​បុត្រា​ដ៏​ថ្លោស​ទ្រលុក​ទ្រលន់​ម្នា​ក់​។​ ​នាង​ ​Kate​ ​ក៏​ជា​ម្ដាយ​របស់​កូន​ប្រុស​ម្នាក់​អាយុ​៧ឆ្នាំ​ផង​ដែ​រ​។​

គួរ​បញ្ជាក់​ថា​នាង​ ​Kate​ ​និង​គូ​ដណ្ដឹង​បាន​ទាក់ទង​ស្គាល់​គ្នា​លើ​ដំបូង​កាល​ពី​ឆ្នាំ​​ទៅ​ ​ទោះបី​មាន​បណ្ដាញ​ផ្សព្វផ្សាយ​ជា​​ច្រើន​អះអាង​ថា​ ​ពួក​គេ​ធ្លាប់​ជួប​គ្នា​ជា​​ច្រើន​ឆ្នាំ​នៅ​ប្រទេស​អូ​ស្ដ្រា​លី​ក៏​ដោ​យ​។​ ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ​នាង​ ​Kate​ ​បាន​ ​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ ​Elle​ ​UK​ ​ថា​ ​នាង​និង​មិ​ត្ដ​ប្រុស​ ​លោក​ ​Matt​ ​មាន​សុភ​មង្គល​ខ្លាំង​ណាស់​ក្នុង​ការ​រួម​រស់​ជាមួយ​គ្នា​ ​ហើយ​នាង​ថែម​ទាំង​ហៅ​គាត់​​ថា​ជា​“កំពូល​ស្នេហ៍​”របស់​នាង​ទៀត​ផ​ង​។​ ​

ទោះបី​យ៉ាង​ណា​ ​នាង​គ្មាន​គំនិត​ចង់​ ​រៀប​ការ​ម្ដង​ទៀត​ទេ​ ​ក្រោយ​ពេល​នាង​​ធ្លាប់​រៀប​ការ​និង​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជូរ​​ចត់​លែង​លះ​គ្នា​ជាមួយ​ប្ដី​មុន​ ​ដែល​បន្សល់​ទុក​កូន​អាយុ​៧ឆ្នាំ​ម្នាក់​នោះ​ម​ក​។​ ​នាង​ឱ្យ​ដឹង​ទៀត​ថា​ ​ការ​រៀប​អា​ពា​ហ៍​​ពិពាហ៍​មិន​មែន​ជា​រឿង​សំខាន់​ទេ​សំ​រាប់​នាង​។

គួរ​បញ្ជាក់​ថា​ ​នាង​ ​Kate​ ​Hudson​ ​បាន​រៀប​ការ​ជាមួយ​តារា​ចម្រៀង​ ​Chris​ ​Robinson​ ​ហើយ​មាន​កូន​ប្រុស​ម្នាក់​​ជាមួយ​គ្នា​ ​ដែល​ក្រោយ​មក​ពួក​គេ​បាន​លែង​លះ​គ្នា​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៧។ ក្រោយ​ ​ពេល​ចែក​ផ្លូវ​គ្នា​ជាមួយ​ប្ដី​មុន​ ​នាង​ជា​អ្នក​គ្រប់គ្រង​ចិញ្ចឹម​បីបាច់​ថែ​​រក្សា​កូន​ប្រុស​ ​ដែល​រហូត​មក​ដល់​ពេល​​នេះ​គេ​មាន​អាយុ​៧ឆ្នាំ​ហើយ​ ​។

ទោះបី​យ៉ាង​ណា​ ​នាង​កំពុង​រស់​នៅ​​យ៉ាង​មាន​សុភ​មង្គល​ជាមួយ​គូ​ដណ្ដឹង​ថ្មី​នេះ​ ​(Matt​ ​Bellamy​) ដោយ​នាង​បាន​​បង្អួត​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដែល​មាន​តម្លៃ​ ​មិន​តិច​ជាង​២០ម៉ឺន​ដុល្លារ​នោះ​