
តារាបង្ហាញម៉ូដ Ly Nha Kyយកកន្សែងបិទដើមទ្រូង
ដោយ ៖ ធីណា ថ្ងៃទី 13 កក្កដា 2011ម៉ោង 11:40:28
តារាសម្ដែងនិងជាតារាបង្ហាញម៉ូដ ដែលមានសម្រស់ស្រស់ស្អាតរបស់វៀតណាមបានផ្អាកនូវគម្រោងថតខ្សែ ភាពយន្ដមួយរយៈពេលដើម្បីបញ្ចប់នូវអាល់ប៊ុមរូបថតថ្មីសម្រាប់ពិធី Festival នៅដែនសមុទ្រញ៉ាត្រាងសប្ដាហ៍ខាងមុខនេះ។
អាល់ប៊ុមរូបថតថ្មីដែលមាន៥០០សន្លឹកដែលមានការបង្ហាញសម្លៀកបំពាក់យ៉ាងស្រស់ស្អាតជាមួយនឹងផ្ទៃសមុទ្រតំណាងដល់ស្ដ្រីសម័យថ្មី។ តារាសម្ដែងក្នុងខ្សែភាពយន្ដ“ទេពអប្សរមហាសេដ្ឋី”បានបង្ហាញរូបភាពប្លែកៗ បង្ហាញសម្រស់ដ៏ស្រស់ស្អាតតាមបែបស្ដ្រីវៀតណាម។
គោលដៅនៃការដាក់តាំងពិព័រណ៍រូបថតរបស់នាងក្នុងគោលដៅធ្វើមនុស្សធម៌។ នាង Ly Nha Ky បានរៀបរាប់ឱ្យដឹងថា អាល់ប៊ុមដែលមានជាង៥០០រូប ភាពបានដាក់ដេញថ្លៃដើម្បីយកប្រាក់ជួយដល់ជនក្រីក្រដែលកំពុងជួបទុក្ខលំបាក។ ២ឆ្នាំមុននេះ នៅក្នុងពិធី Festival ដែនសមុទ្រញ៉ាត្រាង បវរកញ្ញា Mai Phuong Thuy ក៏បានផ្សព្វផ្សាយអាល់ប៊ុមរូបភាពបែបនេះដែរក្នុងគោលដៅមនុស្សធម៌៕
