តារា​បង្ហាញ​ម៉ូ​ដ​ ​Ly​ ​Nha​ ​Ky​យក​កន្សែង​បិទ​ដើម​ទ្រូង​

ដោយ​ ៖ ធី​ណា ថ្ងៃទី 13 កក្កដា 2011ម៉ោង 11:40:28

 

តារា​សម្ដែង​និង​ជាតា​រា​បង្ហាញ​ម៉ូ​ដ​ ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​របស់​វៀ​ត​ណា​ម​បាន​ផ្អាក​នូវ​គម្រោង​ថត​ខ្សែ​ ​ភាព​យ​ន្ដ​មួយ​រ​យៈ​ពេល​ដើម្បី​បញ្ចប់​នូវ​​អា​ល់​ប៊ុ​ម​រូប​ថត​ថ្មី​សម្រាប់​ពិធី​ ​Festival​ ​នៅ​ដែន​ស​មុ​ទ្រ​ញ៉ា​ត្រាង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​។​ ​

អា​ល់​ប៊ុ​ម​រូប​ថត​ថ្មី​ដែល​មាន​៥០០សន្លឹក​ដែល​មាន​ការ​បង្ហាញ​ស​ម្លៀ​ក​​បំ​ពាក់​យ៉ាង​ស្រស់​ស្អាត​ជាមួយ​នឹង​ផ្ទៃ​ស​មុ​ទ្រ​តំណាង​ដល់​ស្ដ្រី​សម័យ​ថ្មី​។ តារា​​សម្ដែង​ក្នុង​ខ្សែ​ភាព​យ​ន្ដ​“ទេព​អប្សរ​មហា​​សេដ្ឋី​”បាន​បង្ហាញ​រូប​ភាព​ប្លែ​កៗ​ ​បង្ហាញ​សម្រស់​ដ៏​ស្រស់​ស្អាត​តាម​បែប​​ស្ដ្រី​វៀ​ត​ណា​ម​។

        គោល​ដៅ​នៃ​ការ​ដាក់​តាំង​ពិព័រណ៍​រូប​​ថត​របស់​នាង​ក្នុង​គោល​ដៅ​ធ្វើ​មនុស្ស​ធ​ម៌​។​ ​នាង​ ​Ly​ ​Nha​ ​Ky​ ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​អា​ល់​ប៊ុ​ម​ដែល​មាន​ជាង​៥០០រូប​ ​ភាព​បាន​ដាក់​ដេញ​ថ្លៃ​ដើម្បី​យក​ប្រាក់​ជួយ​ដល់​ជន​ក្រី​ក្រ​ដែល​កំពុង​ជួប​ទុក្ខ​​លំបាក​​។ ២ឆ្នាំ​មុន​នេះ​ ​នៅ​ក្នុង​ពិធី​ ​Festival​ ​ដែន​ស​មុ​ទ្រ​ញ៉ា​ត្រាង​ ​បវរ​កញ្ញា​ ​Mai​ ​Phuong​ ​Thuy​ ​ក៏​បាន​ផ្សព្វផ្សាយ​អា​ល់​ប៊ុ​ម​រូប​ភាព​បែប​នេះ​ដែរ​ក្នុង​គោល​​ដៅ​មនុស្ស​ធម៌​