នាង​ ​Cecilia​ ​Cheung​ ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​អាណា​ព្យាបាល​កូន​

ដោយ​ ៖ ភារៈ|ថ្ងៃទី 13 កក្កដា 2011 ម៉ោង 11:47:58

តារា​ភាព​យ​ន្ដ​ល្បី​ល្បាញ​ ​Cecilia​ ​Cheung​ ​បាន​យល់​ព្រម​ទទួល​យក​អ្នក​ ​នយោបាយ​ចិន​ម្នាក់​ធ្វើ​ជា​ឪពុក​ធម៌​ ​។

យោង​ប្រភព​ព័ត៌មាន​ពី​ទី​ក្រុង​ហុង​កុង​បាន​ឱ្យ​ដឹង​ថា​ ​ទាំង​នាង​ ​Cecilia​ ​Cheung​ ​ទាំង​លោក ​Nicholas​ ​Tse​ បាន​ខក​ខាន​ឱ​កាស​ល្អ​តែ​មួយ​គត់​ដើម្បី​ធ្វើ​​រឿង​ត្រឹម​ត្រូវ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​។ នៅ​ពេល​នាង​វិល​ត្រ​ឡប់​​ពី​ការ​ថត​ខ្សែ​ភាព​យ​ន្ដ​រឿង​ “The​ ​Lion​ ​Roars2​” ត្រ​ឡប់​មក​កាន់​ទី​ក្រុង​ហុង​កុង​ ​វិញ​ ​ ​នាង​សង្ឃឹម​ថា​នឹង​អាច​ជួប​ស្វាមី​ ​ដើម្បី​ជជែក​គ្នា​អំពី​សម្ពន្ធ​ភាព​ប្ដី​ប្រពន្ធ​​របស់​ពួក​គេ​ ​និង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​មាន​សិទ្ធិ​ធ្វើ​ជា​អាណា​ព្យាបាល​របស់​កូ​នៗ​។​ ​ប៉ុន្ដែ​ភ្លា​មៗ​ក្រោយ​មក​នាង​បាន​សំ​រេ​ច​ចិ​ត្ដ​មិន​ជួប​ស្វាមី​វិញ​ ​ដោយ​សុខ​ចិ​ត្ដ​ជ្រើស​រើស​ការ​ប្រឡែង​លេង​ជាមួយ​កូ​នៗ​ទៅ​វិញ​។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ​ប៉ុន្មាន​​ថ្ងៃ​មុន​នេះ​នាង​ Cecilia​ ​Cheung​ បាន​ធ្វើ​​ដំណើរ​ទៅ​​ Shenzhen​ ជាមួយ​ឪពុក​បង្កើត​​របស់​នាង​ ​ដើម្បី​ចូល​រួម​ក្នុង​កម្ម​វិធី​មួយ​​ដែល​នៅ​ទី​នោះ​ក៏​ជា​កន្លែង​នាង​យល់​ព្រម​ទទួល​យក​អ្នក​នយោបាយ​ចិន​ម្នាក់​ធ្វើ​ជា​ឪពុក​ធម៌​ផង​ដែរ​។ ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ដែរ​បាន​ឱ្យ​ដឹង​ថា​ ​ថ្វីបើ​នាង ​Cecilia​ ​Cheung ​មើល​​ទៅ​ស្រក​គីឡូ​ ​ប៉ុន្ដែ​នាង​ហាក់​ដូច​ជា​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធី​នោះ​។

ចំណែក​អ្នក​នយោបាយ​ចិន​ដែល​ជា​ឪពុក​ធម៌​របស់​នាង​នោះ​បាន​ស្គាល់​នាង​ ​Cecilia​ ​តាម​រ​យៈ​មិ​ត្ដ​ភ​ក្ដិ​របស់​គាត់​ ​ម្នាក់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ​ហើយ​លោក​​តែង​សុំ​នាង​ធ្វើ​ជា​កូន​ធម៌​ជា​ញឹ​ក​ញាប់​ ​ប៉ុន្ដែ​តារា​ភាព​យ​ន្ដ​សម្រស់​សោភា​រូប​ ​នេះ​ទើប​តែ​យល់​ព្រម​តាម​សំណើ​របស់​​លោក​នៅ​ក្នុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ​។

យោង​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​នាង​ ​Cecilia​ បាន​បញ្ជាក់​ថា​ ​នាង​តែង​គោរព​​ស្រឡាញ់​ឪពុក​ធម៌​របស់​នាង​ខ្លាំង​ណាស់​ ​ហើយ​តែង​ជួប​គាត់​នៅ​ពេល​ដែល​នាង​​មាន​រឿង​មិន​សប្បាយ​ចិ​ត្ដ​ម្ដ​ងៗ​។ ថ្មី​ៗ នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ​នាង​ ​Cecilia​ មាន​គម្រោង​បោះ​ពុម្ព​សៀវ​ភៅ​មួយ​ក្បាល​ដែល​រៀបរាប់​ពី​ប្រវត្ដិ​រូប​ ​របស់​ខ្លួន​ ​ហើយ​នឹង​ត្រួត​ពិ​និត្យ​បោះ​ពុម្ព​​ដោយ​ឪពុក​ធម៌​របស់​នាង​ ​។ ក្រៅ​ពី​រៀប​​រាប់​អំពី​បទ​ពិសោធន៍​ក្នុង​វិ​ស័​យ​ភាព​យ​ន្ដ​ ​ហើយ​សៀវភៅ​នោះ​ក៏​នឹង​រៀបរាប់​ពី​ជីវិត​ស្នេហា​ជាមួយ​លោក​ Nicholas​ ​Tse​ ​ផង​ដែរ