
ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅហ្វីលីពីនកើនដល់៤៣នាក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 14 កក្កដា 2011ម៉ោង 08:16:02
តាមមន្ដ្រីហ្វីលីពីនបានប្រកាសកាលពីរសៀលថ្ងៃទី១៣ កក្កដា ថាភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ធ្វើឱ្យអ្នកស្លាប់កើនរហូតដល់៤៣នាក់ ។ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារតំបន់ភាគខាងត្បូង ធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ផ្ទះសម្បែង និងត្រូវភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ។ តាមតួលេខថ្មីបំផុតចំនួនអ្នកស្លាប់កើនដល់៤៣នាក់ ក្នុងនោះមានក្មេងៗពីរនាក់ ។
មន្ដ្រីសុខាភិបាលទីក្រុងកូតាបាកូបាន ឱ្យដឹងថា មន្ដ្រីក្នុងតំបន់បានជម្លៀសពល រដ្ឋប្រមាណ២ពាន់គ្រួសារទៅកាន់ជំរំ សុវត្ថិភាព ។ ទន្ទឹមនឹងនោះ ក្រសួងសុខា ភិបាលក៏បានត្រៀមថ្នាំសង្កូវសម្រាប់ ផ្គត់ផ្គង់ដល់ពលរដ្ឋដែលរងផលប៉ះពាល់។ ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាលទីក្រុងកូតាបាកូនៅ តែព្រួយបារម្ភខ្លាចទឹកជំនន់គំរាមកំហែង ពលរដ្ឋក្រោយពេលពួកគាត់វិលត្រឡប់ ទៅកាន់ផ្ទះសម្បែងវិញនោះ ។
បញ្ហាចម្បងបំផុតដែលរដ្ឋាភិបាល ហ្វីលីពីនព្រួយបារម្ភនោះគឺជំងឺរាតត្បាត អាចផ្ទុះឡើងនៅតំបន់ជនភៀសខ្លួន ។ បណ្ដាអ្នកឯកទេសសុខាភិបាលហ្វីលីពីន បញ្ជាក់ថា មានករណីរាករូសមួយចំនួន កើតឡើងនៅជំរំជនភៀសខ្លួនទីក្រុងកូតា បាកូផងដែរ ។
ភ្លៀងធ្លាក់ខ្លាំងវាយលុកតំបន់ភាគ ខាងត្បូងហ្វីលីពីនប៉ុន្មានសប្ដាហ៍កន្លងមក។ គិតចាប់តាំងពីចុងខែមិថុនា មាន អ្នកស្លាប់រហូតដល់៣០នាក់ដោយសារ ទឹកជំនន់នៅទីក្រុងដាវ៉ាល់ ។
មន្ដ្រីអង្គការមនុស្សធម៌ពិភពលោក ក៏ទទួលបានសំណើពីមន្ដ្រីហ្វីលីពីនស្នើឱ្យ ផ្ដល់ជំនួយស្បៀងអាហារ ថ្នាំសង្កូវជា បន្ទាន់ ក៏ដូចជាសម្ភារៈផ្សេងៗដើម្បីជួយ ដល់ជនភៀសខ្លួនដោយគ្រោះធម្មជាតិ កំពុងត្រូវការជាចាំបាច់នោះ ៕
