នាង​ ​Li​ ​Bingbing​ ​និង​ក្រុម​ការងារ​ទៅ​ឡូ​ស​អេ​ន​ជឺ​ឡេ​ស​ដាក់​បញ្ចាំង​រឿង​ថ្មី​

ដោយ​ ៖ ភារៈ ថ្ងៃទី 14 កក្កដា 2011ម៉ោង 11:22:09

ខ្សែ​ភាព​យ​ន្ដ​ថ្មី​របស់​តារា​ភាព​យ​ន្ដ​ ​ល្បី​ល្បាញ​សម្រស់​មិន​ចេះ​ស្រក​ស្រុត​នាង​ Li​ ​Bingbing​ ​ដែល​មាន​ចំណង​ជើង​ថា​ ​“SNOW​ ​FLOWER​ ​AND​ ​THE​ ​SECRET​ ​FAN​”នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​​នេះ​នា​រោង​ភាព​យ​ន្ដ​អា​មេ​រិ​ក​​។

បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃ​ទី​១១ ក​ក្ក​ដា​ ​តារា​ភាពយ​ន្ដ​សាច់​សខ្ចី ​Li​ ​Bingbing​ នឹង​ចូល​រួម​កម្ម​វិធី​ដាក់​បញ្ចាំង​លើក​ដំបូង​នៅ​ទី​ក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេ​ស​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដោយ​ ​រួម​ដំណើរ​ដោយ​ផ​លិ​ត​ករ​ល្បី​ល្បាញ​នៃ​​ខ្សែ​ភាព​យ​ន្ដ​នេះ​​គឺ ​Wendi​ ​Deng​ ​Mur​-doch​, ចាង​ហ្វា​ង​ផលិតកម្ម​ ​Wanyen​ ​Wang​ ​និង​អ្នក​និ​ពន្ធ​ Lisa​ ​

លើស​ពី​នេះ​ទៅ​ទៀត​​នាង​ក៏​បាន​ថត​រូប​​ភាព​ស្រស់​ស្អាត​សិ​ច​ស៊ី​ជា​ច្រើន​ដាក់​ក្រប​​មុខ​ទ​ស្ស​នាវ​ដ្ដី​HARPERS​´SBAAZAR​ ​របស់​ចិន​​និង​ការ​ថត​រូប​ជា​ច្រើន​ទៀត​នៅ​ ​Cannes ​ផង​ដែរ