
ចិននឹងក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់អាមេរិកឡាទីន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 15 កក្កដា 2011ម៉ោង 08:33:59
សារព័ត៌មានឆាយណាដេលីបានផ្សាយថា គណៈកម្មាធិការសេដ្ឋកិច្ច និងសហប្រតិបត្ដិការទទួលបន្ទុកតំបន់អាមេរិកឡាទីននិងការ៉ាប៊ីបានប្រកាសថា ចិននឹងក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់អាមេរិកឡាទីននៅឆ្នាំ២០១៥ ។
នៅអូសវ៉ាលដូកាសេប ប្រធានអង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អាមេរិកឡាទីន(ជែឡៅជ)បានឱ្យដឹងថា កម្រិត នៃពាណិជ្ជកម្មរវាងចិននិងទ្វីបអាមេរិក ឡាទីនពេលបច្ចុប្បន្នស្មើនឹងចំនួននៃ វិស័យពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដា ប្រទេសអឺរ៉ុប ។
លោកបញ្ជាក់ទៀតថា “ជាមួយនឹង ភាពមិនច្បាស់លាស់នូវស្ថានភាពសេដ្ឋ កិច្ចក្នុងតំបន់អឺរ៉ុប ចិនកំពុងធ្វើដំណើរ ឆ្ពោះមកកាន់អាមេរិកឡាទីនដើម្បីសហ ប្រតិបត្ដិការពាណិជ្ជកម្មជាសំខាន់នៅ តំបន់នេះ” ។
លោកស្រីអាលីហ្សៀ បាសេណា អគ្គ លេខាធិការជែឡៅជបញ្ជាក់ថា ទីផ្សារ ដែលទើបតែលេចធ្លោថ្មីកំពុងតែឆ្ពោះ ទៅរកកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ជាមួយចិន ។ បណ្ដាប្រទេសអាមេរិក ឡាទីនបានអនុវត្ដនូវគោលនយោបាយ វិនិយោគនិងពាណិជ្ជកម្មយ៉ាងសកម្មនិង ប្រកបដោយប្រសិទ្ធភាពជាមួយចិន ។ កាលពីឆ្នាំ២០១០ វិស័យពាណិជ្ជកម្មទ្វេ ភាគីបានកើនគួរឱ្យកត់សម្គាល់ ។
កំណើនសេដ្ឋកិច្ចមធ្យមនៅអាមេរិក ឡាទីននិងការ៉ាប៊ីនកើនរហូតដល់៤,៧ ភាគរយនៅឆ្នាំ២០១១ ច្រើនជាងឆ្នាំ២០១០ដែលមានតែ៤,១ភាគរយប៉ុណ្ណោះ ៕
