ចិន​នឹង​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ទី​២របស់​អា​មេ​រិ​ក​ឡា​ទី​ន​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 15 កក្កដា 2011ម៉ោង 08:33:59

សារ​ព័ត៌មាន​ឆាយ​ណា​ដេ​លី​បាន​ផ្សាយ​ថា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សេដ្ឋ​កិច្ច​ និង​​សហ​ប្រតិបត្ដិ​ការ​ទទួល​បន្ទុក​តំបន់​អា​មេ​រិ​ក​ឡា​ទី​ន​និង​កា​រ៉ា​ប៊ី​បាន​ប្រកាស​​ថា​ ​ចិន​នឹង​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ទី​២របស់​អា​មេ​រិ​ក​ឡា​ទី​ន​នៅ​ឆ្នាំ​២០១៥ ។

នៅ​អូស​វ៉ា​ល​ដូ​កា​សេ​ប​ ​ប្រធាន​អង្គ​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​របស់​អា​មេ​រិ​ក​ឡា​ទី​ន​(ជែ​ឡៅ​ជ​)បាន​ឱ្យ​ដឹង​ថា​ ​កម្រិត​ ​នៃ​ពាណិជ្ជ​កម្ម​រវាង​ចិន​និង​ទ្វីប​អា​មេ​រិ​ក​ ​ឡា​ទី​ន​ពេល​បច្ចុប្បន្ន​ស្មើ​នឹង​ចំនួន​នៃ​ ​វិ​ស័​យ​ពាណិជ្ជ​កម្ម​របស់​ចិន​ជាមួយ​បណ្ដា​ ​ប្រទេស​អឺរ៉ុប​ ​។

លោក​បញ្ជាក់​ទៀត​ថា​ ​ជាមួយ​នឹង​ ​ភាព​មិន​ច្បាស់លាស់​នូវ​ស្ថាន​ភាព​សេដ្ឋ​ ​កិច្ច​ក្នុង​តំបន់​អឺរ៉ុប​ ​ចិន​កំពុង​ធ្វើ​ដំណើរ​ ​ឆ្ពោះ​មក​កាន់​អា​មេ​រិ​ក​ឡា​ទី​ន​ដើម្បី​សហ​ ​ប្រតិបត្ដិ​ការ​ពាណិជ្ជ​កម្ម​ជា​សំខាន់​នៅ​ ​តំបន់​នេះ​

លោក​ស្រី​អា​លី​ហ្សៀ​ បា​សេ​ណា​ ​អគ្គ​ ​លេខាធិការ​ជែ​ឡៅ​ជ​បញ្ជាក់​ថា​ ​ទី​ផ្សារ​ ​ដែល​ទើប​តែ​លេច​ធ្លោ​ថ្មី​កំពុង​តែ​ឆ្ពោះ​ ​ទៅ​រក​កិច្ច​សហ​ប្រតិបត្ដិ​ការ​សេដ្ឋ​កិច្ច​ ​ជាមួយ​ចិន​ ​។ បណ្ដា​ប្រទេស​អា​មេ​រិ​ក​ ​ឡា​ទី​ន​បាន​អនុ​វ​ត្ដ​នូវ​គោល​នយោបាយ​ ​វិ​និ​យោគ​និង​ពាណិជ្ជ​កម្ម​យ៉ាង​សកម្ម​និង​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ជាមួយ​ចិន​ ​។ កាល​ពី​ឆ្នាំ​២០១០ វិ​ស័​យ​ពាណិជ្ជ​កម្ម​ទ្វេ​ ​ភា​គី​បាន​កើន​គួរ​ឱ្យ​កត់​សម្គាល់​ ​។

កំណើន​សេដ្ឋ​កិច្ច​មធ្យម​នៅ​អា​មេ​រិ​ក​ ​ឡា​ទី​ន​និង​កា​រ៉ា​ប៊ី​ន​កើន​រហូត​ដល់​៤,៧ ភាគ​រយ​នៅ​ឆ្នាំ​២០១១ ច្រើន​ជាង​ឆ្នាំ​២០១០ដែល​មាន​តែ​៤,១ភាគ​រយ​ប៉ុណ្ណោះ​ ​៕