
ក្ដៅខ្លាំងជាប្រវត្ដិសាស្ដ្រនៅអាមេរិកស្លាប់១៣នាក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 20 កក្កដា 2011ម៉ោង 08:02:56
រលកកម្ដៅយ៉ាងខ្លាំងគ្របដណ្ដប់ទៅលើរដ្ឋជាច្រើនស្ថិតនៅភាគកណ្ដាលសហរដ្ឋអាមេរិកា បានសម្លាប់មនុស្ស១៣នាក់ទៅហើយ ។ ក្រសួងព្យាករណ៍ឧតុនិយមជាតិរបស់អាមេរិក បានប្រកាសអាសន្ននូវកម្ដៅក្ដៅខ្លាំងកើនឡើងជាប្រវត្ដិសាស្ដ្រនៅរដ្ឋចំនួន១៨ ចាប់តាំងពីរដ្ឋម៉ុនតាណា រហូតដល់តិចសាស់ និងភាគខាងលិច វើជឺនៀ ជាមួយនឹងរលកកម្ដៅកន្លែងខ្លះកើនរហូត៣៨អង្សាសេ ។
ព័ត៌មានប៊ីប៊ីស៊ីបានឱ្យដឹងថា រដូវ ក្ដៅលើកនេះអាចនឹងរាលដាល ហើយ អូសបន្លាយរយៈពេលយូរខាងមុខទៀត ។ តាមអ្នកឯកទេសព្យាករណ៍អាកាសធាតុ កម្ដៅក្ដៅខ្លាំងលើកនេះនឹងបន្ដរហូតដល់ ចុងខែកក្កដា ។
សារព័ត៌មានអាអេហ្វប៉េដកស្រង់ សម្ដីអ្នកនាំពាក្យរបស់ក្រសួងព្យាករណ៍ អាកាសធាតុអាមេរិកបានឱ្យដឹងថា មានឯគតទកម្មជាង១ពាន់នៅក្នុង ប្រទេសនេះត្រូវបំបែកដោយរលកកម្ដៅ ក្នុងខែកក្កដានេះ ។
មធ្យមក្នុងមួយឆ្នាំៗរដូវក្ដៅខ្លាំងនៅអាមេរិកបានសម្លាប់មនុស្ស១៦២នាក់នៅទូទាំងប្រទេស ៕
