ប្រជា​ជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ​និង​អាជ្ញា​ធ​រដែ​ន​ដី​ត្រូវ​រួម​គ្នា​លើក​កម្ពស់​អ​នា​ម័​យ​ប​រិ​ស្ថាន​

ដោយ​ ៖ សំ​រិ​ត​ ថ្ងៃទី 26 កក្កដា 2011ម៉ោង 17:42:29

ភ្នំពេញ​ ​៖ លោក​ស្រី​ ​ទូច​​​សា​រ៉ុ​ម​ ​អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​ថ្លែង​ថា​​ប្រជា​ជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ​​និង​​អាជ្ញា​ធ​រដែ​ន​ដី​គ្រប់​លំដាប់​ដ្នា​ក់​ ​ត្រូវ​រួម​​គ្នា​លើក​កម្ពស់​អ​នា​ម័​យ​ចំណី​អាហារ​ ​និង​​អ​នា​ម័​យ​ប​រិ​ស្ថាន​នៅ​គ្រប់​ទី​កន្លែង​រួម​​មាន​​អាហារ​ដ្ឋា​ន​សិប្ប​កម្ម​ ​។ល។ ដែល​អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​អត្រា​​ឈឺ​ដែល​បណ្ដាល​មក​ពី​ការ​បរិភោគ​​អាហារ​មិន​ស្អាត​​និង​ចូល​រួម​ចំណែក​​ទាក់​ទាញ​ភ្ញៀវ​ទេស ចរ​ឱ្យ​មក​ទ​ស្សនា​​រាជ​ធានី​ភ្នំពេញ​កាន់តែ​ច្រើន​ ​។

លោក​ស្រី​ ​អភិបាល​រង​បាន​ថ្លែង​យ៉ាង​ ​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ប្រកាស​​ឱ្យ​ប្រើ​ប្រាស់​បញ្ជី​ផ្ទៀង​ផ្ទាត់​ការ​អនុ​វ​ត្ដ​សុ​ខុ​ ​មា​ល​ភាព​ទី​កន្លែង​ ​និង​ផ្សព្វផ្សាយ​សៀវ​ ​ ​ភៅ​សុខុមាល​ភាព​រាជ​ធានី​ភ្នំពេញ​ ​ដែល​  ​ ​រៀបចំ​ឡើង​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​២៦ ក​ក្ក​ដា​ ​ឆ្នាំ​២០១១ ដោយ​ ​ ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្ដា​មន្ទីរ​  ​ ​ការិយាល័យ​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​រាជ​ធានី​ ​ភ្នំពេញ​ ​។

លោក​ស្រី​ ​ទូច​ ​សា​រ៉ុ​ម​ ​បាន​បញ្ជាក់​ ​ ​ថា​ ​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​ដែល​មាន​សម្ដេច​អគ្គ​មហា​  ​ ​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ជា​ប្រមុខ​ ​ ​ដឹកនាំ​ ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ខិតខំ​ ​ ​លើក​កម្ពស់​សុខ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ ​តាម​រ​យៈ​ការ​ពង្រឹង​សេ​វា​សុ​ខា​ភិ​បា​ល​ ​មាន​គុណ​ភាព​ ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ​ការ​   ​ ​កែ​លំអ​អ​នា​ម័​យ​ប​រិ​ស្ថាន​ ​ការ​លើក​កម្ពស់​ ​ ​អ​នា​ម័​យ​ចំណី​អាហារ​ ​ការ​កែ​លំអ​ហេ​ដ្ឋា​  រចនា​ស​ម្ព័​ន្ធ​ផ្លូវ​ថ្នល់​ ​ការ​លើក​កម្ពស់​ ​ការ​ដឹក​ជញ្ជូន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ប្រកប​ ​ដោយ​សុខុមាល​ភាព​ ​និ​រ​ន្ដរ​ភាព​ប​រិ​ស្ថាន​  ​ ​ការ​ទប់​ស្កាត់​សំណង់​បណ្ដោះអាសន្ន​ ​ការ​   ​ ​បំបាត់​ការ​ជួញ​ដូរ​ ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ​ ​ការ​ទប់​ស្កាត់​នឹង​អំពើ​ហិង្សា​ជា​ដើម​ ​។

លោក​ស្រី​អភិបាល​រង​ ​បញ្ជាក់​បន្ថែម​ ​ថា​ ​ការ​ចូល​រួម​របស់​វិ​ស័​យ​ឯក​ជន​ក្នុង​ ​ការ​អភិវឌ្ឍ​រាជ​ធានី​ភ្នំពេញ​ ​ជា​ក​ត្ដា​ចាំ​ ​បាច់​ផង​ដែរ​ ​ក្នុង​ការ​ចូល​រួម​ចំណែក​កែ​​លំអ​អ​នា​ម័​យ​ប​រិ​ស្ថាន​ ​និង​អ​នា​ម័​យ​ចំណី​ ​អាហារ​នៅ​រាជ​ធានី​ភ្នំពេញ​ ​។ ព្រម​ជា​​មួយ​នោះ​ ​សមាគម​មាតា​បិតា​សិស្ស​ ​ ​គួរ​ចូល​រួម​ចំណែក​លើក​កម្ពស់​អ​នា​ម័​យ​នៅ​តាម​សាលា​រៀន​តាម​រ​យៈ​វប្ប​ធម៌​ ​នៃ​ការ​ចែក​រំលែក​អ្នក​មាន​លទ្ធ​ភាព​ជួយ​ ​ ​អ្នក​ក្រ​ខ្សត់​ ​។ សង្ឃឹម​ថា​ ​ពីរ​ទៅ​បី​ឆ្នាំ​ខាង​ ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​នឹង​ឃើញ​ ​សង្កាត់​គំរូ​មួយ​ចំនួន​ក្នុង​ខណ្ឌ​ទាំង​៤ក្នុង​ ​ ​រាជ​ធានី​ភ្នំពេញ​មាន​ចិញ្ចើម​ថ្នល់​រាប​ស្មើ​​ទុក​សម្រាប់​អ្នក​ជិះ​ម៉ូ​តូ​ ​កង់​និង​អ្នក​ថ្មើរ​ជើង​ប្រើ​ប្រាស់​ ​។ ដូច្នេះ​ក្រុម​ប្រឹក្សា​សង្កាត់​​ទាំង​អស់​ត្រូវ​បំផុស​ប្រជា​ជន​ឱ្យ​ប្រើ​ប្រាស់​​ទោចក្រយាន​សម្រាប់​ធ្វើ​ដំណើរ​ក្នុង​​រ​យៈ​ចម្ងាយ​ជិ​តៗ​​ហើយ​ក៏​ត្រូវ​អប់រំ​ប្រជា​ ​ជន​ឱ្យ​ជួយ​ថែទាំ​ដើម​ឈើ​ដែល​ដាំ​នៅ​មុខ​ ​ផ្ទះ​របស់​ខ្លួន​និង​នៅ​តាម​ដង​ផ្លូវ​ឱ្យ​បាន​ល្អ​ ​។

តាម​ប្រសាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត​ ​សុខ​ ​សុគន្ធ​ ​ ​ប្រធាន​មន្ទីរ​សុ​ខា​ភិ​បា​ល​រាជ​ ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​នៅ​រាជ​ធានី​ភ្នំ​ ​ពេញ​បាន​ចាប់​ផ្ដើម​អនុ​វ​ត្ដ​កម្ម​វិធី​សុ​ខុ​ ​មា​ល​ភាព​រាជ​ធានី​តាំង​ពី​ឆ្នាំ​១៩៩៧មក​ម្ល៉េះ​ដោយ​ពេល​នោះ​បាន​រៀបចំ​បង្កើត​សុខុមាល​ភាព​ទី​កន្លែង​ចំនួន​៣ គឺ​សុខុមាល​ ​ភាព​សាលា​រៀន​ ​បាក់​ទូក​សុខុមាល​ភាព​ ​ ​ផ្សារ​អូរ​ឫស្សី​ ​និង​សុខុមាល​ភាព​មន្ទីរ​ ​ ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ ​។ បន្ទាប់​មក​បាន​ ​បន្ថែម​ការងារ​សុវត្ថិ​ភាព​ចរាចរ​នៅ​ឆ្នាំ​ ​២០០៥ការ​គ្រប់គ្រង​សំណល់​វេជ្ជ​សា​ស្ដ្រ​នៅ​ឆ្នាំ​២០០៨ និង​ការ​ដឹក​ជញ្ជូន​ក្នុង​ទី​ក្រុង​ប្រកបដោយ​សុខុមាល​ភាព​ ​និ​រ​ន្ដរ​ភាព​ ​ប​រិ​ស្ថាន​នៅ​ឆ្នាំ​២០០៩ ។ ក្រោយ​មក​ ​ទៀត​សាលា​រាជ​ធានី​បាន​រៀបចំ​ផែនការ​យុទ្ធ​សា​ស្ដ្រ​សុខុមាល​ភាព​រាជ​ធានី​២០១០- ២០១៤ និង​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ​នៅ​ខែ​ឧស​ភា​ ​ឆ្នាំ​២០១០ ៕