បាក់​ដី​នៅ​កូ​រ៉េ​ខាង​ត្បូង​ ​ស្លាប់​៩នាក់​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​|ថ្ងៃទី 27 កក្កដា 2011 ម៉ោង 13:41:36

 

ភ្លៀង​ធ្លាក់​ខ្លាំង​អូស​បន្លាយ​រ​យៈ​ពេល​ ​ជា​ច្រើន​ថ្ងៃ​នៅ​តាម​តំបន់​ភ្នំ​ប្រទេស​កូ​រ៉េ​ ​ខាង​ត្បូង​ ​បង្ក​ឱ្យ​មាន​ការ​បាក់​ដីស​ម្លា​ប់​ ​មនុស្ស​៩នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ក​ក្ក​ដា​ ​។

សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ផ្សព្វ​ ​ផ្សាយ​ថា​ ​ហេតុ​ការណ៍​បាក់​ដី​កើត​ឡើង​ ​នៅ​តំបន់​Chuncheon​ ​ចម្ងាយ​ពី​ទី​ក្រុង​ ​សេ​អ៊ូ​ល​ប្រមាណ​១០០គីឡូម៉ែត្រ​នៅ​ ​ភាគ​ខាង​កើត​ ​។ ការ​បាក់​ដី​បាន​គ្រប​ ​ដណ្ដប់​ទៅ​លើ​ផ្ទះ​សំណាក់​មួយ​និង​ផ្ទះ​៣ ខ្នង​ផ្សេង​ទៀត​ ​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ ​មាន​និស្សិត​៦នាក់​កំពុង​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ ​សំណាក់​នោះ​ ​។ និស្សិត​ទាំង​នោះ​បាន​ ​ស្ម័គ្រ​ចិ​ត្ដ​នៅ​ក្នុង​កម្ម​វិធី​មួយ​នៅ​តំបន់​ ​នេះ​ ​។

ម​ន្ដ្រី​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​កូ​រ៉េ​ ​ខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មាន​មនុស្ស​ ​ជាង​២០នាក់​បាន​រង​របួស​ក្នុង​ហេតុ​-ការណ៍​ ​បាក់​ដី​នោះ​ ​ក្នុង​នោះ​មាន​មនុស្ស​ ​៤នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ ​អាច​គ្រោះ​ ​ថ្នាក់​ដល់​ជីវិត​ ​។ ក្រុម​ជួយ​ស​ង្គ្រោះ​ជាង​ ​៥០០នាក់​ ​រួម​មាន​ទាំង​ប៉ូលិស​បាន​ទៅ​ ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​ដល់​ ​ប្រជា​ជន​ ​។

ភ្លៀង​ធ្លាក់​ខ្លាំង​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​ ​នៅ​ទី​ក្រុង​សេ​អ៊ូ​ល​និង​ទី​ក្រុង​ហ្សុ​ង​វី​។​ ​ ​ដោយ​ឡែក​ ​នៅ​ទី​ក្រុង​សេ​អ៊ូ​ល​មាន​ពល​ ​រដ្ឋ​ជាង​៤០០គ្រួសារ​កំពុង​រស់​នៅ​ជាមួយ​ ​ទឹក​ជំនន់​ ​។ ក្រសួង​ព្យាករណ៍​ឧតុ​និយម​ ​កូ​រ៉េ​ខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា​ ​កម្រិត​ទឹក​ ​ភ្លៀង​គិត​ពី​យប់​ថ្ងៃ​ទី​២៦ ក​ក្ក​ដា​ដល់​ ​ម៉ោង​៩ព្រឹក​ ​ថ្ងៃ​ទី​២៧ ក​ក្ក​ដា​មាន​រហូត​ ​ដល់​១៦១មី​ល្លី​ម៉ែត្រ​ ​