
អ.ស.ប.ព្រួយបារម្ភពីផលប៉ះពាល់ដោយទឹកជំនន់ដល់ពលរដ្ឋប៉ាគីស្ថាន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 27 កក្កដា 2011ម៉ោង 13:58:46
អង្គការសហប្រជាជាតិបានប្រកាស ឱ្យដឹងថា មានពលរដ្ឋជាង២លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន អាចប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ ដោយសារតែប្រទេសនេះខ្វះមូលនិធិ សម្រាប់អភិវឌ្ឍតំបន់ដែលរងគ្រោះ ដោយទឹកជំនន់កាលពីឆ្នាំ២០១០ ។
តាមការិយាល័យសហប្រតិបត្ដិការ មនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA)បានបញ្ជាក់ថា “ត្រូវតែខិតខំ ចាប់តាំងពីពេលនេះទៅដើម្បីកាត់បន្ថយ ផលប៉ះពាល់ដល់គ្រួសារជាច្រើននៅក្នុង ប្រទេសប៉ាគីស្ថាន ក៏ដូចជាជួសជុល ឡើងវិញនូវប្រព័ន្ធបង្ហូរទឹកប្រឡាយ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់ទប់ ស្កាត់គ្រោះទឹកជំនន់” ។ ទន្ទឹមនឹងនោះ OCHAក៏បានប្រកាសផងដែរថា វិធី សាស្ដ្រការពារចាំបាច់ត្រូវតែធ្វើឡើងជា បន្ទាន់ដូចជាត្រៀមប៉ាតង់ជួសជុលផ្លូវ ក៏ ដូចជាសហការជាមួយមន្ដ្រីក្នុងតំបន់ ដើម្បីជម្លៀសប្រជាពលរដ្ឋពេលដែល ជួបគ្រោះទឹកជំនន់ ។
អង្គការសហប្រជាជាតិក៏បានប្រកាស ផងដែរថា ពេលនេះត្រូវការទឹកប្រាក់ ៦០០លានដុល្លារដើម្បីអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធដើម្បីកាត់បន្ថយផលប៉ះ ពាល់ដោយគ្រោះទឹកជំនន់ ។ ទន្ទឹមនឹង នោះក៏ត្រៀមស្បៀងអាហារសម្រាប់ផ្ដល់ ជំនួយដល់ពលរដ្ឋប៉ាគីស្ថាន ។
តាមអង្គការសហប្រជាជាតិ ភ្លៀង ធ្លាក់ខ្លាំងបង្កជាទឹកជំនន់កាលពីឆ្នាំ ២០១០បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការ រស់នៅរបស់ពលរដ្ឋជាង២២លាននាក់ ក្នុងនោះមានពលរដ្ឋពី៨-១២លាននាក់ ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ។
គ្រោះទឹកជំនន់ដ៏ធ្ងន់បំផុតនៅក្នុង ប្រទេសប៉ាគីស្ថានមិនធ្លាប់មានជាច្រើន ទសវត្សកន្លងមកបានបំផ្លាញផ្ទះសម្បែង រាប់ពាន់ខ្នង បំផ្លាញស្ពាន ផ្លូវ ផលដំណាំ សត្វចិញ្ចឹម ។ គ្រោះទឹកជំនន់កាលពីឆ្នាំ ២០១០ ធ្វើឱ្យពលរដ្ឋប៉ាគីស្ថានជិត២ ពាន់នាក់បាត់បង់ជីវិត ។
នៅពេលនេះ ប្រទេសជាច្រើនកំពុង ចាត់វិធានការទប់ស្កាត់គ្រោះទឹកជំនន់ ដែលអាចនឹងកើតមានឡើងនៅក្នុង ប្រទេសរបស់ខ្លួន ដោយពេលនេះមាន គ្រោះទឹកជំនន់បានកើតឡើងជាច្រើននៅ ជុំវិញពិភពលោក សម្លាប់មនុស្សរាប់ ពាន់នាក់ជុំវិញពិភពលោក ៕
