
ព្យុះNock-Tenឆ្លងកាត់ហ្វីលីពីន ស្លាប់១០នាក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 27 កក្កដា 2011ម៉ោង 13:03:32
យ៉ាងហោចណាស់ក៏មានមនុស្ស១០ នាក់ស្លាប់ និងប្រជានេសាទ៥នាក់បាត់ ខ្លួនពេលដែលខ្យល់ព្យុះNock-Tenវាយ ប្រហារទៅលើកោះលូហ្សូនដែលជាកោះ ធំបំផុតរបស់ហ្វីលីពីនកាលពីយប់ថ្ងៃទី ២៦ កក្កដា ។
ក្រសួងព្យាករណ៍ឧតុនិយមហ្វីលីពីន បានបង្កើនការប្រកាសអាសន្នដល់ខេត្ដ ចំនួន៣០ដែលនៅភាគខាងជើងហ្វីលីពីន នៅពេលដែលខ្យល់ព្យុះណៀចក-ទនេកាន់ តែខ្លាំងឡើងដោយបក់បោកក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង អមទៅ ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងទៀតផង ។
ចៅហ្វាយខេត្ដអាល់បេ លោកសាល សេដាបានឱ្យដឹងថា តំបន់ចម្ការដូងនៅ ក្នុងខេត្ដអាល់បេនិងកាម៉ារីនសួបានលិច លង់ដោយទឹកជំនន់ ។ ពេលនេះមិនទាន់ មានរបាយការណ៍ច្បាស់លាស់ស្ដីពីការ ខូចខាតដំណាំកសិកម្មដោយខ្យល់ព្យុះទឹក ជំនន់នោះឡើយ ។ តាមការព្យាករណ៍ ខ្យល់ព្យុះនឹងបក់បោកឆ្លងកាត់តំបន់កសិ កម្មដ៏សំខាន់របស់ប្រទេសនេះនៅថ្ងៃទី ២៧ កក្កដា ។
ក្មេងៗ៣នាក់បានស្លាប់នៅក្នុងការ បាក់ដីស្ថិតនៅក្នុងភូមិមួយក្នុងទីក្រុង ប៉ូឡេនហ្គី ខេត្ដអាល់បេ, បុរស២នាក់ ស្លាប់ស្ថិតនៅតំបន់ឌូរ៉ាន និង៥នាក់ទៀត ស្លាប់ដោយសារខ្យល់ព្យុះ ។
ជើងហោះហើរនៅក្នុងចំនួន២០ត្រូវ លុបចោលដោយសារខ្យល់ព្យុះ ។ សេវា កម្មផ្សេងៗនៅក្នុងប្រទេសនេះក៏ត្រូវផ្អាក ពលរដ្ឋរាប់រយនាក់បានជាប់គាំងនៅក្នុង ស្ថានីយផ្សេងៗ ហើយមានពលរដ្ឋជាង ៥០០នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់ មានសុវត្ថិភាពផងដែរ ៕
