ព្យុះ​Nock-Ten​ឆ្លង​កាត់​ហ្វី​លី​ពី​ន​ ​ស្លាប់​១០នាក់​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 27 កក្កដា 2011ម៉ោង 13:03:32

យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​១០ នាក់​ស្លាប់​ ​និង​ប្រជា​នេសាទ​៥នាក់​បាត់​ ​ខ្លួន​ពេល​ដែល​ខ្យល់​ព្យុះ​Nock-Ten​វាយ​ ​ប្រហារ​ទៅ​លើ​កោះ​លូ​ហ្សូ​ន​ដែល​ជា​កោះ​ ​ធំ​បំផុត​របស់​ហ្វី​លី​ពី​ន​កាល​ពី​យប់​ថ្ងៃ​ទី​ ​២៦ ក​ក្ក​ដា​ ​។

ក្រសួង​ព្យាករណ៍​ឧតុ​និយម​ហ្វី​លី​ពី​ន​ ​បាន​បង្កើន​ការ​ប្រកាស​អាសន្ន​ដល់​ខេ​ត្ដ​ ​ចំនួន​៣០ដែល​នៅ​ភាគ​ខាង​ជើង​ហ្វី​លី​ពី​ន​ ​នៅ​ពេល​ដែល​ខ្យល់​ព្យុះ​ណៀ​ចក​-ទ​នេ​កាន់​ ​តែ​ខ្លាំង​ឡើង​ដោយ​បក់​បោក​ក្នុង​ល្បឿន​ ​៩០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​អម​ទៅ​ ​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ​។

ចៅហ្វាយ​ខេ​ត្ដ​អា​ល់​បេ​ ​លោក​សាល​ ​សេ​ដា​បាន​ឱ្យ​ដឹង​ថា​ ​តំបន់​ចម្ការ​ដូង​នៅ​ ​ក្នុង​ខេ​ត្ដ​អា​ល់​បេ​និង​កា​ម៉ា​រី​ន​សួ​បាន​លិច​ ​លង់​ដោយ​ទឹក​ជំនន់​ ​។ ពេល​នេះ​មិន​ទាន់​ ​មាន​របាយ​ការណ៍​ច្បាស់លាស់​ស្ដី​ពី​ការ​ ​ខូច​ខាត​ដំណាំ​កសិកម្ម​ដោយ​ខ្យល់​ព្យុះ​ទឹក​ ​ជំនន់​នោះ​ឡើយ​ ​។ តាម​ការ​ព្យាករណ៍​ ​ខ្យល់​ព្យុះ​នឹង​បក់​បោក​ឆ្លង​កាត់​តំបន់​ក​សិ​ ​កម្ម​ដ៏​សំខាន់​របស់​ប្រទេស​នេះ​នៅ​ថ្ងៃ​ទី​ ​២៧ ក​ក្ក​ដា​ ​។

ក្មេ​ងៗ​៣នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ ​បាក់​ដី​ស្ថិត​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ទី​ក្រុង​ ​ប៉ូ​ឡេ​ន​ហ្គី​ ខេ​ត្ដ​អា​ល់​បេ​, បុរស​២នាក់​ ​ស្លាប់​ស្ថិត​នៅ​តំបន់​ឌូ​រ៉ា​ន​ ​និង​៥នាក់​ទៀត​ ​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​ ​។

ជើង​ហោះ​ហើរ​នៅ​ក្នុង​ចំនួន​២០ត្រូវ​ ​លុប​ចោល​ដោយសារ​ខ្យល់​ព្យុះ​ ​។ សេ​វា​ ​កម្ម​ផ្សេ​ងៗ​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ត្រូវ​ផ្អាក​ ​ពលរដ្ឋ​រាប់​រយ​នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​ ​ស្ថានីយ​ផ្សេ​ងៗ​ ​ហើយ​មាន​ពលរដ្ឋ​ជាង​ ​៥០០នាក់​ត្រូវ​ភៀស​ខ្លួន​ទៅ​កាន់​តំបន់​ ​មាន​សុវត្ថិ​ភាព​ផង​ដែរ​ ​