Justin​ ​Bieber​“ថើប​”ធ្វើ​ជា​កា​ដូ​ថ្ងៃ​ខួប​កំណើត​នាង​ ​Selena​ ​Gomez​

ដោយ​ ៖ ភារៈ ថ្ងៃទី 28 កក្កដា 2011ម៉ោង 06:46:47

មិន​ថា​ទ​ស្ស​និ​ក​ជន​ដែល​ស្រឡាញ់​ ​វិ​ស័​យ​សិល្បៈ​ពិសេស​វិ​ស័​យ​ចម្រៀង​នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ​ ​សូ​ម្បី​តែ​ទ​ស្ស​និ​ក​ជន​ជា​យុ​វ​វ័​យ​នៅ​បណ្ដា​ប្រទេស​​នានា​ជុំ​វិញ​ពិភព​លោក​​ក៏​បាន​ដឹង​ដែរ​ថា​ម្ចាស់​ស្នេហ៍​សំណព្វ​ចិ​ត្ដ​របស់​តារា​ចម្រៀង​ល្បី​ល្បាញ​ស្រស់​ស​ង្ហា​ Justin​ ​Bieber​  ​គឺ​ជាតា​រា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ ​មាន​រូប​សម្រស់​សោភា​ម្នាក់​ដែល​បុ​រ​សៗ​ជា​ច្រើន​តែង​ប្រាថ្នា​នៅ​ក្បែរ​ ​ជា​និច្ច​នោះ​ ​គឺ​នាង​Selena​ ​Gomez​ ​

បណ្ដាញ​ផ្សព្វផ្សាយ​មួយ​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​គឺ​ជា​ថ្ងៃ​ខួប​​កំណើត​គម្រប់​១៨ឆ្នាំ​ឈាន​ចូល​១៩ឆ្នាំ​ ​របស់​នាង​Selena​ ​Gomez​ ​។  ដើម្បី​​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កំពូល​ម្ចាស់​ ​ស្នេហ៍​ ​លោក​ Justin​ ​Bieberបាន​ឱ​ន​ថើប​ ​គូ​ស្នេហ៍​ថ្ន​មៗ​ដោយ​ក្ដី​ស្រឡាញ់​អស់​ពី​បេះ​ដូង​។ ជា​ការ​តប​ស្នង​ចំពោះ​ស្នេហា​ ​ដ៏​ម​ហិមា​នេះ​ ​នាង​ Selena បាន​ឱ​ន​ងាក​ទៅ​រក​ម្ចាស់​ស្នេហ៍​ប​ន្ដិ​ច​ ​ហើយ​ស្ទើរ​បិទ​ភ្នែក​ទាំងស្រុង​ ​ខ​ណៈ​ទឹក​មុខ​ញ​ញឹ​ម​ព្រ​ព្រាយ​ទទួល​យក​នូវ​ក្ដី​ស្នេហ៍​ពី​ម្ចាស់​បេះ​ដូង​ដោយ​ក្ដី​ពេញ​ចិ​ត្ដ​បំផុត​រក​អ្វី​ថ្លែង​ពុំ​បាន​ ​។

គួរ​បញ្ជាក់​ថា​ ​រូប​ភាព​ដែល​លោក​ ​Justin ​“ថើប​”គូ​ស្នេហ៍​ជា​កា​ដូ​ដ៏​រ៉ូ​មេន​​ទិ​ក​សម្រាប់​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​​អាយុ​១៩ឆ្នាំ​របស់​ម្ចាស់​ស្នេហ៍​នេះ​ ​គឺ​លោក​បាន​បង្ហាញ​តាម​រ​យៈ​គេ​ហ​ទំព័រ​​ផ្ទាល់​ខ្លួន​ ​ដែល​ធ្វើ​ឡើង​ពណ៌​ស​ខ្មៅ​ ​។

ក្រោយ​ពេល​រូប​ភាព​នេះ​ចេញ​ផ្សាយ​​មាន​យុវតី​មិន​តិច​ទេ​ដែល​លួច​ច្រណែន​​នាង​ Selena ថា​ជា​នារី​ម្នាក់​មាន​សំណាង​បំផុត​ដែល​បាន​ក្លាយ​ជា​គូ​ស្នេហ៍​ដ៏​ផ្អែម​ ​ល្ហែម​របស់​បុរស​ស​ង្ហា​សំឡេង​ក្រ​អៅ​​ក្រអួន​អង្រួន​បេះ​ដូង​យុវតី​ជា​ច្រើន​រូប​នេះ​៕