លក់ដីមួយដុំ (កំណាបព្យ)

ដោយ​ ៖ រនោច​ ថ្ងៃទី 30 កញ្ញា 2010ម៉ោង 10:32:32

 

លក់ដីមួយដុំ         មិត្ដភក្ដិមកផ្ដុំ         បបួលស៊ីផឹក 

នាំគ្នាចូលបារ       ពីយប់ទល់ព្រឹក    អាហារលែងនឹក

                                គិតតែផឹកស្រា

ចននីវរ័ឃ័រ            ស្រាបៀរថៃហ្គ័រ    អាន់ឆ័រស្ដេឡា

អង្គរដបធំ              មិនផឹកទេណា     ផឹកតែពួកស្រា

                            សូដាហិនណឺស៊ី

មួយយប់បួនដប  ស្រវឹងមាត់ម្ហប     ទាររកនារី

ខារ៉ាអូខេ               នាងដប់ប្រាំពីរ     ឱ្យនាងជួយស៊ី

                                រួចឱ្យលុយថែម

ផឹកទៅអូនស្រី     កុំខ្លាចចិត្ដអី          កំម៉ង់គ្រឿងក្លែម

ឡុកឡាក់សាច់គោ             ក្ដាមស្ងោរបង្អែម  អស់អីហៅថែម

                                បងអ្នកចេញលុយ

ឥឡូវអនិច្ចា          ឆ្នាំថ្មីនេះណា        សេដ្ឋកិច្ចពុកផុយ                                 

ដីលែងត្រូវប៉ាន់    អស់ស្រែអស់លុយ             ដេកធ្វើមុខស្អុយ

                                មិត្ដភក្ដិលែងជិត

ទៅក្បែរពួកនាង  គេទះកុំភ្លៀង        ដៀលឱ្យស្គាល់ចិត្ដ   

ថាចាស់កំព្រើល  ផឹកស៊ីមិនគិត       ពេលហោប៉ៅស្វិត 

                                មកជិតធើអី