នាង​ ​Nhadia​ ​Chan​ ​ទទួល​ស្គាល់​ថា​បាន​រៀប​ការ​រួច​ហើយ​

ដោយ​ ៖ ភារៈ ថ្ងៃទី 29 កក្កដា 2011ម៉ោង 06:30:59

នៅ​ពេល​តារា​ភាព​យ​ន្ដ​ល្បី​ល្បាញ​​នាង​ ​Nhadia​ ​Chan​ ​ចាក​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់​នៅ​បរទេស​នៅ​ក្នុង​ឆ្នាំ​ ​២០០៧ នាង​បាន​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក​ ​Zhang​ ​Duo​ ​ដែល​មាន​វ័​យតិ​ច​ជាង​នាង​៨ឆ្នាំ​​។

នៅ​ពេល​នាង​និង​មិ​ត្ដ​ប្រុស​កំពុង​មាន​​ទំនាក់​ទំនង​ស្នេហា​ផ្អែម​ល្ហែម​ជាមួយ​គ្នា​​នោះ​ ​មាន​ព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​ថា​ពួក​គេ​ ​មាន​បញ្ហា​ជាមួយ​គ្នា​ ​ហើយ​នាង ​Nhadia​ ​Chan បាន​រត់​ចេញ​ពី​ផ្ទះ​ប៉ុន្ដែ​ក្រោយ​មក​ពួក​គេ​បាន​ត្រូវ​រ៉ូ​វ​គ្នា​វិញ​។ កាល​ពី​ឆ្នាំ​ ​២០០៨ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ​នាង​និង​មិ​ត្ដ​ប្រុស​បាន​រៀប​អា​ពា​ហ៍​ ​ពិពាហ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​​ហើយ​នៅ​​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នាង​បាន​ធ្វើ​ដំណើរ​ទៅ​​លេង​គ្រួសារ​ខាង​ស្វាមី​នៅ​ ​Harbin​ ​ដើម្បី​ជួប​ឪពុក​ម្ដាយ​ក្មេង​។

បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា​ ​ថ្មី​ៗនេះស្រាប់តែ​គេ​ឃើញ​នាង​ ​Nhadia​ ​Chanនិង​ស្វាមី​ចូល​រួម​ក្នុង​កម្ម​វិធី​មួយ​នាទី​ក្រុង​ហុង​កុង​​។ នៅ​ក្នុង​បទ​​សម្ភាស​ន៍​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​តារា​ភាព​យ​ន្ដ​ល្បី​ល្បាញ​របស់​ចិន​រូប​នេះ​បាន​សារភាព​ថា​នាង​ពិត​ជា​បាន​រៀប​​ការ​ជាមួយ​មិ​ត្ដ​ប្រុស​មែន​​។ នាង​បាន​​បញ្ជាក់​ថា​ ​“ថ្ងៃ​នេះ​នាង​ខ្ញុំ​និង​ស្វាមី​បាន​​ទៅ​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​តាំង​ពិព័រណ៍​​ពាណិជ្ជ​កម្ម​សៀវភៅ​ល្បី​ៗ។ យើង​ទាំង​​ពីរ​នាក់​បាន​រៀប​ការ​រួច​ហើ​យៗ​បាន​រួម​ ​រស់​ជាមួយ​គ្នា​យ៉ាង​មាន​សុភ​មង្គល​ទៀត​​ផង​​។ ស្វាមី​របស់​នាង​ខ្ញុំ​ជា​បុរស​ល្អ​​សុភាព​រាបសា​ម្នាក់​ហើយ​ពេល​នេះ​ខ្ញុំ​​ពិត​ជា​មាន​សុភ​មង្គល​ខ្លាំង​ណាស់​ពេល​​បាន​រស់​នៅ​ក្បែរ​គាត់​​។ នាង​ខ្ញុំ​ពិត​ជា​ពេញ​ចិ​ត្ដ​ចំពោះ​ជីវិត​គ្រួសារ​ដូច​សព្វ​ថ្ងៃ​​នេះ​ខ្លាំង​ណាស់​”។

នៅ​ពេល​សួរ​ថា​ ​តើ​នាង​បាន​រៀប​ការ​​តាំង​ពី​ពេល​ណា​, នាង​Nhadia​ ​Chanបាន​ឆ្លើយ​ថា​ ​“ពួក​យើង​ទើប​តែ​រៀប​ការ​មិន​​យូរ​ប៉ុន្មាន​នោះ​ទេ​។ យើង​បាន​ចុះ​អេ​តា​​ស៊ី​វិល​ជាមួយ​គ្នា​នៅ​បរទេស​ ​ប៉ុន្ដែ​យើង​​នៅ​មិន​ទាន់​រៀបចំ​ពិធី​ជប់​លៀង​នៅ​ឡើយ​ទេ​ ​ប៉ុន្ដែ​ពួក​យើង​នឹង​រៀបចំ​ពិធី​ជប់​លៀង​អាពាហ៍ពិពាហ៍​នៅ​ទី​ក្រុង​ហុង​​កុង​ប្រសិនបើ​មាន​ឱ​កាស​ល្អ​​។ នៅ​ពេល​​សួរ​ថា​ ​តើ​នាង​និង​ស្វាមី​មាន​គម្រោង​​យក​កូន​ពេល​ណា​, នាង​ឆ្លើយ​ថា​ ​“អត់​​ទាន់​មាន​គម្រោង​ទេ​” ៕