ផលិតកម្ម​ ​YG​ ​Entertainment​ ​នឹង​បង្កើត​ក្រុម​ថ្មី​ស្រ​ដៀង​ ​SNSD​

ដោយ​ ៖ ភារៈ|ថ្ងៃទី 29 កក្កដា 2011 ម៉ោង 06:40:50

ថ្មី​ៗនេះ ផលិតកម្ម​ ​YG​ ​Entertainment​ ​បាន​ប្រកាស​ថា​ ​ដើម្បី​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ពី​ទ​ស្ស​និ​ក​ជន​​ខាង​ផលិតកម្ម​ថ្មី​ៗនេះ​កំពុង​មមាញឹក​​នឹង​ការ​បង្កើត​ក្រុម​ចម្រៀង​យុ​វ​វ័​យ​ថ្មី​ ​ដែល​មាន​សមាជិក​សុទ្ធតែ​នារី​វ័​យ​ក្មេង​​មាន​សម្រស់​ស្រស់​ស្អាត​ពោរ​ពេញ​ដោយ​ម​ន្ដ​ស្នេហ៍​និង​ទេព​កោស​ល្យ​​សម្ដែង​ខ្ពស់​​។ ក្រុម​ថ្មី​នេះ​​ខាង​ផលិតកម្ម​ ​YG​ ​Entertainmentនឹង​រៀបចំ​ឱ្យ​មាន​លក្ខ​ណៈ​ស្រ​ដៀង​ទៅ​នឹង​ក្រុម​SNSD​ ​

នៅ​ក្នុង​បទ​សម្ភាស​ន៍​មួយ​ជាមួយ​អ្នក​​យក​ព័ត៌មាន​​លោក​ Yang​ ​Hyun​ ​Suk​ ​បាន​បញ្ជាក់​ថា​ ​“យើង​មាន​គម្រោង​បង្កើត​ក្រុម​ចម្រៀង​យុ​វ​វ័​យ​ថ្មី​មួយ​នៅ​​មុន​ពេល​ចុង​ឆ្នាំ​ក្រោយ​” ។ លោក​បាន​បន្ថែម​ថា​ ​ជាមួយ​នឹង​ក្រុម​ចម្រៀង​យុវ​​វ័​យ​ថ្មី​នោះ​​សុទ្ធ​សឹង​តែ​ជា​នារី​វ័​យ​ក្មេង​​មាន​សម្រស់​ទាក់​ទាញ​ ​និង​មាន​ទេព​ ​កោស​ល្យ​ខ្ពស់​ដូច​ក្រុម​ SNSD ដែរ​។

គួរ​បញ្ជាក់​ថា​ ​ផលិតកម្ម​ ​YG​ ​Entertainmentជា​ផលិតកម្ម​ដែល​គ្រប់​​គ្រង​ក្រុម​ចម្រៀង​ល្បី​ល្បាញ​របស់​កូ​រ៉េ​ ​ខាង​ត្បូង​​គឺ​ Big​ ​Bang និង ​2NE1 ហើយ​​ក្រុម​ហ៊ុន​នេះ​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​​ជា​ក្រុម​ហ៊ុន​ផលិតកម្ម​ឈាន​មុខ​គេ​នៅ​​កូ​រ៉េ​ខាង​ត្បូង​ទៀត​ផង​​។ មុន​ពេល​លោក​ ​Yang​ ​Hyun​ ​Suk និយាយ​ប​ន្ដ​ដល់​ក្រុម​​ចម្រៀង​ថ្មី​នោះ​ ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​តារា​​នៅ​ក្នុង​ក្រុម​ថ្មី​នោះ​​។ លោក​បញ្ជាក់​ ​ដូច្នេះ​ថា​ ​“ពេល​យើង​កំពុង​ធ្វើ​តេ​សន៍​​ជ្រើស​រើស​សមាជិក​សម្រាប់​ក្រុម​ថ្មី​នោះ​ ​ ​ពួក​គេ​គ្រប់​គ្នា​សុទ្ធតែ​ស្រស់​ស្អាត​​។ ខ្ញុំ​គិត​ថា​ ​បច្ចុប្បន្ន​មាន​ក្មេ​ងៗ​ជា​ច្រើន​នាក់​ ​ដែល​មាន​ទេព​កោស​ល្យ​ខាង​វិ​ស័​យ​ ​សិល្បៈ​ហើយ​ថែម​ទាំង​មាន​រូប​ស​ម្ព​ស្ស​​ស្រស់​ស្អាត​ទាក់​ទាញ​ទៀត​ផង​... ។ កាល​​ពី​មុន​ ​យើង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​​៥ឆ្នាំ​មុន​ពេល​ដែល​ក្រុម ​BigBangអាច​ចេញ​អា​ល់​ប៊ុ​ម​ចម្រៀង​លើក​ដំបូង​របស់​ ​ខ្លួន​ ​ប៉ុន្ដែ​ដោយសារ​តែ​ក្មេ​ងៗ​ឥឡូវ​មាន​ទេព​កោស​ល្យ​ខ្ពស់​ ​ហើយ​បច្ចេកទេស​កាត់​ត​នៅ​ស្ទូ​ឌី​យោ​កាន់តែ​ទំនើប​ទៀត​​នោះ​ ​ខ្ញុំ​ជឿ​ជាក់​ថា​យើង​អាច​ចំណាយ​​ពេល​ត្រឹម​តែ​២ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​​ក្រុម​ចម្រៀង​យុ​វ​វ័​យ​ថ្មី​មួយ​” ។

លើស​ពី​នេះ​ទៅ​ទៀត​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រុម​ចម្រៀង​ថ្មី​ដែល​បង្កើត​​ឡើង​នេះ​នឹង​មិន​យក​ស្ទី​ល​ដូច​ឬ​ស្រ​ដៀង​ ​ទៅ​នឹង​ក្រុម​Big​ ​Bangនិង​2NE1ទេ​”៕