
កុំភ័យ! មានក្រុមហ៊ុនធានារ៉ាប់រងហើយ
យន្ដហោះមួយគ្រឿងកំពុងបោះពួយកប់ពពក។ ខណៈនោះស្រាប់តែមានរន្ទះបាញ់ បណ្ដាលឱ្យដាច់ស្លាបយន្ដហោះមួយចំហៀង។ ភ្ញៀវនៅលើយន្ដហោះបាននាំគ្នាជ្រួល ច្របល់ ហើយក៏បានសួរទៅកាន់អាកាសយានិក
ភ្ញៀវៈ នែ៎ ! លោកពីឡុត ...យន្ដហោះឃ្លីងឃ្លោងចង់ធ្លាក់ហើយ តើគួរឱ្យពួកយើង ធ្វើម៉េច ?
ពីឡុតៈ ចូរអ្នកទាំងអស់គ្នាកុំភ័យ ...យន្ដហោះនេះមានក្រុមហ៊ុនធានារ៉ាប់រងជីវិត អ្នកទាំងអស់គ្នាអស់ហើយ ...ដូច្នេះអ្នកទាំងអស់គ្នាត្រូវរកសុវត្ថិភាពរៀងៗខ្លួនចុះ ... សម្រាប់ខ្ញុំ ...ខ្ញុំលាសិនហើយ !និយាយរួចពីឡុតទាញឆ័ត្ររួចលោតតម្លោះចុះ ទៅដីដោយសុវត្ថិភាពបាត់ទៅ។
