
ម្ទេសក្លែងសំដែងរិទិ្វ
ដោយ ៖ ថ្ងៃទី 30 កញ្ញា 2010ម៉ោង 15:08:49
គ្រឿងផ្សំ
ម្ទេសបោ្លកខ្ចី ឬទុំ សាច់ជ្រូកលាយខ្លាញ់ ខ្លាញ់ រាវ ហាយប៊ី ម្ទេសក្រហម ខ្ទឹមស -ក្រហម ណ្ដែក ដី ម្សៅមី អំបិល ទឹកត្រី ស្ករ ម្សៅស៊ុត។
វិធីធ្វើ
១-ម្ទេសបោ្លកខ្ចី ឬទុំពុះជាពីរយកគ្រាប់ចេញ
២-សាច់ជ្រូកលាយខ្លាញ់បន្ដិចៗ ចិញ្ច្រាំជាមួយហាយប៊ីឱ្យល្អិត
៣-ម្ទេសក្រហមត្រាំទឹក បុកលាយជាមួយ ខ្ទឹមស ខ្ទឹមក្រហម អំបិល
៤-សណ្ដែកដី លីងបុកឱ្យល្អិត
៥-យកសាច់ជ្រូក ម្ទេសបុក សណ្ដែកដីលីង មកច្របល់ចូលគ្នា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ម្សៅមីបន្ដិច ទើបយកទៅញាត់ក្នុងម្ទេសឱ្យពេញ។
៦-យកខ្ទះដាក់ខ្លាញ់ទុកឱ្យក្ដៅដាក់ម្ទេសចៀនឱ្យឆ្អិនទើបដួសដាក់ចានជាការ ស្រេច ៕
