នំត្រឡាច

ដោយ​ ៖ ថ្ងៃទី 30 កញ្ញា 2010ម៉ោង 15:11:27

គ្រឿង​ផ្សំ

ម្សៅ​ខ្សាយ​ ​ត្រឡាច​ ​ខ្ទឹម​ក្រហម​ ​ខ្លាញ់​ជ្រូក​ ​ស្ករ​ស​ ​សណ្ដែកដី​ ​ដូង​ទុំ​ ​។

វិធី​ធ្វើ

-ត្រឡាច​ចាស់​ចិត​សម្បក​ឱ្យ​ស្អាត​ពុះ​ជា​ពីរ​ឆ្កៀល​បណ្ដូល​ ​ចេញ​ ​កោស​នឹង​ខ្នោស​ល្ហុង​ឱ្យ ល្អិត​ប្រឡាក់​ ​និង​អំបិល​ផ្អាប់​ទុ​ក​។

-ខ្ទឹម​ក្រហម​បក​សម្បក​ហាន់​ជា​ប​ន្ទះ​ៗ បំពង​នឹង​ខ្លាញ់​ឱ្យ ស្រួយ​ ​ដួស​ដាក់​សម្រស់​ឱ្យ​ស្រស់​ ​ខ្លាញ់​ ​។

-កោស​ដូង​ពូត​យក​ក្បាល​ខ្ទិះ​ទុក​ប​ន្ដិ​ច​ ​យក​ខ្ទិះ​ធម្ម​តា​លាយ​ ​នឹង​ម្សៅ​ខ្សាយ​ ​ស្ករ​ស​ដាក់​កូរ​នឹង​ខ្ទះ​ស្ពាន់​ឱ្យ​ឆ្អិន​ឡើង​ខាប់​ ​ហើយ​ ​ត្រឡាច (ពូត​ទឹក​ ​ចេញ ) ក្បាល​ខ្ទិះ​ ​ខ្ទឹម​បំពង​កូរ​ចូល​គ្នា​ ​ឱ្យ​ដាច់​ទឹក​ ​ចាក់​ដាក់​កូន​ថាស​ ​។

-យក​សណ្ដែកដី​លីង​សម្បក​ឱ្យ​ស្អាត​ហាន់​ល្អិ​តៗ​ដាក់​ ​រោយ​ពី​លើ​នំ​ ​ទុក​ឱ្យ​ត្រជាក់​កាត់​ ​ជា​បួន​ជ្រុង​តូ​ចៗ​ល្មម