លិខិតមិត្តអ្នកអាន ៖ ប៉ូលិស​ប៉ុស្តិ៍​ចតុ​មុខ​គិត​តែ​ចាប់​អ្នក​ជិះ​ម៉ូ​តូ​អត់​ពាក់​ពួក​ ​ភ្លេច​ចាប់​ចោរ​លួច​មួក​

ដោយ​ ៖ ប្រជា​ពលរដ្ឋ​ម្នាក់​ ថ្ងៃទី 02 សីហា 2011ម៉ោង 15:11:04

ទី​ក្រុង​ស្អាត​ ​ ​ ​សុវត្ថិ​ភាព​ល្អ​ ​ ​ ​នេះ​ជា​គោល​នយោបាយ​ដ៏​ចំ​ចម្បង​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ ​ ​ ​ក៏​ប៉ុន្តែ​គួរ​ឲ្យ​ស្តា​យ​សមត្ថ​កិច្ច​នៅ​ប៉ុស្តិ៍​ចតុ​មុខ​មិន​បាន​គិត​ពី​សុវត្ថិ​ភាព​របស់​អ្នក​ទេសចរ​ទេ​ ​នៅ​តាម​សួន​ច្បារ​នានា​សមត្ថ​កិច្ច​គិត​តែ​នាំ​គ្នា​ដាក់​ប៉ុស្តិ៍​ចាំ​ចាប់​អ្នក​ជិះ​ម៉ូ​តូ​ដែល​អត់​ពាក់​ពួក​សុវត្ថិ​ភាព​ ​ ​ ​ ​ ​ ​គឺ​មាន​តាំង​ពី​ម៉ូ​តូ​ប្រដេញ​អន្តរ​គម​ន៍​ដូច​ជា​ស្វាហាប់​ណាស់​ ​តែ​ពួក​គាត់​បែរ​ជា​ប្រ​ងើយ​កន្តើយ​នូវ​ភាព​អនាធិបតេយ្យ​របស់​ក្មេង​ហិត​កាវ​ ​ពួក​ពា​លា​អា​វ៉ា​សែ​ ​ដែល​នៅ​ពាស​វាល​ពាស​កាល​ ​គឺ​ម៉ោង​៨យប់​មិន​ទាន់​ទេ​ ​ពួក​នេះ​ដើរ​បង្ក​អសន្តិសុខ​ ​ដូច​ជា​ដើរ​លួច​ ​និង​ប្លន់​តាម​រូប​ភាព​តូ​ចៗ​ ​ជួនកាល​ពួក​នោះ​ដើរ​ប្រមូល​មួក​សុវត្ថិ​ភាព​ឆៅៗ​តែ​ម្តង​ ​ទោះជា​ម្ចាស់​តាម​ទាន់​ ​និង​ទាំង​ស្រែក​ឲ្យ​មាន​ការ​អន្តរ​គម​ន៍​ក៏​ដោយ​ ​ក៏​ពួក​នេះ​មិន​ខ្លាច​ដែរ​ដោយ​ដើរ​កាន់​ពួក​ប​ណ្តា​ក់​ឲ្យ​គ្នា​វា​ធ្វើ​មិន​ដឹង​ ​។ ពេល​ខ្លះ​ពួក​នេះ​ដើរ​ជា​ក្រុម​ទៅ​ព័ទ្ធ​អ្នក​ទេសចរណ៍​ ​ធ្វើ​ដូច​ជា​សុំ​លុយ​បើ​អ្នក​ទេសចរ​ណ៏​មាន​លុយ​ច្រើន​ពួក​នេះ​ប្លន់​តែ​ម្តង​ ​។

បើ​និយាយ​ពី​ភ្នាក់ងារ​សន្តិ​សុខ​ស​ណ្តា​ប់​ធ្នាប់​វិញ​ពិត​ជា​ស្គាល់​ពួក​នេះ​ច្បាស់​ដូច​ថៃ្ង​តែ​មិន​អាច​ប្រមូល​ពួក​នេះ​បាន​ ​ពេល​ខ្លះ​ភ្នាក់ងារ​ទាំង​នោះ​បាន​ស្តី​បន្ទោស​ដល់​អ្នក​ទេសចរណ៍​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ថា​ ​មិន​គួរ​មក​អង្គុយ​លេង​នៅ​ទី​នេះ​ឡើយ​តើ​សំដី​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេ​ច​?

  ដូច​នេះ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ ​ ​ ​សុំ​សំណូម​ពរ​ដល់​ថ្នាក់​ដឹកនាំ​ជា​ពិសេស​លោក​ស្នង​ការ​មេត្តា​ចាត់​វិធាន​ការណ៍​លើ​បញ្ហា​នេះ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ភាព​កក់​ក្តៅ​        និង​ស្រស់ស្រាយ​ក្នុង​ការ​លំហែ​កាយ​ ​លើ​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​របស់​ទី​ក្រុង​ដ៏​បវរ​នេះ​ផ​ង​៕​