
រញ្ជួយដីយ៉ាងខ្លាំងនៅតំបន់សមុទ្រឥណ្ឌូនេស៊ី
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 04 សីហា 2011ម៉ោង 09:03:10
នៅព្រឹកថ្ងៃទី៤ សីហា មានការរញ្ជួយដីកម្រិត៦រ៉ិចទ័រធ្វើឱ្យកម្រើកតំបន់កោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ។
តាមក្រសួងព្យាករណ៍ឧតុនិយមនិង ផែនដីវិទ្យាឥណ្ឌូនេស៊ីបានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង៧:១៦នាទីព្រឹកថ្ងៃទី៤ សីហា ចម្ងាយពីទីក្រុងមូកូ៣៧គីឡូម៉ែត្រភាគពាយ័ព្យក្នុងជំរៅ២៨គីឡូម៉ែត្រ ។ ប៉ុន្ដែការរញ្ជួយដីនោះ គ្មានប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ ៕

.jpg)
