
អង្គុយអាក្រាតកាយលើដំបូងអគារ រហូតដល់២សប្ដាហ៍
ស្ដ្រីវិស្វករអាយុ២៨ឆ្នាំឈ្មោះ Susannaបានសម្រេចចិត្ដអាក្រាតកាយ អង្គុយនៅលើដំបូងអគារTrafalgar នៅទីក្រុងឡុង ប្រទេសអង់គ្លេសអស់រយៈពេល២សប្ដាហ៍ ដោយសង្ឃឹមថានាង អាចបង្កើតឯតទត្តកម្មថ្មី ។
សកម្មភាពគ្មានពីររបស់ស្ដ្រីវិស្វករ ដ៏ស្រស់ស្អាតរូបនេះបានទាក់ទាញយ៉ាង ខ្លាំងពីបណ្ដាញផ្សព្វផ្សាយនានាទាំងក្នុងទាំងក្រៅប្រទេស។ នាងបានដោះសម្លៀកបំពាក់ចោលទាំងអស់ ហើយអង្គុយយ៉ាង រំភើយនៅលើដំបូងអគារ ហាលខ្យល់ ហាលក្ដៅអស់២សប្ដាហ៍ ។ មនុស្សរាប់ពាន់នាក់ដែលនៅខាងក្រោមបានសំឡឹង មើលរូបនាងដោយងឿងឆ្ងល់ ហើយនិង ភ្លើងហ្វាជាច្រើនបានបាញ់សំដៅទៅលើរូបនាងដើម្បីថតរូប ។
នាងវិស្វករវ័យក្មេងរូបនេះសង្ឃឹមថា រយៈពេល២សប្ដាហ៍ដែលអាក្រាតកាយ អង្គុយនៅលើដំបូងអគារនោះនឹងធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់នាងកាន់តែមានភាព ល្បីល្បាញនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក ។
កន្លងមក ស្ដ្រីដែលជាអ្នកថតរូបដ៏ល្បីល្បាញ នាងMiru Kim អាយុ៣០ឆ្នាំ បានបង្កើតភាពភ្ញាក់ផ្អើលមួយដោយ នាងដើរទេសចរណ៍អាក្រាតកាយគ្រប់ទិសទីនៅលើពិភពលោក ។ ចាប់តាំងពីពេលនោះមក នាងMiru Kimក្លាយជាបុគ្គលដ៏ល្បីល្បាញ មានមនុស្សជាច្រើននៅជុំវិញពិភពលោកបានស្គាល់នាង៕
