
ស្ដ្រីមានគភ៌ដែលកើតជំងឺថ្លើមប្រឈមនឹងគ្រោះថ្នាក់ពេលសម្រាលកូន
ដោយ ៖ សហការី ថ្ងៃទី 16 សីហា 2011ម៉ោង 17:14:42
ថ្លើមមានតួនាទីសំខាន់មិនត្រឹមតែ ផ្ដល់ប្រូតេអ៊ីន គ្លីកូហ្សែន និងលីពីត ស៊ីនដឺស៊ីស និងរំលាយអាហារក្នុងរាង កាយប៉ុណ្ណោះទេ ។ ប៉ុន្ដែវាថែមទាំងមាន តួនាទីបន្សាបជាតិពុលនិងបង្កើតគីមីសរី រាង្គសំខាន់ៗសម្រាប់ឃាត់ឈាមផងដែរ ។ ចំពោះស្ដ្រីមានផ្ទៃពោះកើតជំងឺថ្លើមធ្ងន់ធ្ងរ ឬជំងឺថ្លើមពីកំណើតនៅពេលសម្រាលកូនសុខភាពនិងអាយុជីវិតស្ដ្រីជាមាតាប្រឈម នឹងគ្រោះថ្នាក់។ នេះបើតាមការឱ្យដឹងពី ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ FV ដែល បានជួយសង្គ្រោះជីវិត ស្ដ្រីមានផ្ទៃពោះ ២នាក់កើតជំងឺថ្លើមកាលពីពេលថ្មីៗនេះ ដែរ ។ វេជ្ជបណ្ឌិតបានឱ្យដឹងថា អ្នកស្រីឃីង ជនជាតិខ្មែរ ត្រូវបានបញ្ជូនមកកាន់មន្ទីរ ពេទ្យនៅពេលមានគភ៌ ស្បែក និងកែវ ភ្នែកអ្នកស្រីឡើងពណ៌លឿងដែលជារោគ សញ្ញាទូទៅនៃជំងឺថ្លើមកម្រិតធ្ងន់ ។ បន្ថែម លើនេះ អ្នកស្រី ឃីង ធ្លាប់បានធ្វើរោគ វិនិច្ឆ័យជាមួយទារកក្នុងស្បូនផងដែរ ហេតុដូច្នេះអាចរងផលប៉ះពាល់ពីការហូរឈាមច្រើនគ្រប់ពេល។ តែទោះជាយ៉ាង ណាក្នុងល័ក្ខខ័ណ្ឌដែលថ្លើមរបស់គាត់ខ្សោយ បង្កប្រព័ន្ធឃាត់ឈាមដំណើរការខុស ប្រក្រតី ដូច្នេះ ការវះកាត់អាចជាជម្រើស មួយដ៏គ្រោះថ្នាក់ ។ ក្រោយមកទើបក្រុមវេជ្ជបណ្ឌិតបាន សម្រេចវះកាត់ដល់អ្នកស្រី ឃីង ជាមួយ ការត្រៀមឧបករណ៍ពេទ្យទំនើបៗគ្រប់គ្រាន់ជាលទ្ធផលការវះកាត់ប្រកបដោយជោគ ជ័យសុវត្ថិភាពហើយសុខភាពល្អទាំង មាតានិងទារក ។ ការបាត់បង់ឈាមធ្ងន់ធ្ងរ មិនបានកើតឡើងឡើយចំពោះស្ដ្រីជា មាតា ។ វេជ្ជបណ្ឌិត Nguyen Thị Lam Giang ជាអ្នកជំនាញនៅមន្ទីរពេទ្យ FV បានរកឃើញថា កម្រិតឈាមរបស់គាត់ ចុះទាបនិងជីពចរយឺតជាងធម្មតា ក៏សម្រេច យកឈាមទៅពិនិត្យនៅពេលឃើញ ស្បែករបស់គាត់ឡើងពណ៌លឿង ។ លទ្ធ ផលនៃការពិនិត្យឈាមបង្ហាញថា អ្នកស្រី V.T.N ប្រព័ន្ធឃាត់ឈាមដំណើរការ ប្រក្រតីហើយអង់ស៊ីមរបស់ថ្លើមនៅត្រឹម (1000 mmol/l) ខណៈដែលថ្លើមធម្មតា មានកម្រិតអង់ស៊ីមយ៉ាងហោចណាស់ លើសនេះរាប់សិបដងដែរ ។ វេជ្ជបណ្ឌិត Hieu ក៏បានឱ្យដឹងថា“ អ្នកស្រី V.T.N រងឥទ្ធិពលពីជំងឺថ្លើមធ្ងន់ ធ្ងរអំឡុងពេលមានគភ៌ ដែលជាធម្មតា កើតឡើងចំពោះស្ដ្រីមានគភ៌នៅខែចុង ក្រោយមុនពេលសម្រាល។ ការសម្រាល បុត្រនៅក្នុងករណីនេះជួបឧបសគ្គបំផុត ។ ព្រោះជំងឺថ្លើមរបស់គាត់បង្កឱ្យខ្សោយ ក្រលៀននិងប្រព័ន្ធឃាត់ឈាមចុះខ្សោយ ដែលធ្វើឱ្យគាត់អាច ប្រឈមមុខនឹងការ បាត់បង់ជីវិតគ្រប់ពេល”។ ក្រោយមកលោកវេជ្ជបណ្ឌិត Hieuក៏បានសម្រេចជួយ គាត់ឱ្យសម្រា លកូន តាមធម្មជាតិព្រោះ ឃើញគាត់នៅមានកម្លាំងល្អនៅឡើយ ហើយការវះកាត់ចុងក្រោយមិនបង្កឱ្យ មានការ ឈឺចាប់មាត់ស្បូនក៏ឆាប់បើក យ៉ាងឆាប់រហ័ស ។ វេជ្ជបណ្ឌិត Nguyen Ngoc Son ប្រធាន ដឹកនាំផ្នែកក្រពះពោះវៀននិង ថ្លើមនៃមន្ទីរពេទ្យ FV បានឱ្យដឹងថា ការ ប្រែប្រួលរបស់ថ្លើមចំពោះស្ដ្រីមានផ្ទៃ ពោះអាចខុសគ្នា និងកើតមានជាធម្មតា នៅអំឡុងពេល៣ខែចុងក្រោយមុនពេល សម្រាល ។ ស្ដ្រីមានផ្ទៃពោះដែលអាច ទទួលរងផលប៉ះពាល់ពីជំងឺថ្លើម មានរោគ សញ្ញាដូចជាស្បែកឡើងលឿងចង់ស្ទះ ទឹកប្រមាត់ខ្វះឈាម ។ល។ ប្រព័ន្ធឃាត់ ឈាមមិនប្រក្រតីពេលសម្រាលបុត្រ អាចគំរាមកំហែងដល់ អាយុជីវិតទាំង មាតានិងទារក។ក្នុងករណីធ្ងន់ធ្ងរមួយ ចំនួនស្ដ្រីទាំងនោះត្រូវបានណែនាំឱ្យយក បុត្រចេញ ដើម្បីជួយ សង្គ្រោះអាយុជីវិត មាតា ។ ដូច្នេះអ្នកជំងឺថ្លើមប្រភេទ B ប្រភេទ C ។ល។ មុនពេលមានគភ៌គួរតែ ជួបពិភាក្សាជាមួយអ្នកជំនាញ ផ្នែកក្រពះ ពោះវៀន និងថ្លើម ដើម្បីតាមដានបញ្ហា ថ្លើមជាមុនសិន ។ ករណីជំងឺថ្លើមកើតមានក្នុងអំឡុង ពេលមានគភ៌ជាករណីកម្រមួយ ប៉ុន្ដែបើ កើតមានវាពិតជាប្រឈមមុខនឹង គ្រោះ ថ្នាក់ទាំងមាតា និងទារក ព្រោះពិបាករក រោគសញ្ញាឃើញភ្លាមៗណាស់ហើយវា រីករាលដាលឆាប់រហ័សបំផុត។ ដូច្នេះ ហើយទើបវេជ្ជបណ្ឌិតផ្ដាំផ្ញើដល់ស្ដ្រីគ្រប់ រូបដែលមានគភ៌ ប្រសិនបើសង្កេតឃើញ រោគសញ្ញាខុសពីធម្មតា ត្រូវប្រញាប់ មកពិនិត្យអង់ស៊ីមថ្លើម ដើម្បីរករោគ សញ្ញានៃជំងឺថ្លើមជាបន្ទាន់ ៕
