
ខ្សឹបដាក់ត្រចៀក ៖ មេប៉ុស្ដិ៍គ្រញូងរងការរិះគន់បើកដៃឱ្យមានបទល្មើសនាំឈើប្រណីតទៅវៀតណាមដូចហែកឋិន
ដោយ ៖ សហការី ថ្ងៃទី 17 សីហា 2011ម៉ោង 09:59:15
ច្រករបៀងចំណុច០៧ ព្រំដែនកម្ពុជា -វៀតណាម ស្ថិតនៅភូមិគ្រញូង ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលមានព្រំប្រទល់់ជាប់នឹងស្រុកកែវសីមា ខេត្ដមណ្ឌល គីរីនោះបានបិទមួយរយៈខ្លី តែឥឡូវនេះបទល្មើសដឹកជញ្ជូនឈើចាប់ច្បាប់ចេញ ទៅលក់នៅប្រទេសវៀតណាមបានកម្រើកឡើងវិញដូចហែកឋិន ។
ប្រភពបានរាយការណ៍មកថា យ៉ាងហោចណាស់ក្នុងមួយយប់ក៏មានរទេះគោ - ក្របីចាប់ពី២០ទៅ៣០រទេះ រថយន្ដកែច្នៃកង់៤ រួមនឹងរថយន្ដមួយបាំងកន្លះបានដឹក ឈើប្រណីតចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងចំណុច០៧ដែរ ហើយមានយប់ខ្លះមានរហូតដល់ទៅ៥០ឬ៦០រទេះឯណោះ ។
បើតាមប្រភពពីឈ្មួញរកស៊ីឈើបានលួចខ្សឹបប្រាប់ថា បន្ទាប់ពីមានការចុះ ផ្សាយតាមសារព័ត៌មានអំពីការបើកឱ្យមានការដឹកឈើប្រណីតចេញតាមច្រក របៀងចំណុច០៧នោះមក លោកស្រី សុខា ហៅសាង មេប៉ុស្ដិ៍គ្រញូងបានបញ្ជាឱ្យ បិទមួយរយៈ ។ តែឡូវនេះបានបើកឱ្យមានបទល្មើសចេញទៀតហើយ ប៉ុន្ដែយកតម្លៃ ថ្លៃលើសមុន ។
ប្រភពបានបន្ដទៀតថា ពីមុនក្នុង១រទេះគោ -ក្របីគេយក៣០ដុល្លារ ឥឡូវគេ យក៥០ដុល្លារ គោយន្ដកែច្នៃកង់៤មួយគ្រឿង ពីមុនគេយកពី៣០០ទៅ៤០០ ដុល្លារ តែឥឡូវគេយកពី៥០០ទៅ៦០០ដុល្លារដើម្បីស្រង់ដើម ហើយតំលៃនេះជា ការកំណត់របស់លោកស្រី សុខា ហៅសាង ជាប្រធានប៉ុស្ដិ៍ ។ ប៉ុន្ដែគាត់មិនបាន ចេញមុនប្រមូលលុយពីពួកឈ្មួញនោះទេ គឺឱ្យអនុប្រធានប៉ុស្ដិ៍មួយរូបឈ្មោះ ថា ជា អ្នកដើរប្រមូលប្រាក់ពីឈ្មួញវិញ ព្រោះលោកថា ជាអនុប្រធានប៉ុស្ដិ៍រូបនេះ ធ្លាប់រក ស៊ីឈើ និងមានរថយន្ដធុនធំប្រភេទដំរីទឹកសម្រាប់ដឹកជញ្ជូនឈើកន្លងមក ។ ក៏ប៉ុន្ដែ រថយន្ដទាំងនោះ ត្រូវបានអង្គការអភិរក្សជីវៈចំរុះសីមាចាប់យកទៅរក្សាទុកនៅ ទីស្នាក់ការរបស់អង្គការនៅស្រុកកែវសីមា ខណៈដែលកំពុងដឹកឈើប្រណីតជាង ១០ម៉ែត្រគូប នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ៅ ចំណុចគ៣ បម្រុងឆ្លងចូលទៅ ប្រទេសវៀតណាម ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចថា ឈ្មួញរកស៊ីដឹកឈើល្មើសច្បាប់ និងកាងនៅ ចំណុចច្រក០៧នោះមានឈ្មោះ អ៊ឹម វិចិត្រ ជាយោធាបំរើការងារនៅអង្គភាព វរៈការពារព្រំដែនគោក២០៤ និងមានឈ្មោះ ផាត , រិន , ប៉ាវ ជាមេឈ្មួញមក ពីស្រុកកែវសីមា ។
ប្រភពបន្ដទៀតថា ហេតុដែលនាំឱ្យលោកស្រី សុខា ហៅសាង ហ៊ាន បើកដៃឱ្យ បទល្មើសដឹកជញ្ជូនឈើប្រណីតចេញដូចហែកឋិនបែបនេះ គឺរាល់ចំណូលដែល បានពីបទល្មើសទាំងនោះសុទ្ធតែមានកញ្ចប់របស់លោកមេវរៈនគរបាលលេខ៦១៩ រួមនឹងលោកស្នងការរងទទួលបន្ទុកព្រំដែនផងដែរ ។ ទើបរាល់សកម្មភាពបើក ឱ្យបទល្មើសនាំឈើប្រណីតចេញទៅលក់នៅប្រទេសរៀតណាមបានយ៉ាងរលូន និង ស្ងាត់បែបនេះ ៕
