រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ប​ន្ដ​វាយ​ប្រហារ​ជប៉ុន​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 19 សីហា 2011ម៉ោង 07:56:22

មាន​ការ​រញ្ជួយ​ដី​កម្រិត​៦,៨រ៉ិ​ច​ទ័​រ​ ​នៅ​តំបន់​ស​មុ​ទ្រ​ក្នុង​ភាគ​ឦសាន​ប្រទេស​​ជ​ប៉ុន​នា​ថ្ងៃ​ទី​១៩ សីហា​ ​ធ្វើ​ឱ្យ​ម​ន្ដ្រី​ក្នុង​​តំបន់​ត្រូវ​ប្រកាស​អាសន្ន​ពីរ​លក​យ​ក្ស​ស៊ូ​ណា​មិ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ឆ្នេរ​ស​មុ​ទ្រ​ ​។

តាម​អង្គ​ការ​ព្យាករណ៍​អាកាស​ធាតុ​ជប៉ុន​ ​(JMA​) បាន​ឱ្យ​ដឹង​ថា​ ​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​វេលា​ម៉ោង​១៤:៣៦នាទី​ ​(ម៉ោង​ក្នុង​តំបន់​)ថ្ងៃ​ទី​១៩ សីហា​ ​ក្នុង​ ​ជម្រៅ​២០គីឡូម៉ែត្រ​តំបន់​ស​មុ​ទ្រ​ហ្វូ​គូ​​ស៊ី​ម៉ា​ ​។

តាម​ព័ត៌មាន​ពី​ ​ ​JMA​ ​ ​ការ​រញ្ជួយ​ដី​បង្ក​ឱ្យ​អគារ​ជា​ច្រើន​ខ្ព​ស់ៗ​នៅ​ទី​ក្រុង​តូ​ក្យូ​កម្រើក​ញាប់​ញ័រ​ផង​ដែរ​ ​។ ម​ន្ដ្រី​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា​ ​ការ​រញ្ជួយ​ដី​នោះ​ ​អាច​បង្ក​ឱ្យ​មាន​រលក​ស៊ូ​ណា​មិ​កម្ពស់​ ​ជាង​កន្លះ​ម៉ែត្រ​វាយ​ប្រហារ​ចូល​មក​ ​ច្រាំង​ភាគ​ឦសាន​ ​រួម​ទាំង​ទី​តាំង​រោង​ ​ចក្រ​អគ្គិ​ស​នី​បរមាណូ​ហ្វូ​គូ​ស៊ី​ម៉ា​ផង​ដែរ​ ​។

មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយ​ ​ការណ៍​មួយ​ស្ដី​ពី​ការ​ស្លាប់​និង​រង​របួស​ ​ឬ​ការ​ខូច​ខាត​បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​នោះ​នៅ​ឡើយ ៕