ខ្សឹប​ដាក់​ត្រចៀក​ ​៖ ប្រធាន​ពន្ធនាគារ​ខេ​ត្ដ​កណ្ដាល​មាន​ក្លិន​មិន​ស្រួល​

ដោយ​ ៖ សហការី ថ្ងៃទី 20 សីហា 2011ម៉ោង 11:11:09

 

លោក​មួ​ង​ ​សំអាត​ ​ប្រធាន​ពន្ធនាគារ​ខេ​ត្ដ​កណ្ដាល​ ​កំពុង​រង​នូវ​ការ​រិះ​គន់​យ៉ាង​ ​ក្រុម​គ្រួសារ​របស់​ពិរុទ្ធ​ជន​ក៏​ដូច​ជា​ទ​ណ្ឌិ​ត​ ​ព្រោះ​តែ​ការ​ ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សម្រាប់​ការ​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​របស់​ខ្លួន​ ​ដែល​ជាប់​ ​នៅ​ក្នុង​ពន្ធនាគារ​ ​។ គេ​បាន​រៀបរាប់​ថា​ ​ប្រសិនបើ​ពិរុទ្ធ​ជន​ត្រូវ​បាន​ឃុំ​ខ្លួន​ថ្មី​ថ្មោង​ ​ពេល​មក​សួរ​សុខ​ទុក្ខ​ ​ក្រុម​គ្រួសារ​របស់​ពិរុទ្ធ​ជន​នេះ​ ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ ​ទើប​លោក​មួ​ង​ ​សំអាត​ ​ប្រធាន​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ ​ដោយ​លើក​ ​ហេតុ​ផល​ថា​ ​ក្រសួង​មហាផ្ទៃ​ក៏​ដូច​ជា​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ពិរុទ្ធ​ ​ជន​មក​សួរ​សុខ​ទុក្ខ​ ​បើ​មិន​ទាន់​បាន​រ​យៈ​ពេល​២ស​បា្ដ​ហ៍​ ​ឬ​មួយ​ខែ​ ​។

កន្លង​មក​រាល់​ការ​ដោះ​លែង​ពិរុទ្ធ​ជន​ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេ​ត្ដ​កណ្ដាល​ ​លើក​លែង​ការ​ចោទ​ប្រកាន់​ ​ចំពោះ​បែប​បទ​ដែល​ត្រូវ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ពន្ធនាគារ​ ​ខេ​ត្ដ​កណ្ដាល​ ​លោក​មួ​ង​ ​សំអាត​ ​តែង​តែ​ទាមទារ​ក្នុង​តម្លៃ​ពី​៥០ដុល្លារ -១០០ដុល្លារ​ ​។

ម​ន្ដ្រី​អនុ​រក្ស​ពន្ធនាគារ​ក៏​បាន​ធ្លោយ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ដោយសារ​តែ​បញ្ហា​កឹ​ប​ ​កេង​ទៅ​លើ​របប​ឧបត្ថម្ភ​សម្រាប់​អាហារ​របស់​ពិរុទ្ធ​ជន​ ​និង​ទ​ណ្ឌិ​ត​នៅ​ក្នុង​ពន្ធនាគារ​ ​នេះ​ ​ទើប​គេ​ឃើញ​មាន​ក​ង្វះ​ខាត​យ៉ាង​ខ្លាំង​ ​ដែល​ម្ហូប​អាហារ​មិន​មាន​លក្ខ​ណៈ​ ​សម​ស្រប​ ​ហើយ​ក៏​មិន​តុល្យភាព​គ្នា​ទៅ​នឹង​ចំនួន​ទឹក​ប្រាក់​សម្រាប់​ឧបត្ថម្ភ​អ្នក​ជាប់​ ​ឃុំ​នោះ​ ​។ លោក​មួ​ង​ ​សំអាត​ ​តែង​តែ​រក​ឱ​កាស​ទាញ​យក​ផល​ប្រយោជន៍​ពី​អ្នក​ ​ទោស​នៅ​ក្នុង​ពន្ធនាគារ​នេះ​គ្រ​ប់ៗ​គ្នា​ ​តាំង​ពី​ក្រុម​គ្រួសារ​មក​សួរ​សុខ​ទុក្ខ​បង្ខំ​ឱ្យ​បង់​ ​ប្រាក់​ ​ការ​ដោះ​លែង​ដោយ​តុលាការ​ក៏​ត្រូវ​បង់​ប្រាក់​ ​ហើយ​ចំណុច​ដែល​កំពុង​កើត​ ​មាន​ជា​ប្រចាំ​ ​ពេល​ដែល​ពិរុទ្ធ​ជន​ ​និង​ទ​ណ្ឌិ​ត​ត្រូវ​សុំ​ការ​ផ្លាស់​បន្ទប់​ ​ពី​បន្ទប់​មួយ​ទៅ​ ​បន្ទប់​មួយ​ក៏​ត្រូវ​បង់​ប្រាក់​ ​មិន​តែ​ប៉ុណ្ណោះ​ការ​ចេញ​សម្រាក​កាយ​ក៏​ត្រូវ​បង់​ប្រាក់​ ​បើ​ពុំ​បាន​បង់​ប្រាក់​ទេ​ ​ពិរុទ្ធ​ជន​ ​និង​ទ​ណ្ឌិ​ត​អនុញ្ញាត​បាន​ចេញ​ខាង​ក្រៅ​ ​ដែល​គេ​ហៅ​ ​ថា​ ​មក​ហាត់​ប្រាណ​នោះ​ក្នុង​រ​យៈ​ពេល​ត្រឹម​១៥នាទី​ទៅ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ ​ចំណែក​ ​ឯ​អ្នក​ដែល​បាន​បង់​ប្រាក់​ ​គឺ​អនុញ្ញាត​ឱ្យ​ចេញ​លម្ហែ​កាយ​ខាង​ក្រៅ​ក្នុង​ពន្ធនាគារ​ ​ទាំង​ព្រឹក​ទាំង​ល្ងាច​ ​ជាមួយ​នឹង​ម៉ោង​រដ្ឋ​បា​ល​រ​របស់​ម​ន្ដ្រី​អនុ​រក្ស​ពន្ធ​នាគា​រ​៕