
ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាបក្ដោបប្រភពចំណូលយ៉ាងណែន
ឡើងតំណែងនេះដោយសារការលើកបន្ដុបតែប៉ុណ្ណោះពីរដ្ឋមន្ដ្រី ក្នុងនាមជាសាច់ឈាម ហើយអតីតហេង សុងអេង គ្រាន់តែមានតួនាទីជា អ្នករត់សំបុត្រ ឬបុគ្គលិកមួយរូបសម្រាប់កាន់ឯកសារ យកទៅថតចម្លងនៅក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលខណ្ឌឫស្សីកែវតែប៉ុណ្ណោះ ។
ប្រភពខ្សឹបថា លោកប្រធានមន្ទីរហេង សុងអេង កំពុងងប់ងល់យ៉ាង ខ្លាំងក្នុងការប្រើឥទ្ធិពលអំណាចរបស់លោករដ្ឋមន្ដ្រី ក្នុងចេតនាក្ដោបប្រភពចំណូល និងធ្វើឱ្យមន្ដ្រីនៅក្នុងអង្គភាពនេះឃ្លាតឆ្ងាយមនោសញ្ចេតនា បន្ទាប់ពីបានឃើញ នូវមហិច្ឆតាលោភលន់ ការកេងប្រវ័ញ្ច ក៏ដូចជាការរក្សាទុកក្រុមហ៊ុនមួយចំនួន សម្រាប់ដេកចងមុងដេញថ្លៃនៅក្នុងមន្ទីរ ដើម្បីបែងចែកប្រយោជន៍ទឹកតែរាល់គម្រោង នានា ដែលក្រសួងដាក់ឱ្យនោះ ។
លោកហេង សុងអេង ក្ដោបយ៉ាងណែនពេញដៃចំពោះការិយាល័យចំនួន៤ គឺ ការិយាល័យផ្លូវលំ , ការិយាល័យគណនេយ្យ , ការិយាល័យទឹកស្អាត និងការិយាល័យ ឥណទានជនបទ ដែលប្រភពខ្សឹបថា ការិយាល័យទាំងនេះ ទទួលបានប្រភព ចំណូលយ៉ាងច្រើន ដូចជាការកសាងលូ ផ្លូវគ្រួសក្រហម , ស្ពាន , បង្គន់ , អណ្ដូងទឹក ... ។ល។ ជៀសមិនផុតពីការកេងយកផលចំណេញពីគម្រោង ទាំងនោះជាមួយនឹងក្រុមហ៊ុនឯកជន មិនតែប៉ុណ្ណោះលោកប្រធានមន្ទីរ បានធ្វើអណាបក្សទៅ លើរបាយការណ៍ចំណូល និងចំណាយ ដែលអត្ដនោម័តក្នុងអំណាចបុគ្គលខ្លួនឯង ហើយមន្ដ្រីឯទៀត មិនមានសិទ្ធិនៅក្នុងការតាមដាន ឬដឹងអំពីរបាយការណ៍ ចំណាយ ។
លោកហេង សុងអេង បើទោះជារូបគាត់អតីតគ្រាន់តែជាមន្ដ្រីភូមិបាលតូច តាច គ្មានជំនាញដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទក៏ដោយ ប៉ុន្ដែគាត់មានទេពកោសល្យខ្ពស់ក្នុងការកេងប្រវ័ញ្ចពីអង្គភាព គួបផ្សំចំហាយឥទ្ធិពលរបស់គាត់ ជាសាច់ញាតិ របស់លោករដ្ឋមន្ដ្រីផងនោះ ធ្វើឱ្យហេង សុងអេង គ្របដណ្ដប់ទៅលើមន្ដ្រី និង ប្រមូលប្រភពចំណូលក្នុងមន្ទីរ ៕
