
ខ្សឹបដាក់ត្រចៀក ៖ លោកប្រធានមន្ទីរអប់រំខេត្ដតាកែវជិតចូលនិវត្ដន៍លេងម៉ាអស់ដៃ
ដោយ ៖ សហការី ថ្ងៃទី 31 សីហា 2011ម៉ោង 10:52:51
លោក នុត ខុន ប្រធានមន្ទីរអប់រំខេត្ដតាកែវគ្រាន់តែស៊ីលុយគម្រោងក៏អាច រស់ដោយស្រួលដែរ ។ យ៉ាងណាក៏ដោយក្រុមគ្រូបង្រៀននៅខេត្ដតាកែវអះអាងថា លោកនុត ខុន អត់ដែលខ្វល់ពីការរិះគន់ពីសំណាក់គ្រូបង្រៀននោះទេ គឺធ្វើយ៉ាងណា ក៏ដោយឱ្យតែបានប្រយោជន៍ ។ គ្រូបង្រៀនខ្សឹបខ្សៀវថា លោកនុត ខុន លាបពណ៌ គ្រូនេះ គ្រូនោះ បក្សនេះ បក្សនោះ ព្រោះតែប្រយោជន៍ ។
គ្រូបង្រៀនម្នាក់ជាកូនក្មួយមន្ដ្រីជាន់ខ្ពស់បែរជាត្រូវក្រុមលោកនុត ខុន លាប ពណ៌ថា ស្ថិតនៅក្នុងបក្សនេះ បក្សនោះ ខ្ទប់ឱកាសមិនឱ្យគ្រូបង្រៀនម្នាក់នោះធ្វើ កិច្ចការទេ ។ រឿងរ៉ាវលាបពណ៌បែបនេះ ជំរុញឱ្យទឹកចិត្ដគ្រូបង្រៀន ដែលស្មោះ ត្រង់ មានការអាក់អន់ស្រពន់ចិត្ដ ហើយមិននឹកស្មានថា លោកនុត ខុន ត្រចៀក ស្រាលពូកែការស្ដាប់ការញាក់របស់មន្ដ្រីថ្នាក់ក្រោម ដែលជាអ្នករកប្រយោជន៍ឱ្យ យ៉ាងនេះសោះ ។ ករណីពុករលួយគឺជារឿងមួយ ប៉ុន្ដែការលាបពណ៌ គឺជារឿងមួយ ដែលលោកប្រធានមន្ទីរអប់រំខេត្ដតាកែវកំពុងផុងនិងការបង្វិលរបស់មន្ដ្រីថ្នាក់ ក្រោមព្រោះតែរឿងលាភសក្ការ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មានគ្រូបង្រៀនជាច្រើនរូបដែលបានបង្ហាញនូវ កូដកម្មចំពោះទង្វើរបស់លោកនុត ខុន ។ មិនមែនមានន័យថា ឱ្យតែកូនក្មួយមន្ដ្រី ជាន់ខ្ពស់ សុទ្ធតែត្រូវបានលើកតម្កើងឱ្យធ្វើធំនោះទេ ប៉ុន្ដែលោកនុត ខុន បែរជា លាបពណ៌ថា អ្នកនេះមកពីបក្សនោះ មិនអនុញ្ញាតឱ្យធ្វើនាយក ឬនាយករងនោះ ឡើយ ។ ការពិតគាត់ (គ្រូបង្រៀននោះ )ក៏ជាកូនក្មួយមន្ដ្រីថ្នាក់ខ្ពស់ (សមាជិក អចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា )ត្រូវបានលោកនុត ខុន លាបពណ៌ថាមកពី បក្សផ្សេង ៕
