ខ្សឹបដាក់ត្រចៀក ៖ លោក​ប្រធាន​មន្ទីរ​អប់រំ​ខេ​ត្ដ​តាកែ​វ​ជិត​ចូល​និ​វ​ត្ដ​ន៍​លេង​ម៉ា​អស់​ដៃ​

ដោយ​ ៖ សហការី ថ្ងៃទី 31 សីហា 2011ម៉ោង 10:52:51

 

 លោក​ ​នុ​ត​ ​ខុន​ ​ប្រធាន​មន្ទីរ​អប់រំ​ខេ​ត្ដ​តាកែ​វ​គ្រាន់​តែ​ស៊ី​លុយ​គម្រោង​ក៏​អាច​ ​រស់​ដោយ​ស្រួល​ដែរ​ ​។ យ៉ាង​ណា​ក៏​ដោយ​ក្រុម​គ្រូ​បង្រៀន​នៅ​ខេ​ត្ដ​តាកែ​វ​អះអាង​ថា​ ​លោក​នុ​ត​ ​ខុន​ ​អត់​ដែល​ខ្វល់​ពី​ការ​រិះ​គន់​ពី​សំណាក់​គ្រូ​បង្រៀន​នោះ​ទេ​ ​គឺ​ធ្វើ​យ៉ាង​ណា​ ​ក៏​ដោយ​ឱ្យ​តែ​បាន​ប្រយោជន៍​ ​។ គ្រូ​បង្រៀន​ខ្សឹប​ខ្សៀវ​ថា​ ​លោក​នុ​ត​ ​ខុន​ ​លាប​ពណ៌​ ​គ្រូ​នេះ​ ​គ្រូ​នោះ​ ​បក្ស​នេះ​ ​បក្ស​នោះ​ ​ព្រោះ​តែ​ប្រយោជន៍​ ​។

គ្រូ​បង្រៀន​ម្នាក់​ជា​កូន​ក្មួយ​ម​ន្ដ្រី​ជាន់​ខ្ពស់​បែរ​ជា​ត្រូវ​ក្រុម​លោក​នុ​ត​ ​ខុន​ ​លាប​ ​ពណ៌​ថា​ ​ស្ថិត​នៅ​ក្នុង​បក្ស​នេះ​ ​បក្ស​នោះ​ ​ខ្ទប់​ឱ​កាស​មិន​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​នោះ​ធ្វើ​ ​កិច្ច​ការ​ទេ​ ​។ រឿងរ៉ាវ​លាប​ពណ៌​បែប​នេះ​ ​ជំរុញ​ឱ្យ​ទឹក​ចិ​ត្ដ​គ្រូ​បង្រៀន​ ​ដែល​ស្មោះ​ ​ត្រង់​ ​មាន​ការ​អាក់​អន់​ស្រពន់​ចិ​ត្ដ​ ​ហើយ​មិន​នឹក​ស្មាន​ថា​ ​លោក​នុ​ត​ ​ខុន​ ​ត្រចៀក​ ​ស្រាល​ពូកែ​ការ​ស្ដាប់​ការ​ញាក់​របស់​ម​ន្ដ្រី​ថ្នាក់​ក្រោម​ ​ដែល​ជា​អ្នក​រក​ប្រយោជន៍​ឱ្យ យ៉ាង​នេះ​សោះ​ ​។ ករណី​ពុក​រលួយ​គឺ​ជា​រឿង​មួយ​ ​ប៉ុន្ដែ​ការ​លាប​ពណ៌​ ​គឺ​ជា​រឿង​មួយ​ ​ដែល​លោក​ប្រធាន​មន្ទីរ​អប់រំ​ខេ​ត្ដ​តាកែ​វ​កំពុង​ផុង​និង​ការ​បង្វិល​របស់​ម​ន្ដ្រី​ថ្នាក់​ ​ក្រោម​ព្រោះ​តែ​រឿង​លាភ​សក្ការ​ ​។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​មាន​គ្រូ​បង្រៀន​ជា​ច្រើន​រូប​ដែល​បាន​បង្ហាញ​នូវ​ ​កូដកម្ម​ចំពោះ​ទ​ង្វើ​របស់​លោក​នុ​ត​ ​ខុន​ ​។ មិន​មែនមាន​ន័យ​ថា​ ​ឱ្យ​តែ​កូន​ក្មួយ​ម​ន្ដ្រី ជាន់​ខ្ពស់​ ​សុទ្ធតែ​ត្រូវ​បាន​លើក​តម្កើង​ឱ្យ​ធ្វើ​ធំ​នោះ​ទេ​ ​ប៉ុន្ដែ​លោក​នុ​ត​ ​ខុន​ ​បែរ​ជា​ ​លាប​ពណ៌​ថា​ ​អ្នក​នេះ​មក​ពី​បក្ស​នោះ​ ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​នាយក​ ​ឬ​នាយក​រង​នោះ​ ​ឡើយ​ ​។ ការ​ពិត​គាត់ (គ្រូ​បង្រៀន​នោះ )ក៏​ជា​កូន​ក្មួយ​ម​ន្ដ្រី​ថ្នាក់​ខ្ពស់ (សមាជិក​ ​អ​ចិ​ន្ដ្រៃ​យ៍​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា )ត្រូវ​បាន​លោក​នុ​ត​ ​ខុន​ ​លាប​ពណ៌​ថា​មក​ពី​ ​បក្ស​ផ្សេង​ ​៕