
យុទ្ធនាការបំបាត់ជម្រកមូសរបស់ភ្នាក់ងារចម្លងមេរោគគ្រុនឈាមនិងគ្រុនចាញ់
ខេត្ដស្ទឹងត្រែង ៖ ក្រុមប្រតិបត្ដិការកំចាត់ ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ដស្ទឹងត្រែង បានរៀបចំយុទ្ធនាការចុះដាក់ថ្នាំអាបែត តាមអាងទឹកពាងទឹកនៅតាមផ្ទះប្រជា ពលរដ្ឋក្នុងក្រុងនិងមូលដ្ឋានរស់នៅរបស់ ប្រជាពលរដ្ឋមួយចំនួនទៀតក្នុងខេត្ដ ស្ទឹងត្រែង ។
ប្រតិបត្ដិការចុះដាក់ថ្នាំអាបែតនេះ បានចាប់ផ្ដើមធ្វើចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១រហូតដល់ ចុងសបា្ដហ៍ទី១ ខែ កញ្ញា ឆ្នាំ២០១១ក្នុងគោលបំណងកុំឱ្យ កើតមានជម្រកមូស ដែលជាភ្នាក់ងារ ចម្លងមេរោគជំងឺគ្រុនឈាមគ្រុនចាញ់ និងជំងឺផ្សេងៗទៀតដល់កុមារដែលជា វ័យងាយរងគ្រោះដោយសារមេរោគ ចម្លងពីសត្វមូសខាំ ។
លោករិន រ៉ាវុធ ប្រធានប្រតិបត្ដិការ កំចាត់ជំងឺឆ្លងបានបញ្ជាក់ឱ្យដឹងថា ប្រតិ បត្ដិការនេះបាន ធ្វើនៅតាមចំណុចគោល ដៅចំនួន៣ក្នុងនោះមាន ក្រុង១និង ស្រុក ចំនួន២ គឺ ក្រុងស្ទឹងត្រែង ស្រុកថា ឡាបរិ វ៉ាត់និងស្រុកសៀមប៉ាង ។ នៅក្រុងស្ទឹង ត្រែងមាន៣សង្កាត់ គឺសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ និងសង្កាត់ស្រះឬស្សី ដែលមានភូមិចំនួន៩ជាភូមិគោលដៅ ។ ចំណែកឯស្រុកថាឡាបរិវ៉ាត់ធ្វើប្រតិបត្ដិ ការក្នុងឃុំចំនួន២ដែលត្រូវរងទឹកជំនន់ លិច គឺឃុំថាឡានិងឃុំកោះស្នែងឃុំទាំង ២នេះមានភូមិចំនួន៤ ដែលជាភូមិគោល ដៅ និងស្រុកសៀមប៉ាងក៏មាន២ ឃុំដែរ គឺឃុំសេកុងនិងឃុំថ្មកែវ ហើយក្នុងឃុំទាំង នោះ មានភូមិចំនួន៤គឺជាភូមិគោលដៅ ដែលក្រុមប្រតិបត្ដិការបានចុះធ្វើយុទ្ធ នាការដាក់ថ្នាំអាបែត ដើម្បីបំបាត់ជម្រក មូសនិងទប់ស្កាត់កុំឱ្យកើតមានជំងឺគ្រុន ឈាម គ្រុនចាញ់ ដែលវាបង្កឡើងដោយ សារសត្វមុស ។
លោកអ៊ាម ឡន ប្រធានមណ្ឌលសុខ ភាពស្ទឹងត្រែងដែលដឹកនាំក្រុមយុទ្ធនាការចុះដាក់ថ្នាំអាបែតនេះក៏បានធ្វើការអប់រំ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យលើក កម្ពស់ការប្រុងប្រយ័ត្ននិងជួយធ្វើអនាម័យ នៅជុំវិញផ្ទះ ដូចជាការលុបភក់ជ្រាំកប់ ចោលនូវសំបកកំប៉ុងផ្សេងៗ កុំឱ្យដក់ទឹក និងឧស្សាហ៍លាងពាង អាង ឱ្យបានញឹក ញាប់ព្រមទាំងចេះថែរក្សាកូនចៅ ឱ្យនៅ ទីកន្លែងស្រឡះនិងមានពន្លឺទើបយើងចូល រួមការពារកុំឱ្យកើតជំងឺគ្រុនឈាមនេះ មានប្រសិទ្ធភាព ៕
