យុទ្ធនា​ការ​បំបាត់​ជម្រក​មូស​របស់​ភ្នាក់ងារ​ចម្លង​មេ​រោគ​គ្រុន​ឈាម​និង​គ្រុន​ចាញ់​

ដោយ​ ៖ ឡុ​ង​ ​សំ​បូ​រ​ ថ្ងៃទី 01 កញ្ញា 2011ម៉ោង 15:22:48

ខេ​ត្ដ​ស្ទឹង​ត្រែង​ ​៖ ក្រុម​ប្រតិបត្ដិ​ការ​កំ​ចាត់​ ​ជំងឺ​ឆ្លង​នៃ​មន្ទីរ​សុ​ខា​ភិ​បា​ល​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​បាន​រៀបចំ​យុទ្ធនា​ការ​ចុះ​ដាក់​ថ្នាំ​អា​បែ​ត​ ​តាម​អាង​ទឹក​ពាង​ទឹក​នៅ​តាម​ផ្ទះ​ប្រជា​ ​ពលរដ្ឋ​ក្នុង​ក្រុង​និង​មូល​ដ្ឋា​ន​រស់​នៅ​របស់​ ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​ខេ​ត្ដ​ ​ស្ទឹង​ត្រែង​ ​។

ប្រតិបត្ដិ​ការ​ចុះ​ដាក់​ថ្នាំ​អា​បែ​ត​នេះ​ ​បាន​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​ ​ឆ្នាំ​២០១១រហូត​ដល់​ ​ចុង​ស​បា្ដ​ហ៍​ទី​១ ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១១ក្នុង​គោល​បំណង​កុំ​ឱ្យ​ កើត​មាន​ជម្រក​មូស​ ​ដែល​ជា​ភ្នាក់ងារ​ ​ចម្លង​មេ​រោគ​ជំងឺ​គ្រុន​ឈាម​គ្រុន​ចាញ់​ ​និង​ជំងឺ​ផ្សេ​ងៗ​ទៀត​ដល់​កុមារ​ដែល​ជា​ ​វ័​យ​ងាយ​រង​គ្រោះ​ដោយសារ​មេ​រោគ​ ​ចម្លង​ពី​សត្វ​មូស​ខាំ​ ​ ​។

លោក​រិ​ន​ ​រ៉ា​វុ​ធ​ ​ប្រធាន​ប្រតិបត្ដិ​ការ​ ​កំ​ចាត់​ជំងឺ​ឆ្លង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ប្រ​តិ​ ​ប​ត្ដិ​ការ​នេះ​បាន​ ​ធ្វើ​នៅ​តាម​ចំណុច​គោល​ ​ដៅ​ចំនួន​៣ក្នុង​នោះ​មាន​ ​ក្រុង​១និង​ ​ស្រុក​ ​ចំនួន​២ គឺ​ ​ក្រុង​ស្ទឹង​ត្រែង​ ​ស្រុក​ថា​ ​ឡាប​រិ​ ​វ៉ា​ត់​និង​ស្រុក​សៀម​ប៉ា​ង​ ​។ នៅ​ក្រុង​ស្ទឹង​ ​ត្រែង​មាន​៣សង្កាត់​ ​គឺ​សង្កាត់​ស្ទឹង​ត្រែង​ ​សង្កាត់​ព្រះបាទ​ ​និង​សង្កាត់​ស្រះ​ឬ​ស្សី​ ដែល​មាន​ភូមិ​ចំនួន​៩ជា​ភូមិ​គោល​ដៅ​ ​។ ចំណែក​ឯ​ស្រុក​ថា​ឡាប​រិ​វ៉ា​ត់​ធ្វើ​ប្រតិបត្ដិ​ ការ​ក្នុង​ឃុំ​ចំនួន​២ដែល​ត្រូវ​រងទឹក​ជំនន់​ ​លិច​ ​គឺ​ឃុំ​ថា​ឡា​និង​ឃុំ​កោះ​ស្នែង​ឃុំ​ទាំង​ ​២នេះ​មាន​ភូមិ​ចំនួន​៤ ដែល​ជា​ភូមិ​គោល​ ​ដៅ​ ​និង​ស្រុក​សៀម​ប៉ា​ង​ក៏​មាន​២ ឃុំ​ដែរ​ ​គឺ​ឃុំ​សេ​កុង​និង​ឃុំ​ថ្ម​កែវ​ ​ហើយ​ក្នុង​ឃុំ​ទាំង​ ​នោះ​ ​មាន​ភូមិ​ចំនួន​៤គឺ​ជា​ភូមិ​គោល​ដៅ​ ​ដែល​ក្រុម​ប្រតិបត្ដិ​ការ​បាន​ចុះ​ធ្វើ​យុទ្ធ​ ​នា​ការ​ដាក់​ថ្នាំ​អា​បែ​ត​ ​ដើម្បី​បំបាត់​ជម្រក​ ​មូស​និង​ទប់​ស្កាត់​កុំ​ឱ្យ​កើត​មាន​ជំងឺ​គ្រុន​ ​ឈាម​ ​គ្រុន​ចាញ់​ ​ដែល​វា​បង្ក​ឡើង​ដោយ​ ​សារ​សត្វ​មុ​ស​ ​។ 

លោក​អ៊ា​ម​ ​ឡ​ន​ ​ ​ប្រធាន​មណ្ឌល​សុខ​ ​ភាព​ស្ទឹង​ត្រែង​ដែល​ដឹកនាំ​ក្រុម​យុទ្ធនា​ការ​ចុះ​ដាក់​ថ្នាំ​អា​បែ​ត​នេះ​ក៏​បាន​ធ្វើ​ការ​អប់រំ​ ​ដល់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​មូល​ដ្ឋា​ន​ឱ្យ​លើក​ ​កម្ពស់​ការ​ប្រុង​ប្រយ័ត្ន​និង​ជួយ​ធ្វើ​អ​នា​ម័​យ​ ​នៅ​ជុំ​វិញ​ផ្ទះ​ ​ដូច​ជា​ការ​លុប​ភក់​ជ្រាំ​កប់​ ​ចោល​នូវ​សំបក​កំប៉ុង​ផ្សេ​ងៗ​ ​កុំ​ឱ្យ​ដក់​ទឹក​ ​និង​ឧស្សា​ហ៍​លាង​ពាង​ ​អាង​ ​ឱ្យ​បាន​ញឹក​ ​ញាប់​ព្រម​ទាំង​ចេះ​ថែ​រក្សា​កូន​ចៅ​ ​ឱ្យ​នៅ​ ​ទី​កន្លែង​ស្រឡះ​និង​មាន​ពន្លឺ​ទើប​យើង​ចូល​ ​រួម​ការពារ​កុំ​ឱ្យ​កើត​ជំងឺ​គ្រុន​ឈាម​នេះ​ ​មាន​ប្រសិទ្ធ​ភាព​ ​៕