ឪឡឹក​អាចជួយ​កាត់បន្ថយ​ជំងឺ លើសឈាម​និង​អាការៈរោគ​បេះដូង​បាន​មួយកម្រិត​ធំ​

ដោយ​ ៖ ឯក|ថ្ងៃទី 03 កញ្ញា 2011 ម៉ោង 13:34:30

​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ចំណីអាហារ​បាន​អះអាង​ពី​ការ​រក​ឃើញ​របស់​ខ្លួន​ថា​ផ្លៃ​ឪឡឹក​អាច​ក្លាយជា​ឱសថ​ធម្មជាតិ​ដែល​សារជាតិ​របស់ វា​អាច​ជួយ​ទប់ស្កាត់​រោគ​លើសឈាម​និង​រោគ​បេះ​ដូង​បាន​យ៉ាង ល្អប្រសើរ​។​
​លោក​សាស្ដ្រាចារ្យ អា​ជូ រ៉ូ​ភី​ក្រេវ បាន​គូសបញ្ជាក់​ឱ្យដឹងថា នៅពេល​គេ​ចំរាញ់​យក​អាស៊ីដ​អា​មី​ណូពី​ឪឡឹក​ផ្ដល់ឱ្យ​បុរស និង​ស្ដ្រី ៩​នាក់ ដែល​ស្ថិត​ក្នុង​អាយុ ៥១​ឆ្នាំ ដល់ ៥៧​ឆ្នាំ ទទួលទាន​រាល់ថ្ងៃ​រយៈពេល​៦​សបា្ដហ៍​មក​គេ បាន​រកឃើញថា មិន​ត្រឹម​ជួយ​ឱ្យ​អ្នកជំងឺ​មាន​ឈាម​រត់ មិន​ល្អ​ទេ​តែ​វា​នៅ​ជួយ​ឱ្យ​អាការៈរោគ​លើសឈាម​ថយ ចុះ​ទៀតផង​។​
​សាស្ដ្រាចារ្យ​រូបនេះ​បាន​អះអាង​ថា ឪឡឹក​ជា​ប្រភេទ រុក្ខជាតិ​ផ្ដល់​ផល​យ៉ាង​ល្អ​ដល់​អ្នក​កើត​ជំងឺលើសឈាម ហើយ  ពិសេស​ជាង​គេ​អាច​ទប់ស្កាត់​មិន​ឱ្យ​អា​ការៈកើនទម្ង​ន់​ដែល​ជាមូល ហេតុ​សំខាន់​នាំ​ឱ្យ​កើតរោគ​បេះដូង​៕​